Home ព័ត៌មានជាតិ ទីតាំងប្រវត្តិសាស្រ្តថ្មីនិងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ! មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បង្ហាញភាពលេចធ្លោនៅលើភ្នំ«គិរីរម្យ»

ទីតាំងប្រវត្តិសាស្រ្តថ្មីនិងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ! មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បង្ហាញភាពលេចធ្លោនៅលើភ្នំ«គិរីរម្យ»

198
0

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងក្នុងភូមិសាស្រ្តភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់នូវក្នុងការជួយលើកតម្កើងដល់វិស័យព្រះពុទ្ធសាសនា ការអប់រំ និងទេសចរណ៍នៅកម្ពុជាឲ្យកាន់តែមានភាពល្បីល្បាញ។ បន្ថែមពីនេះ វាគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរឲ្យបានមកទស្សនានិងឈ្វេងយល់កាន់តែច្បាស់អំពីវប្បធម៌ដ៏សម្បរបែបក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga00oL5Tj_Yog1WKs3B2lAAf9uzlmyzcTdL6EHva2eJ6WrMOrcuWUbTPdzoZh6vFFcOQidSBP38VXvU4Eqq__cuIt-LYPrRPxtAZuh5Wu9CDWvQ9hyORT8jbzjQP1otyaV8y3OizJ9FZQ3qfT-ZXUtSA4GIe-1zV9T5dlrhxHek3jS1lyijKzR81B2Y9M/s1280/photo_2024-05-31_13-18-01.jpg

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH6Jd1HuWrho-r7d2TvIDqMhkcH4lHIxxX-ZUPJBm8HU2zQFKlkYhMGvIBhaWLd0FspxmlQDodwvffJd0G-RSBJ-bGorfkICI_-ny_Z26PN2mBaQDiFKpPmhWUU84_9cb-RAYG3w3I8_fMLR-hDvE1ds5Uo0arhI-wBsjU2OP74noPzNyFTr_SLKCXCPg/s1280/photo_2024-05-31_13-18-00.jpg

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ ២១៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្ដីពីការកំណត់តំបន់ គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុបចំនួន ១២៦ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងការរៀបចំ កសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិអន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរត៌កដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ ពីព្រះពុទ្ធសាសនានៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6smB_Qk54esUkVMpExCESg7zhAltgRIoawXk15xX1H5eeFnC8GzKfw53iu4jUADWLEO7pGyaKAalwyo8kZBYllEgngAc0gB12PwsnoHwvLGkydh_QQ76fkOm8QA7rCE8W8GP7Sa4anAkyhuummnRvzHOLgQXIaoUSjy32XENPhKEWRLU8rxC9xoAIpnc/s1280/photo_2024-05-31_13-18-02.jpg

គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨ គម្រោង ដែល ប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និង បញ្ញា រួមមានការសាងសង់ព្រះចូឡា មុនីចេតិយ ៩ ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហាប្រាសាទធម្មចេតិយតូចចំនួន ៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤.០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនា ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOevD6i23GYpGp8VpwQ-GeOiq2iQGlhgiPlMBgE-k0gg4aCe3vQUWpp38n_Tu2zkKzSFjuXdGthKHBQSmFXDdZKYoJIUADBX2WS74pLDSGqs-j1ul7M89AlUBbCghvMFTWwxTTGxRWviWXSlc6QZ1JhDyZr0ZZXlKKrDbt0-fUTYDMOVVjlbbZqlIHsWE/s1280/photo_2024-05-31_13-18-05.jpg