Home ព័ត៌មានជាតិ រដូវធ្វើស្រែចំការឈានចូលមកដល់ហើយ តើ«របៀបនៃការធ្វើចំការវិលជុំ» របស់ជនជាតិដើមភាគតិច ត្រូវបានគេប្រារព្ធឡើងយ៉ាងដូចម្តេច?

រដូវធ្វើស្រែចំការឈានចូលមកដល់ហើយ តើ«របៀបនៃការធ្វើចំការវិលជុំ» របស់ជនជាតិដើមភាគតិច ត្រូវបានគេប្រារព្ធឡើងយ៉ាងដូចម្តេច?

106
0

បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបនៃការដាំស្រូវចំការវិលជុំ របស់ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី។

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម ដោយគេហទំព័រមួយដែលមានឈ្មោះថា Tong len-តូង លេន បានបង្ហាញរូបភាពជាច្រើន ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ភ្លៀងធ្លាក់បានប៉ុន្មានមេធំកន្លងមក បងប្អូនជនជាតិដើមភាគតិចព្នង ប្រវ៉ាសដៃគ្នា ដាំស្រូវ ដាំដំណាំបន្ទាប់បន្សំជាច្រើនមុខទៅតាមតម្រូវការរបស់ពួកគាត់ នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1c1LZOcP9opyJiPDrAK3-ew-avNobGZjKnbHXK8HEKFXN4CM2rX5pMv9spi5mTqBdogDjRCnuKNX-A8j4lQeIa8mA4wMxgWf3KQpb564RQCEoGiRYJbdnwpiDcNjv90Z2PXZwRIa4fxxYYShicd6lRydadbEkm1GFsSEemTSZ4czYTZJBw68dt4pb7uE/s2048/445003038_794453602877377_3193979307896568446_n.jpg

ប្រភពដដែលបញ្ជាក់ថា «ការដាំស្រូវចំការវិលជុំនេះ ជាទំនៀមទម្លាប់បុរាណរបស់ជនជាតិដើមក្នុងខេត្តមណ្ឌលគិរីដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ហើយចំការវិលជុំនេះផងដែរគឺជនជាតិដើមព្នងបានធ្លាប់ធ្វើតាំងតែពីយូរលង់ណាស់មកហើយ រហូតមកដល់ពេលនេះយើងនៅតែរក្សានឹងធ្វើរហូតមកដល់ពេលបច្ចុប្បន្ននេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYeuZS3oo39oH16YuA6Khhz9EiLUAv53G1wPFpiuebQ_6T9kBqEpvYNTHI9gi-Nbq0_kpQ8I6zJzhMx0MvMEubkabDT-XrBVHLLRyhNlaJ1UKuMUTi2V3nLgAiG2iDxjvX3UYLkyAMghxySGsNvGoABFEk_k_YXGxDPVaIe5Ec7wM4iwibHejPeezVba8/s2048/445014060_794452749544129_2978219653049523140_n.jpg

