កូរ៉េខាងត្បូង៖ ផលិតកម្ម INB100 របស់ EXO-CBX បានប្រកាសធ្វើសន្និសិទសារព័ត៌មានភ្លាមៗនៅព្រឹកថ្ងៃទី ១០ មិថុនា ដើម្បីចោតប្រកាន់ SM Entertainment ពីបទប្រព្រឹត្តិអំពើអយុត្តិធម៌ទៅលើពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudO8taS2NhvK9_JbZxoxYGJcZdV1Ppkhf0xzonkjWaFY6NdM0pxrUp_fD8RonTdvGe7TuiF4nCsxA2ofwGn2li-oifSV-sbYTX6HlvVboJbGHkCJp2R-Tmyf51lGuQ42lfXhfsn3cf4v5IIDoNUmI1iys867AtDxUUWP872W-WOv0SHW7pMAp4e9bEUY/s540/1717984145-125349490.jpg

យោងតាម Allkpop បានឱ្យដឹងថា ផលិតកម្ម SM ដែលធ្លាប់ជាទ្រនំចាស់របស់ EXO-CBX (Chen, Baekhyun, Xuimin) គឺបានទាមទារឱ្យ INB100 ដែលជាទ្រនំថ្មីរបស់ EXO-CBX ផ្តល់ឱ្យ ១០ ភាគរយនៃសកម្មភាពការងាររបស់សិល្បករ។ ខណៈដែលពីមុនផលិតកម្ម SM ធ្លាប់បានចុះកិច្ចសន្យាថា នឹងមិនទាមទារភាគរយពី INB100 ទេ ទោះជាយ៉ាងណាផលិតកម្មនេះស្រាប់តែមកទាមទារភាគរយពី INB100 ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIBbmt1C00YBltXO4_hWaNr1Ia52UdwD3Nqh_-SOc5hKftDMOgoVN-Ju1Kkzb4icCbq_Ut9NoPQF5XOCx07dGA632SJrGZXDnTQR1n7Mnff0crboB1l83cDlXgOmFnZD21-TQRACCupmdCFbZXOZ18gRwGejXaMKYrCh8oyRhDRodSn-WJo-NxTJr6RYA/s930/photo_2024-06-10_16-26-34.jpg

INB100 គឺជាផលិតកម្មដែលបង្កើតឡើងដោយ EXO-CBX កាលពីខែមិថុនាឆ្នាំមុន EXO-CBX បានចាត់វិធានការតាមផ្លូវច្បាប់ និងទទួលបានការកំណត់កុងត្រាផ្ដាច់មុខ និងបានលើកឡើងពីការស្នើសុំភាគលាភដែលយុត្តិធម៌មួយជាមួយនឹងក្រុមហ៊ុន SM។ នៅពេលនោះ ភាគីទាំងពីរបានចរចា និងដោះស្រាយបញ្ហារួចរាល់ហើយ ដោយភាគីទាំងពីរយល់ដូចគ្នាថា សកម្មភាពសិល្បៈរបស់ EXO គឺសំខាន់បំផុត ហើយតាមការព្រមព្រៀងនៅពេលនោះ រាល់ការងារ និងឈ្មោះរបស់ EXO-CBX នឹងត្រូវចាត់ចែង ក៏ដូចជាគ្រប់គ្រងដោយផលិតកម្ម INB100។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIgUbit1pLrvU37xy7SBXhDGW7GZqvfE979VTb4x7QewVDlOXACvcTFYFxbDqYErjVMr6f-zIcsRHBP16AvOoQldM1PrktUVUKr3MAcbbwR7kKywNagUmi8Jg2AP3x__2gchCwG2FfkZRNljoRQfWh1ilUj7hMgQLWJ1dl3cAOM8pH1fugjxoi_F8IKa8/s900/photo_2024-06-10_16-27-17.jpg

ទោះជាយ៉ាងណាក៏ដោយ SM ហាក់មិនអើពើនឹងកិច្ចព្រមព្រៀងនេះទេ ហើយថែមទាំងទាមទារឱ្យ INB100 ផ្តល់ ១០ ភាគរយនៃចំណូលសម្រាប់សកម្មភាពការងាររបស់សិល្បករ។ ទោះបីជា INB100 បានផ្ញើភស្តុតាងអ្វីក៏ដោយ ក៏ SM មិនបានឆ្លើយតបអ្វីទាំងអស់ អស់រយៈពេលជាង ២ ខែមកហើយ។ INB100 បានពន្យល់ថាពួកគេធ្វើសន្និសីទសារព័ត៌មាននេះគឺដើម្បីលាតត្រដាងការអនុវត្តអយុត្តិធម៌របស់ SM Entertainment។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLRiQc2saIYO8OeGMN7uAW_EaZSe2SurDNCcBWIQlOpIK435bEOTQZVhzriH8KmFP0FUhPfYwQyhJFXiOmNHIJXtuVMjCfOPWG2128sEAMHXeO3kJhgl7bNVSZgXqabS80UKMkYBolsG5CbuOq2EnTAU7ZEnUyZ7DO8RpNFYlJLQsyJoqOIcV27PqpgJw/s2000/230311222054-01-sm-entertainment-building-sk-031023-restricted.jpg

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន EXO គឺមានសមាជិកទាំងអស់ ៨ នាក់ហើយពួកគេនៅតែស្ថិតក្រោមផលិតកម្ម SM នៅឡើយទេ។ ទោះជាយ៉ាងណាសមាជិកនីមួយៗរបស់ EXO បានបង្កើតផលិតកម្មតូចៗរៀងៗខ្លួន មានន័យថា នៅពេលពួកគេធ្វើសកម្មភាពទោលដូចជាសម្តែង ឬឡើងឆាកប្រគំតន្ត្រីម្នាក់ឯងគឺមិនត្រូវបានគ្រប់គ្រងដោយ SM ឡើយ ប៉ុន្តែប្រសិនបើពួកគេធ្វើសកម្មភាពជាក្រុម ទើបគ្រប់គ្រងដោយ SM៕