កីឡាការិនីស្រួង ភាវី ដែលតែងតែជួយដល់កុមារ និងសកម្មភាពសប្បុរសធម៌ ពេលនេះអ្នកនាងបានបន្តនៅការចែកជូនថ្នាំវីតាមីន និងពិនិត្យសុខភាពជូនដល់ពលរដ្ឋទាំងអស់ដោយឥតគិតថ្លៃ នៅអង្គការពន្លឺអនាគត។
បើតាមរយៈហ្វេសប៊ុករបស់ កីឡាការិនីស្រួង ភាវី បានលើកឡើងថា៖”ទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែរទីជិតទីឆ្ងាយទាំងអស់មកទទួលពិនិត្យសុខភាព ដោយអត់គិតថ្លៃនិងទទួលថ្នាំវីតាមីនទៅញ៉ាំដើម្បីជំនួយសុខភាពហើយសារអាកាសធាតុ ក្ដៅប្រជាជនយើងពាង្គកាយចុះក៏ខ្សោយត្រូវការទទួលថ្នាំវីតាមីន
មកចុះភាវី ចែកជូន ឱ្យបានគ្រប់ៗគ្នាភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១០ព្រឹក ដល់ម៉ោង5ល្ងាច ទីតាំងនៅអង្គការពន្លឺអនាគត”។
គួរបញ្ជាក់ថា អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ អ្នកនាងបានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ។ អ្នកនាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ ហើយបច្ចុប្បន្នអ្នកនាងបានក្លាយជា កីឡាការិនីជម្រើសជាតិកម្ពុជាពោរពេញដោយទេពកោសស្យ ផ្នែកប៊ីយ៉ាការ៉ុម៕













