តារាសម្តែងសាច់ដុំកង់ៗ ម៉ឺនឯក សុភារិទ្ធ បានចេញវីដេអូខ្លីមួយផ្តាំផ្ញើដល់បុគ្កលិកលក់ឡានមួយចំនួនដែលមានអត្តចរិតខ្មឺតដាក់អ្នកទិញ មុខមិនឱ្យក្រោយមិនមើលដាក់អតិថិជន។ លោកថា លោកមានលុយទៅទិញឡានមិនមែនទៅសុំឡាននោះទេ។ តារាប្រុសរូបនេះថាស្រួលមិនស្រួលអ្នកខ្មឺតហ្នឹងជិះម៉ូតូទៅធ្វើការផងលោកមិនមែនមើលងាយប៉ុន្តែបុគ្គលិកទាំងប្រុសទាំងស្រីខ្មឺតដាក់លោកជ្រុលពេក។
តារាសម្តែងម៉ឺនឯក សុភារិទ្ធ តួឯកប្រុសក្នុងរឿង «មារចាញ់ស្នេហ៍» ដែលកំពុងមានសន្ទុះគាំទ្របានចេញវីដេអូ១នាទីនៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី១ មិថុនា ផ្តាំផ្ញើទៅដល់បុគ្គលិកលក់ឡានមួយចំនួនដោយអារម្មណ៍ក្រោធ។ តារាប្រុសរូបនេះបាននិយាយផ្តាំផ្ញើទៅកាន់បុគ្គលិកលក់ឡានមួយចំនួន ធ្វើការឱ្យគេទេខំប្រឹងធ្វើការបន្តិចទៅក្រែងលធ្វើការបានយូរ ប្រយ័ត្នថៅកែដកក្បាលចេញទៅ។ លោកថាឋានៈត្រឹមធ្វើការឱ្យគេ ដោយលោកថាមើលងាយទេ ប៉ុន្តែបុគ្គលនោះមើលងាយលោកជ្រុលពេក លោកទៅមើលឡានអត់រវីររវល់ជាមួយលោកតែម្តង ទៅសួរនាំអីធ្វើដូចធម្មតា ហីៗ។ 
តារាសម្តែងរូបនេះថា លោកមានលុយបានទៅទិញឡានចឹងកុំខ្មឺតដាក់លោកពេក លោកមិនមែនទៅសុំនោះទេ បើខ្មឺតម្លឹងៗបើកហាងលក់ឡានខ្លួនឯងទៅកុំមកធ្វើជាអ្នកលក់ឡានធ្វើការឱ្យគេ។ ម៉ឺនឯក សុភារិទ្ធ សង្កត់ធ្ងន់ថា មើលមុខលោកឱ្យច្បាស់បើគ្មានលុយលោកមិនទៅមើលទេ លោកក្រប៉ុន្តែមានលុយទៅទិញឡានតែអ្នកដែលខ្មឺតធ្វើការឱ្យគេហ្នឹងស្រួលមិនស្រួលជិះម៉ូតូទេ កុំខ្មឺតពេកគ្រាន់តែប្រាប់»។.png)
ក្រោយពីបញ្ចេញអារម្មណ៍ដោយក្តីខឹងសម្បារទៅកាន់អ្នកលក់ឡានមួយចំនួនដែលមានអត្តចរិតខ្មឺតដាក់អតិថិជនមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិបង្ហាញការយល់ស្របនូវអ្វីដែលតារាប្រុសរូបនេះបាននិយាយ។ ចំណែកមួយផ្នែកទៀតថាឱ្យលោកចូលមើលកន្លែងផ្សេងព្រោះមិនខ្វះទេបុគ្គលិកដែលមានសុជីវធម៌ជាមួយអតិថិជន៕










