Home ព័ត៌មានជាតិ តើកម្មវិធីកាត់សក់បង្កក់សិរីជាទូទៅ ត្រូវបានគេប្រារព្ធឡើងយ៉ាងដូចម្តេច ដើម្បីឲ្យសមនឹងវប្បធម៌ប្រពៃណីខ្មែរ?

តើកម្មវិធីកាត់សក់បង្កក់សិរីជាទូទៅ ត្រូវបានគេប្រារព្ធឡើងយ៉ាងដូចម្តេច ដើម្បីឲ្យសមនឹងវប្បធម៌ប្រពៃណីខ្មែរ?

128
0

ថ្មីៗ បន្ទាប់ពីមានការបង្ហោះចែកចាយឃ្លីបវីដេអូមួយនៅលើបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាព និងអាកប្បកិរិយាមិនគ.ប្បីរបស់ភេ.ទទី៣ នៅក្នុងកម្មវិធីមង្គលការតាមបែបប្រពៃណីខ្មែរ ដែលបានបណ្តាលឲ្យមហាជនខ្មែរជាច្រើនផ្ទុះ.ប្រ.តិកម្មយ៉ាងខ្លាំង។ ខណៈមតិជាច្រើនក៏បានលើកឡើងថា «កម្មវិធីកាត់សក់បង្កក់សិរីជាទូទៅ ត្រូវគេបានប្រារព្ធឡើងបានយ៉ាងសមសួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDJNXXukqfCiJsMTQGhYm5bGeZ0a75WX6JlND2uqFuw_DRuYUZWtE5t1tE_mkVtEci1fXbCYqPVw7PLMYOMU1R_2qmYHhji2WCzlYWC1w11v1i1XP9MeuwM-W4uCHEi4Kq3EIhDmqFXIFXCS3IQoLPkh6oUbQZ2DWtL8yogdmApvXo8IoHRh1bwug7_J8/s1435/21.jpg

ជាការពិតណាស់ថានៅក្នុងកម្មវិធីកាត់សក់បង្កក់សិរី នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ ជាទូទៅគឺគេតែងសង្កេតឃើញថាមានតួរអង្គប្រុសស្រីចំនួន២នាក់ ដែលតំណាងឲ្យទេវតានិងទេពធីតា ចុះមកដើម្បីប្រទានពរជ័យ សិរីសួស្តី ដល់កូនកំឡោះកូនក្រមុំ ដែលត្រូវជាព្រះអង្គម្ចាស់និងម្ចាស់ក្សត្រី។ ជាមួយគ្នានោះ តួអង្គទេវតានិងទេពធីតានៅក្នុងកិច្ចពិធីកាត់សក់ តែងប្រព្រឹត្តិទៅដោយមានវគ្គមានឃ្លា ច្រៀងអាយ៉ៃឆ្លើយឆ្លងគ្នា ដើម្បីញ៉ាំកម្មវីធីឲ្យកាន់តែសប្បាយរីករាយ ទើបពួកគេបន្តប្រារព្ធកិច្ចពិធីជាបន្តបន្ទាប់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3uNlnLdBcUe8Eh7MKfDGuvjA-OfeQcTiCEgeu3GqppI1BtGVKHlUdQUPk4_jNF8QY6_VGNpDyjqcVxVeB79pvz6bJXCkU4BCs0Xq_eiS-Loh_iCXZpsVVXETKdHleVTzZ3P2RlhX-Ykc99g1H0kFsrdJ0ou-_BfoktinMot6lQpT77ds7BPMQicW7bRs/s450/14035927771.jpg

