Home ព័ត៌មានជាតិ ប្រហែសបាត់ ប្រយ័ត្នគង់! ប្រាសាទខ្មែរទាំង ៣ នេះ កំពុងស្ថិតនៅតាមជួរភ្នំដងរែក រវាងបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ប្រហែសបាត់ ប្រយ័ត្នគង់! ប្រាសាទខ្មែរទាំង ៣ នេះ កំពុងស្ថិតនៅតាមជួរភ្នំដងរែក រវាងបន្ទាត់ព្រំដែនកម្ពុជា-ថៃ

217
0

ដូចដែលយើងគ្រប់គ្នាបានដឹងមកហើយថា ភ្នំដងរែកឬភ្នំកំពែងគឺជាជួរភ្នំធម្មជាតិ ដែលស្ថិតនៅជាប់បន្ទាត់ព្រំដែនរវាងកម្ពុជានិងប្រទេសថៃ ខណៈនៅកម្ពុជាជួរភ្នំដងរែកគឺលាតសន្ធឹងឆ្លងកាត់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ទោះជាយ៉ាងណា កាលពីអតីតកាលដូនតាខ្មែរបានសាងសង់ប្រាសាទ បុរាណដ្ឋាន ទីសក្ការៈ ជាច្រើនកន្លែងទាំងនៅលើនិងនៅក្បែរៗភ្នំដងរែក។ បើនិយាយអំពីប្រាសាទនៅលើជួរភ្នំដងរែកចំពោះតែក្នុងខេត្តឧត្តរមានជ័យវិញ មានតែប្រាសាទចំនួន២ប៉ុណ្ណោះ គឺប្រាសាទខ្នារ និងប្រាសាទដៃកី ជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា។ ខណៈដែលប្រាសាទចំនួន ៣ទៀតគឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កំពុងស្ថិតនៅតំបន់ត្រួតស៊ីគ្នារវាងកម្ពុជាថៃ និងមិនទាន់ដោះស្រាយថាជាប្រាសាទទាំងនេះនៅដីខាងណាឲ្យដាច់ស្រេចនៅឡើយនោះទេ នេះបើយោងតាមការបញ្ជាក់ពីលោក យ៉ាង យ៉ាន ជាមន្ត្រីនៃមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈរបស់ខេត្តឧត្តរមានជ័យ កាលពីពេលកន្លងទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXuUVNBX3LnAnBCOHPNk76RV3dXxL1z3KsVjEq7dqbw3A0JdO0mZWEm3xMXpq6BhWMlLVzesDMzEqN7tYajLqHeJlQehCfHWBeJywhj8V3GeLFiD1kyye1zNVwpcn-c-xsKJVKluxABlnP4JFWAFte2Wtg1EpjhTF2vg7U2DxXb-NHKFMIBVanEs9nKV4/s2528/Dongrakfrommawidaeng1.jpg

សព្វថ្ងៃនេះ នៅតាមប្រាសាទដែលបានរៀបរាប់ទាំង៣ខាងលើ គឺមានការយាមល្បាតរួមគ្នារវាងទាហានខ្មែរ និងទាហានថៃ។ ប៉ុន្តែបើតាមការបញ្ជាក់ខ្លះបានឲ្យដឹងថា ប្រាសាទតាមាន់តូច ត្រូវបានថៃកាន់កាប់ទាំងស្រុងទៅហើយ។ យ៉ាងណាមិញ ភ្ញៀវទេសចរទាំងខ្មែរនិងថៃ គឺអាចចូលទៅទស្សនាប្រាសាទទីនោះបានគ្រប់ៗគ្នា។

បើទោះបីជានូវតែមិនទាន់មានការបែកចែកឲ្យបានដាច់ស្រឡះថា ប្រាសាទទាំង៣ខាងលើនេះគឺជារបស់ខ្មែរឬរបស់ថៃនោះឡើយ ប៉ុន្តែបើយោងប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទទាំងនេះគឺជារបស់ខ្មែរយ៉ាងពិតប្រាកដ បើផ្អែកតាមសាលាចារឹក និងការសិក្សាស្រាវជ្រាវនានា។

