មានសេចក្តីរាយការណ៍ថា តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចកាត់ទោ.សដាក់ពន្ធនា.គាររយៈពេល ១ ឆ្នាំ ដោយព្យួរទោសរយៈពេល ២ ឆ្នាំទៅ Kim Sang Kyo ដែលជាអ្នកផ្តល់ព័ត៌មានរឿង «Burning Sun» ដំបូងបង្អស់ បន្ទាប់ពីគេរកឃើញថាលោកបានបំពា.នផ្លូវភេ.ទនារី៣នាក់។
រម្លឹកទៅកាន់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក Kim Sang Kyo បានទៅលេងអគារ «Burning Sun» នាពេលរាត្រី។ នៅយប់នោះ លោកត្រូវបានសន្តិសុខនៅក្លិបវាយដំជាច្រើននាក់។ នៅពេលប៉ូលិសទៅដល់កន្លែងកើតហេតុ លោកបានអះអាងថា រូបគេបានព្យាយាមការពារនារីម្នាក់ ដែលត្រូវបានបង្ខំនាងដោយមិនមានការយល់ព្រមហើយត្រូវបានសន្តិសុខនាំទៅខាងក្រៅ។ ទោះជាយ៉ាងណាក៏ដោយ ភាគីក្លិបបានចោទប្រកាន់ Kim Sang Kyo ពីបទរំលោភផ្លូវភេទលើស្ត្រីជាច្រើននាក់ ហើយ Kim Sang Kyo ត្រូវបានចាប់ខ្លួនជាជនសង្ស័យ។
ការស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញថា នារី៤នាក់បានសារភាពថាត្រូវបានបៀតបៀនផ្លូវភេទដោយ Kim Sang Kyo ដោយ ៣នាក់ក្នុងចំណោមពួកគេបាននិយាយថា Kim បានរំលោភលើពួកគេ។ លោក Kim ត្រូវបានបញ្ជូនទៅកាត់ទោសលើបទចោទប្រកាន់រួមទាំងការធ្វើបាបនៅទីសាធារណៈ ការជ្រៀតជ្រែកជំនួញ និងការបរិហារកេរ្តិ៍។.png)
សេចក្តីសម្រេចរបស់តុលាការដំបូងបានរកឃើញថា លោក Kim មានពិរុទ្ធពីបទរំលោភបំពាន និងការជ្រៀតជ្រែកក្នុងអាជីវកម្ម ហើយបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ពន្យាពេលដោយព្យួរទោសរយៈពេល ២ ឆ្នាំ បូករួមទាំងវគ្គសិក្សាបង្ការអំពើហិង្សាផ្លូវភេទចំនួន ៤០ ម៉ោង និងការបម្រើសហគមន៍ចំនួន ៨០ ម៉ោង។ តុលាការបានរកឃើញការអះអាងរបស់លោក Kim ដែលថាលោកបានព្យាយាម «ការពារស្ត្រីម្នាក់ពីការធ្វើបាប» ជាការមិនពិត។
លោក Kim បានប្តឹងឧទ្ធរណ៍ករណីនេះភ្លាមៗបន្ទាប់ពីសេចក្តីសម្រេចដំបូង ប៉ុន្តែតុលាការបានកាត់ទោសលោក Kim ម្តងទៀត។ បន្ទាប់ពីការប្តឹងឧទ្ធរណ៍មួយផ្សេងទៀត តុលាការកំពូលក៏បានរក្សាការសម្រេចរបស់តុលាការដំបូង ដោយបញ្ជាក់ថា លោក Kim Sang Kyo បានក្លាយជាអ្នកផ្តល់ព័ត៌មាន «Burning Sun» ដំបូងបង្អស់ដោយកំហឹងដែលកើតចេញពីអំពើទុច្ចរិតផ្ទាល់ខ្លួនរបស់គេ៕