ចម្រៀងអាយ៉ៃ គឺជាសិល្បៈប្រជាប្រិយខ្មែរមួយប្រភេទដែលបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ខណៈការច្រៀងអាយ៉ៃគឺបានភ្ជាប់មកជាមួយនឹងវង់តន្ត្រីភ្លេងបុរាណខ្មែរ ព្រមជាមួយពាក្យកំណាព្យកាបឃ្លោង ចំណាប់ចុងចួន ពិរោះរណ្តំគួរជាទីទាក់ចិត្តបំផុត និងមិនត្រូវឲ្យភ្ជាប់មកជាមួយនឹងពាក្យអសុរោះ ឬក៏ពាក្យអព្វមង្គលជាដាច់ខាត។ ខណៈសិល្បៈករសិល្បៈការនីបច្ចុប្បន្ន ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាបានអភិរក្សចម្រៀងអាយ៉ៃ និងមានទេពកោសល្យពិសេសក្នុងច្រៀងអាយ៉ៃប្រកបដោយទឹកដមសំឡេងពិរោះ គឺរួមមានលោកតាព្រហ្មម៉ាញ លោកដួង សុខគា អ្នកស្រីខាត់ សុឃីម និង លោកយាយយ៉យជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfCINypQ0w9gLrajG-eeIjooPsNuSOqhqPdlgjSoFLtAb2qVw_INqCPHrEA2Ri3Qlv0rGWC3nJxg0Vd4IeMUGcE6X5RI35Ehjg9dGX6nPxta1hdLjI9yCukToHr42aCGEDU002n7pNk1hKE7B5l1mWvxnfVk-AO8z6sp6G7ix7O9VY7tq5IW7wFAPMd0w/s551/Screenshot%202024-06-07%20134937.png

យ៉ាងណាមិញ តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម គឺបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងកម្មវីធីកាត់សក់សក់បង្កក់សិរីដូចគ្នា ប៉ុន្តែអ្វីដែលហាក់ខុសប្លែកគឺនៅត្រង់ថាមានវត្តមានជនទី៣ចំនួន៣នាក់បានមកសម្តែងនៅក្នុងកម្មវិធីកាត់សក់ ហើយថែមទាំងប្រព្រឹត្តិទង្វើមិនសមរម្យជាច្រើន។

ជាមួយគ្នានោះ មហាជនខ្មែរជាច្រើនក៏បានធ្វើការបញ្ចេញមតិវែកញែកព្រោងព្រាត ដោយអ្នកខ្លះបានលើកឡើងថា «កម្មវិធីមង្គលការកាត់សក់ បើយកស្រីឱ្យស្រីសុទ្ធបើយកមនុស្សប្រុសឲ្យប្រុសសុទ្ធ កុំយកមនុស្សបីភេទឡើងកាត់សក់ កុំដើម្បីប្រជាប្រិយភាពធ្វើឲ្យបាត់បង់វប្បធម៌ប្រពៃណីដូនតា»។ អ្នកខ្លះថា «គាំទ្រ១០០%។ បើសួរថាស្រលាញ់វប្បធម៌ប្រពៃណីទេ នឹងឆ្លើយថាស្រលាញ់.តែការប្រព្រឹត្តិវិញគឺកំពុងបំផ្លាញវប្បធម៌ប្រពៃណីដោយមិនដឹងខ្លួន សឹងតែថាអាចបាត់បង់ប្រទេសជាតិទៀតផងណាអូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJkUQBvypxc4pNUf5zmSw8TgQOIJiQoCN-6cRtViGuEDzlxv8e6hV-ELK8GQJ7vIcoTpXufbAyLM-qyqiq_XRS1YIxflMkeXSDl8KvjK19rEaQQWwXMQEzYx4uZWu1tt9yrdZYtTrq_2ygiL9WExceLHkI3or4f9_SHOjZYu18za2vs3r9qBvPkQPN5vs/s579/Screenshot%202024-06-07%20134840.png

អ្នកខ្លះថា«ភេទទី៣មួយចំនូនតូចតែងតែធ្វើឲ្យខូចមុខមាត់ស្ត្រីពិត ធ្វើឲ្យបរទេសយល់ច្រឡំ»។ អ្នកខ្លះថា«ចង់អោយគេអោយតម្លៃដល់ភេទទី៣ តែខ្លួនឯងមិនអោយតម្លៃខ្លួនឯងសោះ ក្នុងនាមជាភេទទី៣ មួយរូបអត់សប្បាយអរនឹងឃើញរូបភាពបែបនេះទេ អោយគេដៀលទាំងអស់»៕