Home ព័ត៌មានអន្តរជាតិ ពលរដ្ឋអាមេរិកឆ្លងមេរោគពីផ្លែតាសក់រាតត្បាតរហូតដល់២៥រដ្ឋ

ពលរដ្ឋអាមេរិកឆ្លងមេរោគពីផ្លែតាសក់រាតត្បាតរហូតដល់២៥រដ្ឋ

70
0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋរស់នៅរដ្ឋចំនួន២៥ របស់សហរដ្ឋអាមេរិកបានឆ្លងមេរោគ «Salmonella» ពីផ្លែតាសក់ និងបណ្តាលឱ្យមានរោគសញ្ញាពុលចំណីអាហារ ។ អាជ្ញាធររាយការណ៍ថា មានអ្នកឆ្លងជំងឺនេះយ៉ាងហោចណាស់ ចំនួន១៦២នាក់ ក្នុងនោះមនុស្ស៥៤នាក់មានអាការៈធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5IHTdaCX2IVtNTuu-7N88xEJJGwlmyq8FKcADKzFDFxldGH4OMDLWF64ya4LCVtsxrabqE3iFtwl65qXKNYyFd7KS_9SDQp_dK7MsQZDPVNr1jgT6aJZxAC1UtHLZB9LktF2_IimKJjMefcDbVyWKfULrwJDUG0Sz_WtX5kaFhC9vQljaoxe_SccqVy4/s972/Feds-investigate-possible-link-between-whole-cucumbers-salmonella-outbreak.jpg

មន្ត្រីមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក ព្រមទាំងមន្ត្រីសុខាភិបាលរបស់រដ្ឋចំនួន២៥ ក៏ដូចជាមន្ត្រីនៅក្រុងវ៉ាស៊ីនតោន បានបង្កើនការស្វែងរកប្រភពផ្ទុះឡើងនៃមេរោគ Salmonella ពាក់ព័ន្ធនឹងផ្លែតាសក់ ក្រោយពីអ្នកឆ្លងមេរោគនេះមានរោគសញ្ញាពុលអាហារចំនួន១៦២នាក់ ក្នុងនោះមនុស្ស៥៤នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។https://1734811051.rsc.cdn77.org/data/images/full/447959/cucumber.jpg?w=811?w=430

ចំណែកលទ្ធផលការស្រាវជ្រាវជំហានដំបូងបង្ហាញថា មេរោគនេះទំនងជានៅលាយឡំជាមួយផ្លែតាសក់របស់ក្រុមហ៊ុន Fresh Star Produce ។ ហេតុនេះ អាជ្ញាធរបានប្រកាសប្រមូលផ្លែតាសក់មកវិញ ដែលគេបានដាក់លក់នៅរដ្ឋចំនួន១៤ កាលពីដើមខែមិថុនា ឆ្នាំ២០២៤ ។

ទោះយ៉ាងណា អាជ្ញាធរអាមេរិកនឹងត្រួតពិនិត្យយ៉ាងលម្អិត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការឆ្លងមេរោគ Salmonella ។ មេរោគនេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ជាពិសេស កុមារ, អ្នកមានសុខភាពខ្សោយ និងមនុស្សចាស់ ខណៈអ្នកមានរាងកាយរឹងមាំ ពេលឆ្លងមេរោគនេះនឹងកើតគ្រុនក្តៅ, រាគរូស, ក្អួតចង្អោរ, វិលមុខ និងឈឺពោះ ។ រីឯអ្នកខ្លះទៀត មេរោគនេះបានចូលក្នុងសរសៃឈាម និងកើតអាការៈធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEl3hg6efd1PujalT4ucReTADNaS8TJfTijrRZ4l0DmPEJ-V0bH7kavWrRDZhQqoglWh6b56iqL8WhWOGCvWiBW24b6bCUeeT8uwL3ppOxbvgrvq2fWCOJllOacivmEAL_5ImGkfHUIVLFm1uHlqqdPCkSKU2vPjAaLJhZfxStp58P7vAJ9gBHLPMigw4/s620/nudsaq-b88507757z.120150908160639000gndbt1l3.10.webp

គេបានប្រទះឃើញពលរដ្ឋអាមេរិកឆ្លងមេរោគនេះលើកដំបូង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ ក្រោយមក វាបានឆ្លងរាតត្បាតជាបន្តបន្ទាប់ រហូតដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ ក្នុងទីក្រុងវ៉ាស៊ីនតោន, រដ្ឋអាឡាំបាម៉ា, អាខាន់ស៊ុស, ផ្លររីដា, ម៉ាសាជូសេត, មីឈីហ្គេន, ញូវយ៉ក, មីនីសូតា, អូហៃអូ, ផេនស៊ីឡាវ៉ានៀ, ថឺននេសស៊ី, តិចសាស់, វីជីនៀ និងរដ្ឋជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq301usOirIz9dYOa3CBL_m6cnm08aOeQ8Vc-jlmyto7JPlf1X3dZfuaqqBv9naqUYNrDlMgzGfjVtESu7pyu3yZiiXS_j0_-ML7qJ7wkbpLlu3cpKbtI-711Ei8Gn7wwG1eXUTtTlP6p7oaVJqUwyUT0LOStOZdlL1bi_kbKHr_C-QvQeUmvIbqMqRFU/s1920/p-3-91134783-cucumber-recall-salmonella.jpg

ជាមួយគ្នានេះ ភ្នាក់ងារ Centers for Disease Control and Prevention (CDC) និង Food and Drug Administration (FDA) ក៏បានស្រាវជ្រាវពីការឆ្លងរាតត្បាតរបស់មេរោគ Salmonella មួយករណីទៀតដែរ ដែលមានមនុស្សឆ្លងចំនួន១៥៨នាក់ នៅរដ្ឋ២៣ ដើម្បីពិចារណាថា តើការឆ្លងមេរោគទាំងពីរករណីនេះពាក់ព័ន្ធនឹងអាហារដូចគ្នាដែរឬទេ ៕