Home ព័ត៌មានអន្តរជាតិ ពលរដ្ឋចិនបារម្ភពីថ្ងៃអវសា.ន ពិភពលោកជិតមកដល់ ខណៈទឹកទន្លេប្រែជាពណ៌ក្រហម

ពលរដ្ឋចិនបារម្ភពីថ្ងៃអវសា.ន ពិភពលោកជិតមកដល់ ខណៈទឹកទន្លេប្រែជាពណ៌ក្រហម

98
0

ប្រទេសចិន ៖ ទឹកទន្លេមីនជៀនក្នុងតំបន់ស៊ុងប៉ាន់ ខេត្តស៊ីឈួន ប្រទេសចិន បានប្រែក្លាយជាពណ៌ក្រហមមិនដឹងមូលហេតុ ហើយពលរដ្ឋចិនឆ្ងល់ថា តើមានអ្វីកើតឡើង? មនុស្សមួយចំនួននិយាយថា អាចមានសារធាតុគីមីលាយឡំក្នុងទន្លេ ទើបទឹកទន្លេប្រែពណ៌បែបនេះ ។ រីឯអ្នកខ្លះទៀតជឿថា នេះបង្ហាញពីថ្ងៃអវសា.ន ពិភពលោក ជិតមកដល់ហើយ ។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។ ពលរដ្ឋរស់នៅក្បែរទន្លេមីនជៀន ព្រមទាំងភ្ញៀវទេសចរបានភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលពួកគេឃើញទន្លេនេះប្រែពីពណ៌ត្នោតជាពណ៌ក្រហម គឺស្រដៀងគ្នានឹងពណ៌ស្រាក្រហម ដោយគ្មានអ្នកណាម្នាក់ដឹងមូលហេតុ ។ បើទោះជាទឹកទន្លេបានហូរជាបន្តបន្ទាប់ក្តី ប៉ុន្តែពុំបានធ្វើឱ្យវាបាត់ពណ៌ក្រហមទេ ហើយហេតុការណ៍នេះធ្វើឱ្យពលរដ្ឋកាន់តែបារម្ភខ្លាំងឡើង ។ មនុស្សខ្លះសន្និដ្ឋានថា ពណ៌ក្រហមនេះហូរចេញពីរោងចក្រចូលក្នុងទន្លេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuX9Y9v5EVMmbPic4jApgHqpbWgoQNidnLQlKi18sxZ-2ng7_p3aOtS32k0dGD4eHfQMvG7TujjJamjSiAg9IMkZb5FKRI3dTF2S1WoNoG04C9KGQKY3jDejzbdYljvOnp0XfWSxy9IGOhl3NjFCGEMWwXLfFkGYQMZXfymkoygha6FMsCtiCdDkKaoZg/s634/4DE05D3500000578-5913591-image-m-66_1530629764735.jpg

ក្រោយមក អាជ្ញាធរមូលដ្ឋានបានចុះមកត្រួតពិនិត្យទន្លេនេះដើម្បីរកមូលហេតុពិតប្រាកដ ។ ក្រោយពេលអាជ្ញាធរត្រួតពិនិត្យជាមួយភ្នាក់ងារបរិស្ថាន ព្រមទាំងបញ្ជូនទឹកទន្លេមានពណ៌ខុសធម្មតាទៅពិសោធន៍ បង្ហាញថា ទឹកទន្លេដែលបានប្រែជាពណ៌ក្រហមលាយស្វាយ ស្មើប្រមាណ២គីឡូម៉ែត្រ គឺមានជាតិលោហៈហួសស្តង់ដារទេ ។ រីឯការពិនិត្យគុណភាពទឹកបង្ហាញថា វាគ្មានជាតិពុល ឬសារធាតុគីមីអ្វីទាំងអស់ ។