យោងតាមគេហទំព័រ«សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា» កាលពីពេលកន្លងទៅនេះ គឺបានបង្ហាញពីរបៀបនៃការធ្វើចំការវិលជុំរបស់ជនជាតិដើមភាគតិច ដោយបានពន្យល់ថា «តាមលក្ខណៈប្រពៃណី ជនជាតិដើមភាគតិចភាគច្រើន ដែលរស់នៅតំបន់ខ្ពង់រាបគឺអនុវត្តការដំា ដុះជាលក្ខណៈចំការវិលជុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcq8W9BLoSiKSb3BIaqst73flDBDZFJlWzhDW3Jl03AlJPTLZvjSB4He0moI5aUw-85tkPRs4VVoHJOfXm7NcUVs-sgtGnucgxKf5jR4qzpNO0vVDsY0H0aux6X1WULlkgHFubIL-SoRr_mVx4w5GGNhMjO8NRUmJ2xXuakG1V6SQBOFN4PgpviJ0eU0Q/s2048/446990801_794453396210731_1177162054195013810_n.jpg
«ការធ្វើចំការមានលក្ខណៈពិសេសដោយបង្កើតអោយមាននិរន្តរភាពនៃបរិស្ថាន និងមុខរបរចិញ្ចឹមជីវិតរបស់ពួគគាត់ព្រោះទម្លាប់ដែលគាត់ធ្វើគឺក្នុងមួយគ្រួសារជនជាតិដើមភាគតិចជាទូទៅមានចំការបួន ទៅប្រាំកន្លែង។ ខណៈការកំណត់ជ្រើសរើសទីតាំងចំការគឺត្រូវធ្វើឡើងដោយយកចិត្តទុក្ខដាក់បំផុត មិនអោយប៉ៈពាល់ដល់តំបន់ប្រភពទឹក ជំរកសត្វ និងធនធានធម្មជាតិនោះទេ ហើយរបៀបដែលពួកគាត់ធ្វើចំការទៀតគឺ មុនកាប់ត្រូវធ្វើការសែនព្រេនជាមុនដើម្បីរំលឹកដឹងគុណ និងសុំការអនុញ្ញាតិពីអ្នកតាម្ចាស់ទឹកម្ចាស់ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7e4XNHqlK6dCyOrQHr14V-4AzreFrpthqnPL2Aev6iMHVshRyDQgcCZLlqt-7WOJOpo1zR7kx9DLO14QfUeCiLQrbgL2238cOT4v-GY7xEY_sKAdGdM1JIGhK9YjQrav3XXr5DrZ2p0PVg6L007rz4WdZNJiSbtNMK_FTgncyI0Ex9ASt54sJ7V5fStE/s2048/447206580_794453762877361_4376429489544927748_n.jpg

«ខណៈនៅពេលដែលពួកគាត់កាប់គឺតែងតែទុកដើមឈើធំអោយនៅដដែល ហើយដើមដែលគាត់កាប់គឺមិនអោយងាប់ទាំងស្រុងទេ ដោយតម្រូវអោយកាប់ត្រឹមតែជង្គុង រឺចង្គេះដើម្បីអោយដើមនោះអាចលូតលាស់ទៅមុខទៀតបាន។ ជាធម្មតា ពួកគាត់ធ្វើក្នុងចំការមួយរយៈពេល៣ ទៅបួនឆ្នាំ រួចដូរទៅកន្លែងទីពីរ ហើយបី-បួនឆ្នាំ ទៅកន្លែងមួយទៀតដោយទុកចំការចាស់ឲ្យព្រៃដុះលូតលាល់ឡើងវិញ ទើបគាត់ធ្វើបែបនេះបន្តដល់ចំការទីបួន រឺទីប្រាំ បន្ទាប់វិលចូលចំការដើមវិញ ដែលក្នុងរយៈពេលប្រហែលជា ១៥ ទៅ២០ ឆ្នាំ។ ការធ្វើបែបនេះអាចអោយព្រៃឈើនៅមាន និងបង្កើតជីវជាតិដីកសិកម្មររបស់គាត់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOySfm9QISuDkZNFdwZkkL-gLq3nYjBYAJHHFnztDwBjcSwqqJxZBXN_vDr4x0RgA4rjgpyF6fW6HAz1vwhae83KW2YhT_LwAf9oAAOdsNVOt9HYjxXIiKDRuyKcStI2EZhii4kB2qG3_S14HPMP7XsubV8WOmBQ3r_2KyKJNBNEVRmqe_k4DnWezdvUY/s2048/447265073_794453459544058_3344711530237817480_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgohdy8Sp2Y41kUG7zH_yBP6M1EMa4ZzeYvRXfVBTNPw9RmuJU_CXk7Fhnvfgn0yOLqm4lEISgcQQSkmnNFj_BWUkelHAE1-i7DEtzaSVLh6fZSogI9BgVDaL3oJNjrKb9ftfkszf7mob-dox_hpqcS2R9Przb5sY6Dhk-4kvq0UoN3Byh9uQLHBeolq-o/s2048/447630712_794453542877383_9123517075440991814_n.jpg

រូបភាពដោយ៖ Tong len-តូង លេន