Home ព័ត៌មានជាតិ ឱកាសចូលក្របខណ្ឌ! អាវុធហត្ថលើផ្ទៃ ប្រកាសជ្រើសរើសពលទាហាន១ពាន់

ឱកាសចូលក្របខណ្ឌ! អាវុធហត្ថលើផ្ទៃ ប្រកាសជ្រើសរើសពលទាហាន១ពាន់

176
0

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រកាសនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការជ្រើសរើសពលទាហានថ្មី ចំនួន ១,០០០នាក់ (មួយពាន់នាក់) ដើម្បីបំពេញក្របខណ្ឌឱ្យកងរាជអាវុធហត្ថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXmEfgCLGu-LchXojOoNB2-DwPHfBy3CW-Q9bzt6QCYMCFJXm8XcVb91h8A6PNXpncLaYoQ4AjboksY44ZVC_jMsq80CsI4GycaoAcB6EZP-7lLl805bBMQSDSDPOwGMZn4WZn5MaqBJanEOQ_zZRHnzd7j0UXXSj-o8lh_nfQSYOkUXIiwaC9wKVdIf0/s1280/photo_2023-11-17_11-51-32.jpg

ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ត្រូវប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ និងទាមទារលក្ខខណ្ឌមួយចំនួនទៀតដូចជា៖

១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
២- មានអាយុពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់២៥(ម្ភៃប្រាំ)ឆ្នាំ -គិតត្រឹមថ្ងៃដាក់ពាក្យ
៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥- មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ
៦- មានកម្ពស់ចាប់ពី១,៧០ម(មួយម៉ែត្រចិតសិប) ឡើងទៅ
៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព
៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ)

គួរបញ្ជាក់ថា ការចែកពាក្យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ និងទទួលពាក្យ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដោយការយកពាក្យមិនគិតថ្លៃនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyRoksD2R_Xuq1aeLypvVf8DCjafGne2jDcUqtbR_sirKC8jqd71cTQxEI5T-aHMYp60ayA9fhW5SpcDkmublmblThKJb8m10sfUwFnfC6eTSV2i9fz7FTQXOtjd_w_BqPUcpoR-srGdVJ3MVm9oQocpI-ALlw2P5A-wf7_Gkz7XiCg8YqerQRbALNAf0/s1280/447213163_955153346408730_7908504164491443435_n.jpg