ក្រៅពីនេះ អាជ្ញាធរក៏បានត្រួតពិនិត្យបន្ថែមទៀតនៅបរិវេណដែលពលរដ្ឋយកទឹកទន្លេទៅប្រើប្រាស់ថា តើមានផលប៉ះពាល់ដោយសារទឹកពណ៌ក្រហមដែរឬទេ ហើយក្រោយការត្រួតពិនិត្យឃើញថា នៅតំបន់ផ្សេងទៀតមិនប៉ះពាល់ទេ ។ ទោះយ៉ាងណា អាជ្ញាធរគ្រោងបញ្ជូនអ្នកជំនាញពាក់ព័ន្ធចុះមកពិនិត្យទន្លេនេះផងដែរ ដើម្បីរកមូលហេតុធ្វើឱ្យវាប្រែពណ៌ខុសប្លែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP-wPgnA-RXRH4KedX-vXuyXcUHWXKYkfp_IOYs74UwcS_8sAkFvbkpnWmiIC3DTWp0D1VvEPZreHWqD2gyAHeiWbUYLUdv7TqwWrcRL0H5h9aS_9Cq_hyKVkkotHeJ-wzzOJ6fTv1qb1eP35mPOTelTSCI8so5zcIwKfQsodaY8VqMvtH65isfR_WPsA/s1477/china039s-river-blood.jpg
គួរបញ្ជាក់ថា ហេតុការណ៍ទឹកទន្លេនៅចិនប្រែជាពណ៌ក្រហម មិនមែនទើបតែកើតឡើងលើកដំបូងទេ ព្រោះកាលពីឆ្នាំ២០១២ ទឹកទន្លេយ៉េងស៊ីនៅតំបន់ឆុងឈីង ស្ថិតនៅភាគនិរតី បានប្រែក្លាយជាពណ៌ក្រហមដូចឈាមក្នុងរយៈពេលមិនប៉ុន្មានម៉ោងដោយពុំដឹងមូលហេតុ ។ ពេលនោះ មន្ទីរបរិស្ថាននៅតំបន់ឆុងឈីងសន្និដ្ឋានថា វាកើតឡើងដោយសារ ទឹកជំនន់ហូរឆ្លងកាត់កំណកដីនៅបរិវេណប្រភពទឹក ។

ដោយឡែក នៅខែធ្នូ ឆ្នាំ២០១១ ចិនក៏ធ្លាប់កើតហេតុការណ៍ដូចគ្នានេះដែរនៅទន្លេជៀន ក្នុងទីក្រុងលួយ៉ាង ស្ថិតនៅភាគខាងជើងខេត្តហឺណាន ។ ប៉ុន្តែពេលនោះ ទឹកទន្លេប្រែពណ៌ ដោយសារវាលាយឡំថ្នាំពណ៌យ៉ាងច្រើន ដែលហូរពីរោងចក្រផលិតថ្នាំពណ៌២កន្លែងក្នុងទីក្រុង បន្ទាប់មក អាជ្ញាធរក៏បញ្ជាឱ្យបិទរោងចក្រទាំងពីរនេះ ។

មនុស្សមួយចំនួនជឿថា ទឹកទន្លេប្រែពណ៌បែបនេះអាចជាសញ្ញាបញ្ជាក់ថា ថ្ងៃអវសានពិភពលោកនឹងមកដល់នាពេលឆាប់ៗនេះ ពីព្រោះក្នុងគម្ពីរបស់សាសនាគ្រឹស្តបញ្ជាក់ថា ទេវតានឹងដាក់ទោសទាំងអស់ចូលក្នុងទន្លេ ហើយធ្វើឱ្យទឹកទន្លេប្រែជាពណ៌ក្រហម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjqpod_nJCiDyLjbLfn3PlrCg6FQFLzR2Z0Ri2Pg5qzeSrb42UYjDu332DuCTXsSki2Za2ss2y84ZU_mj5FGnT3dw47RUBnxflRrjQwu-4vfBDzWcRpmq8j7cxetMYe_PqgXhPDbhWPYKlfNtWwQh8Ng6K-n9PLexj02R6Hv7YEj7PaSN0IMkPWL7K1RY/s310/images.jpg