អំឡុងពេលសម្ភាសន៍មួយ Jisoo សមាជិកក្រុម BLACKPINK បានបើកចំហអំពីអារម្មណ៍របស់នាងក្នុងការចូលវ័យ៣០ឆ្នាំ ខណៈកាលពីខែមករា Jisoo បានប្រារព្ធខួបកំណើតអាយុ ២៩ របស់នាង។ នេះមានន័យថា មិនយូរប៉ុន្មានទេតារាស្រីរូបនេះនឹងលាពីអាយុ២០ឆ្នាំចូលដល់អាយុដែលមានក្បាលលេខ៣ហើយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល Jisoo មិនខ្លាចតួលេខអាយុរបស់នាងឡើយ។.png)
មនុស្សភាគច្រើនមានអារម្មណ៍ថាធ្ងន់ និងអត្ថិភាព នៅពេលពួកគេនឹងឈានចូលដល់វ័យ៣០ឆ្នាំ ប្តូរក្បាលលេខ២មកជាលេខ៣វិញប៉ុន្តែសម្រាប់ Jisoo នាងមានទំនុកចិត្តលើការរីកចម្រើនរបស់នាងតាំងពីបានបង្ហាញខ្លួនដំបូងនៅអាយុ ២១ ឆ្នាំក្នុងនាមជាសមាជិកក្រុម BLACKPINK ក្រោមផលិតកម្ម YG Entertainment ជាមួយសមាជិក៣រូបទៀត ដែលបានរីកចម្រើនតាមរយៈការងារជាក្រុមខ្លាំង និងការគាំទ្រគ្នាទៅវិញទៅមក។
នៅពេលត្រូវបានគេសួរថាតើនាងអាចផ្តល់ដំបូន្មានអ្វីដល់ខ្លួនដែលក្មេងជាងនាងបាននោះ Jisoo បានបញ្ជាក់ថានាងមិនមានអ្វីទេ។ នាងបានបញ្ជាក់ថា នាងជឿជាក់លើខ្លួនឯងនាងនឹងប្រកាន់ខ្ជាប់នឹងការសម្រេចចិត្តរបស់នាងដោយមោទនភាព។ Jisoo បានបញ្ជាក់ថា «មិនថាខ្ញុំអាចផ្តល់ដំបូន្មានណាក៏ដោយ ខ្ញុំមានទំនុកចិត្តថា នាងនឹងជឿជាក់លើខ្លួនឯង ហើយធ្វើការជ្រើសរើសដោយភាពជឿជាក់ ដូចដែលនាងតែងតែមាន»។ 
ក្នុងនាមជាតារាចម្រៀង Jisoo បានចាប់យកភាពជាទូតសុឆន្ទៈជាមួយម៉ាកយីហ៊ោធំៗដូចជា Dior និង Cartier បានចាប់ផ្តើមអាជីពទោលនៅឆ្នាំ២០២៣ ជាមួយនឹងអាល់ប៊ុមខ្នាតតូចដំបូងរបស់នាងដែលមានចំណងជើងថា «Me» ហើយជាពិសេសនោះគឺនាងបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួនមានឈ្មោះថា Blissoo ។.png)
ការផ្លាស់ប្តូរនេះបង្ហាញពីអនាគតនៃអាជីពថ្មី ភាពច្នៃប្រឌិតផ្ទាល់ Jisoo ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងរបស់នាងជាមួយនឹងការសម្តែងតាមខ្សែភាពយន្តរបស់ webtoon កូរ៉េ «Omniscient Reader’s Viewpoint» ។ នាងក៏នឹងត្រលប់មកវិញជាមួយ K-drama ក្នុងនាមជាតួឯកស្រីក្នុងរឿង «Influenza » ដោយគេមិនដឹងថា Jisoo នឹងត្រលប់មកឆាកតន្ត្រីវិញនៅពេលណានោះទេ៕










