ក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម BPM Entertainment គឺ BADVILLAIN បានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ប៉ុន្តែមិនមានលក្ខណៈវិជ្ជមាននោះទេ ប៉ុន្តែធ្វើឱ្យមានមតិវែកញែកបែកផ្សែងពេញបណ្តាញសង្គម X ដែលអ្នកលេងអ៊ីនធឺណិតចោទប្រកាន់ថាក្រុមនេះ ចម្លងស្ទាយ៍របស់ក្រុមចម្រៀង BABYMONSTER របស់ផលិតកម្ម YG។.png)
អ្នកគាំទ្រអន្តរជាតិរបស់ BABYMONSTER ចោទប្រកាន់ក្រុមថ្មីនេះពីបទចម្លង Teaser ដែលបង្ហាញពីរូបភាពរបស់សមាជិក …មានឡូហ្គោស្រដៀងគ្នា។ និមិត្តសញ្ញាអាល់ប៊ុមរបស់ BADVILLAIN ត្រូវបានប្រៀបធៀបទៅនឹងនិមិត្តសញ្ញាហត្ថលេខារបស់ G-DRAGON ។ លើសពីនេះរូបភាពមានស្នែងស្រដៀងនឹងឡូហ្គោហាងលេចឡើងរបស់ BABYMONSTER។ អ្វីដែលអ្នកគាំទ្រចាត់ទុកថាអាក្រក់បំផុតគឺត្រូវបានគេចោទថាចម្លងរូបសញ្ញារបស់ BABYMONSTER ដែលក្បាច់នេះកើតឡើងនៅក្នុងបទ «Sheesh» ដែលក្រុមចម្រៀងនេះបង្កើតស្នែងនៅខាងក្រោយក្បាលរបស់ពួកគេ។ ស្រមោលរបស់ក្រុម BADVILLAIN មានលក្ខណៈពិសេសស្រដៀងគ្នា។ មិនត្រឹមតែប៉ុណ្ណឹង អ្នកគាំទ្របានអះអាងថា BADVILLAIN ក៏បានប្រើឧបករណ៍ស្រដៀងគ្នានៅក្នុងតន្ត្រីរបស់ពួកគេផងដែរ។.png)
ទោះយ៉ាងណា អ្នកលេងអ៊ីនធឺណិតផ្សេងទៀតបានព្យាយាមបដិសេធការចោទប្រកាន់នេះដោយបានលើកឡើងថាក្បាច់នេះត្រូវបានចាត់ទុកថាជារឿងធម្មតានៅក្នុង K-Pop ។ បន្ទាប់មក អ្នកគាំទ្រក៏អះអាងដែរថា រូបស្រមោលដែលមានផ្ទៃខាងក្រោយពណ៌ក្រហម មានជាហូរហែពីក្រុមK-Pop មុនៗមកម្ល៉េះ មិនមែនមានតែក្រុម BABYMONSTER នោះទេ។
យ៉ាងណា អ្នកផ្សេងទៀតការពារអ្នកគាំទ្រ BABYMONSTER ដោយអះអាងថា ការចោទប្រកាន់មានមូលដ្ឋានខ្លះចំពោះពួកគេដែលបង្កើតទៅជាមានការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមទៅតាមហេតុផលរៀងៗខ្លួន។.png)
គួរបញ្ជាក់ថា ក្រុមចម្រៀងនារី BADVILLAIN មានសមាជិក៧នាក់ស្ថិតក្រោមផលិតកម្ម BPM Entertainment ។ ពួកគេបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងអាល់ប៊ុមទោល «Overstep» ។ BABYMONSTER ជាក្រុមចម្រៀងស្ថិតក្នុងទ្រនំ YG បង្ហាញខ្លួនដំបូងជាមួយសមាជិក៦ នាក់ និងវិលត្រលប់មកវិញជាមួយសមាជិក៧នាក់ជាមួយនឹងបទ «Sheesh»៕.png)










