Home ព័ត៌មានជាតិ មហាជនស្ងើចសរសើរអគារធម្មជាតិមួយកន្លែងស្មានថានៅស្រុកគេ តាមពិតនៅជិតបង្កើយ ថែមទាំងជាទីតាំងដ៏ពេញនិយម!

មហាជនស្ងើចសរសើរអគារធម្មជាតិមួយកន្លែងស្មានថានៅស្រុកគេ តាមពិតនៅជិតបង្កើយ ថែមទាំងជាទីតាំងដ៏ពេញនិយម!

265
0

បន្ទាប់ពីរូបភាពនៃអគារមួយកន្លែងដែលហ៊ុមព័ទ្ធទៅដោយរុក្ខជាតិបៃតងយ៉ាងខៀវស្រងាត់ ស្រស់បំព្រោងពាសពេញផ្នែកខាងក្រៅទាំងអស់នៃអាគារដ៏ខ្ពស់ស្រឡឹមបែបនេះ សាធារណៈជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍ខ្លាំងបំផុត រហូតដល់មានអ្នកខ្លះច្រឡំថានៅបរទេសទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAR8Wdvfr0BYQUH_3yEOxGXmAxRl828juaFR9vU0tJzFmk4dQwUDdsWhxt9FJhBBmkYCm2TEmZelB6c8X0kQ7Hc67mPUmBWYUoAfpOiYVh-JDAjxO7b9t4g6lA4QW9wBLdl6oUIQF55x5Y9BFXXxdpedrtBDSnXEMa5-kWGEso6FPBNGt1zhoaPGjPoAs/s1280/photo_2024-05-30_10-29-55.jpg

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគណនីមួយដែលមានឈ្មោះថា Sok Chanphal គឺបានបង្ហាញរូបភាពចំនួន ៣សន្លឹក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«នៅក្រុងភ្នំពេញយើងទេណា! (បឹងកេងកង)»។ បន្ទាប់ពីមានការដាក់បង្ហោះរួចមក, មហាជនខ្មែរជាច្រើនមានការចាប់អារម្មណ៍និងស្ងើចសរសើរពីសម្រស់អាគារធម្មជាតិមួយនេះ ហាក់មិនសូវបានឃើញនោះទេ ខណៈអ្នកខ្លះថាធ្លាប់តែឃើញនៅស្រុកគេប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYS7zVNVp9DTXaTAGojRT2CVA0rc65G_HD40Pwr6Occ4ltgMoI8JrrbA37mtw_CTXSSk1IgHaBelQFtbeln4c3vaJyA7ZNlDQkE2Zvz45j1qn9AA0_zjYqMwLwUxTl3YtF-jedV7IA6QySCrhbPvuKSxtx8B_Lmmp1vKPm4Lb8tNY5ExDynLK8JF38CCM/s1000/photo_2024-05-30_10-30-09.jpg

អគារមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជា«ភោជនីយដ្ឋានខ្មែរសុរិន្ទ» ជាភោជនីយដ្ឋានចំណាស់ជាងគេមួយនៅក្នុងទីក្រុងភ្នំពេញ ព្រោះបានឈរជើងមកតាំងពី១៩៩៦ ខណៈមកទល់ពេលនេះគឺមានរយៈពេល២៨ឆ្នាំហើយ។ ភោជនីយដ្ឋានខ្មែរសុរិន្ទ គឺជាហាងអាហារដ៏ពេញនិយមមួយ ដែលបម្រើជាពិសេសចំពោះមុខម្ហូបខ្មែរនិងថៃ(រសជាតិដើមពិតៗ) ខណៈបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk4wnqibjEADkcyIWsBCmjTx0pcmi39TQ0Wibtocay6TEFvdXNs5_QSPQ4xPAulrKmR1K0gbKv9w32JxvCGy1mwo64r6d1Q6ol_JrmTRNGl6pBFUuJka6OCk94Gwaf0WZRDvM5yEUSRCUZwTWEoxjtRlIK4m47CbMPQ106z9jAe40LUhJaruaWEl21sj0/s1280/photo_2024-05-30_10-30-15.jpg

លក្ខណៈពិសេសនិងភាពលេចធ្លោរបស់ភោជនីយដ្ឋានមួយនេះគឺស្ថិតនៅក្នុងអាគារបែបអាណានិគមដ៏ស្រស់ស្អាតបំផុតមួយ និងអមទៅដោយធម្មជាតិត្រជាក់ភ្នែក ពាសពេញផ្នែកខាងក្រៅនៃអគារទាំងស្រុងតែម្តង។ លើសពីនេះទៅទៀត ផ្នែកខាងក្នុងនៃអគារគឺត្រូវបានតុបតែងយ៉ាងប្រណីតឥតខ្ចោះ ដោយគ្រឿងសង្ហារិមបែបប្រពៃណីខ្មែរ និងគ្រឿងបរិក្ខារទំនើបៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaXsP59GnP9gwoQuoQdDbejVuw-8mTpf7yAGuKdPOzqlj8od77LVyY4wnssM_KVmUR1jxyYjQ__hn10SF-6GYxRGJH4sLRjLdNBbYcykh7d09jsrN5DHhifOkUSF_imETbO7CM1dQ57fyGEqAyShyphenhyphenMzkRJ5ll9gb5eL3auNdvqhGziz0bgyw_UFLgt-bU/s960/photo_2024-05-30_10-30-12.jpg

បន្ថែមពីរសជាតិល្អឯករបស់ភោជនីយដ្ឋានហើយ សេវាកម្មនៅទីនោះគឺល្អបំផុត ខណៈនឹងទទួលបានបរិយាកាសកាន់តែកក់ក្តៅនិងរីករាយ ព្រោះតែជាទីតាំងធំទូលាយ មានបន្ទប់ទទួលទានអាហារខ្នាតធំ បន្ទប់អាហារលក្ខណៈឯកជន ក៏ដូចជាមានបារដែលបម្រើនូវស្រាក្រឡុក ស្រាបៀរ និងស្រាជាច្រើនប្រភេទផងដែរ៕