តារាចម្រៀងកូរ៉េខាងត្បូងដ៏មានឥទ្ធិពល Lisa សមាជិកនៃក្រុម BLACKPINK ត្រូវបានទស្សនាវដ្តីដ៏ល្បីមួយមានឈ្មោះថា « Reader’s Digest » បានចុះផ្សាយពី សម្រង់សម្តី (Quote) របស់នាងដែលបាននិយាយក្នុងឆ្នាំ២០២០ហើយត្រូវបានគេដាក់យ៉ាងលេចធ្លោនៅទំព័រនៃទស្សនាវដ្តីប្រចាំខែមេសាដល់ឧសភា។.png)
«ត្រូវប្រាកដថាអ្នកដឹងពីអ្វីដែលអ្នកពិតជាចង់ធ្វើ ហើយធ្វើវា» ឬជាភាសាអង់គ្លេស « Make sure you know what you really want to do and do it » ត្រូវបានគេដាក់យ៉ាងលេចធ្លោនៅក្នុងជួរឈរសម្រង់សម្តីមួយទំព័រនៃទស្សនាវដ្តីប្រចាំខែ។ ប្រយោគនេះនៅក្នុងការបោះពុម្ពផ្សាយអាស៊ីត្រូវបានគេជឿថាបានមកពីបទសម្ភាសន៍ជាមួយ BLACKPINK ក្នុង Teen Vogue ក្នុងខែតុលា ឆ្នាំ២០២០ដោយផ្សព្វផ្សាយ «Blackpink: Light Up the Sky» ដែលជាភាពយន្តឯកសាររបស់ Netflix អំពីភាពជោគជ័យដ៏ធំរបស់ក្រុមចម្រៀងនារីកូរ៉េខាងត្បូង និងទទួលបានភាពល្បីល្បាញរបស់ក្រុមចម្រៀងនេះ។
ពេលសួររកដំបូន្មានសម្រាប់អ្នកដទៃដើម្បីចាប់ក្តីសុបិន Lisa បាននិយាយថា «អ្វីដែលខ្ញុំចង់និយាយគឺត្រូវប្រាកដថាអ្នកដឹងថាអ្នកពិតជាចង់ធ្វើអ្វី ហើយក៏ចង់និយាយដែរថា បើមិនមែនឥឡូវ តើពេលណា?»
សម្រង់សម្ដីរបស់នាងស្ថិតក្នុងចំណោមអ្នកដែលធ្វើឡើងដោយអ្នកបំផុសគំនិតល្បីៗ ហើយបានបង្ហោះយ៉ាងទូលំទូលាយនៅលើគេហទំព័រមួយចំនួន។.png)
គួរបញ្ជាក់ថា ការចេញផ្សាយដំបូងរបស់ទស្សនាវដ្តី Reader’s Digest ត្រូវបានបោះពុម្ពនៅឆ្នាំ ១៩២២ ជាមួយនឹងចំណាប់អារម្មណ៍ទូទៅ និងខ្លឹមសារបំផុសគំនិត។ ទស្សនាវដ្ដីអាម៉េរិកនេះគឺជាទស្សនាវដ្តីបោះពុម្ពមួយក្នុងចំណោមការបោះពុម្ពមួយចំនួនដែលនៅតែរួចផុតពីបញ្ហាប្រឈមឌីជីថល ទោះបីជាវាបានផ្លាស់ប្តូរពីប្រចាំខែទៅការបោះពុម្ពផ្សាយទៀងទាត់ពីរខែ ម្តងក៏ដោយ។
តារា K-Pop ដ៏ល្បីដែលកើតនៅ Buri Ram មានអាយុ២៧ ឆ្នាំរូបនេះគឺជាបុគ្គលដ៏មានឥទ្ធិពល និងជាគំរូសម្រាប់យុវជនថៃ និងមានអ្នកគាំទ្រជុំវិញពិភពលោក។ នាងតែងតែលើកទឹកចិត្តក្មេងៗឱ្យយកនាងធ្វើជាគំរូ ដូចជានាងដើរតាមក្តីសុបិនរបស់នាង ហើយមិនដែលបោះបង់នៅពេលដែលនាងជួបការលំបាកឡើយ។ 
ជាក់ស្តែង កាលពីកន្លងមកនេះ អង្គការដើម្បីភាពញញឹមនៃកុមារឬហៅកាត់ថា PSE បានទម្លាយឱ្យដឹងថាតារាចម្រៀង Lisa សមាជិក BLACKPINK បានផ្ញើសារលើកទឹកចិត្តដល់យុវជននិងអ្នកគាំទ្រកម្ពុជាមិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិត។ ការផ្ញើសារនេះបន្ទាប់ពីឪពុក Lisa បានមកទស្សនៈកិច្ចនៅកម្ពុជាតាមរយៈក្រុមការងារអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីស។
Lisa មានអ្នកតាមដាន ១០៣ លាននាក់ Instagram និងបានក្លាយជាសិល្បករ K-pop ដំបូងគេដែលមានបទចម្រៀងលើសពី ១ ពាន់លាន views លើការផ្សាយទាំងនៅលើ YouTube និង Spotify ៕










