ករណីអគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា បានធ្វើការចុះចាប់ និងដកហូតទូរសព្ទពីក្នុងហាង៣កន្លែង ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានជាង១០០០គ្រឿងនោះ ពេលនេះត្រូវបានដោះស្រាយរួចរាល់ តាមសំណើរបស់ម្ចាស់ហាងលក់ទូរសព្ទ។
នៅក្នុងករណីនេះ ម្ចាស់ហាងទូរសព្ទ៣កន្លែងនេះ បានយល់ព្រមបង់ពន្ធ និងអាករ តែសំណូមពរបន្ធូរបន្ថយពិន័យ ពីអគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា។
គួរបញ្ជាក់ផងដែរថា នាពេលដែលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថា មានទូរសព្ទស្មាតហ្វូនថ្មីចំនួន ៣៥៦គ្រឿង និងទូរសព្ទប្រើរួចចំនួន៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់ ដែលជាហេតុតម្រូវឱ្យម្ចាស់ហាងទូរសព្ទ៣កន្លែងនេះបង់ពន្ធ និងអាករ៕