១ ប្រាសាទតាមាន់ធំ ៖ មានទីតាំងស្ថិតនៅ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះ ជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងក្នុងសម័យអាណាចក្រអង្គរ សតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា។ បើតាមឯកសារព្រឹទ្ធាចារ្យដែលរស់ និងថែនៅប្រាសាទនេះបានបញ្ជាក់ថា កាលដើមឡើយប្រាសាទតាមាន់ធំ មានឈ្មោះថា ប្រាសាទវេទមន្ត លុះក្រោយមកក៏ក្លាយជា ប្រាសាទតាមាន់រហូតមកដល់សព្វថ្ងៃនេះ។ ប្រាសាទតាមាន់ធំជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណ ដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjql6gjJZ0y5MOqOcZmhB88_hNi5l4znSo5M6hyphenhypheng_2ILj5xSaUbmtdpvHy4hcTtgzfJlAgou_8kSRcDvxcVHHD5KggqjKgqvaL1RcORE067nBT0yTimInBBl_dZZPT1i6iiqKH8gOpNNuadG7vHah9Jemfc85SkX1ayACsFXH4s7WxC7eckZiWcrBdK5Dg/s1024/202309253-1024x768.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga14qMPYRsnViaR-SOuYQtcTAZyxGRR52-YxnMo0mepdBNN2edQoId77QA2ElIoC-ke644Dgw-oDsUywLEMv30fpD6t6GVwynhkNARZXpALohtzDSHgXteCD_z84ZJQe6IIveLMUpAgcn4dBZLqAxth6pKsAhVcxbqazLKQmTV8S0KQ-NbJo6SLR07zKw/s1270/photo_2024-05-31_14-27-41.jpg

២ ប្រាសាទតាមាន់តូច៖ មានទីតាំងនៅ ភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគរ ស្ថាបនាឡើងនៅចុងសតវត្សទី១២ និង ដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះជាមន្ទីរពេទ្យកាលពីសម័យបុរាណ មានតំកល់ ព្រះពោធិសត្វកៃសជ្យគុរុ(គ្រូពេទ្យថ្នាំទិព្វ) មានគោបុរៈ៤ទិស និងកំពែងព័ទ្ធជុំវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVtYHfegwKRmDfxq7E3cBzkOVzvXENLroh736bnXW0QVfz-VFd-i1Rm8-4LFOb6uIof3a-XqMDwvspFhqZP3rAQntrG4K8p_ERBehWaMSpaS1z1O5MZi0-WlyHKap9Ru5C6pU_sRy4QECqRajdilkb0UkbK_pcfNAbD8kUQVwh4Ft65ZpYaR7vRNHC1fA/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%98%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%8F%E1%9E%BC%E1%9E%85%E1%9F%A2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlPBM0bVI7S948kPbZTzPCwHqNHVrRRFxkkSm9OlB6JgoWwqqAJEVq1LNY7nve2sK0_JjuOZNC59M8AWB9JGsHVLbNjIH6CEn-Igc-EvNYcxEpGGucMj2_igHgwy4lA1SJ0IwUfXP93ykG43flHvpC2pG_2558e3bUllzsMF8fZ9b1lP5w697RMZF20oI/s1200/Prasat_Ta_Muen_Toch-3-HDR.jpg

៣ ប្រាសាទតាក្របី ស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ប្រាសាទនេះ ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣ ក្នុងរាជព្រះបាទសូរ្យវរ្ម័ន១ និង ព្រះបាទឧទ័យាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរនិងព្រះវិស្ណុផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPKeQ4aGCRTwZVTAOPXIDGnjj39wZEHDWdJcJMwU7vrGCHhwMElAinOMEnne_TC6PX3b5yn0MyaE1TStsLjMWpJ7XpWXpSjujAprD3CbPfIwgGOLX2xHlcUZ7v8YzFidH_AUcJdOFIfSkTN8DGa_keH12gQh1EQN_1PWM2ngDGyE3HsE-2zIMN4rbPqc/s2048/442465356_952782559851190_3095892846076602421_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPFg3ZDsU-n1TO79DD2ebOe5v8pc-dZNUa_5yrecpUizDcQJesE_jvSWr4dpDQ3cda43Cz3gwFHVgrYpaWENvBLdWHQ88QRXxBZLthnyI-Ls07FXak8iJtOiEqyCR3Q1XfQGMS6SKJL_fytrtpXbHYkHExPgSuRI5WB73oZa2JYsjdze2v68WLZziWNNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A3.jpg