តារាម៉ូដែលជប៉ុន Hikari Mori បានប្រឈមមុខនឹងការរិះគន់ចំពោះការចោទប្រកាន់ថាបានរុញតារាស្រីតៃវ៉ាន់ Shu Qi ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅទីក្រុងរ៉ូមដែលរៀបចំដោយម៉ាកសំលៀកបំពាក់ប្រណីត Bulgari ។
យោងតាមការចុះផ្សាយរបស់ AsiaOne អ្នកលេងអ៊ីនធឺណិតជាច្រើនជឿថាវីដេអូពីព្រឹត្តិការណ៍កាលពីថ្ងៃទី ២០ ឧសភា ដែលប្រារព្ធខួបលើកទី១៤០ របស់ Bulgari និងបានណែនាំគ្រឿងអលង្ការ និងនាឡិកាដៃ បង្ហាញ Hikari Mori រុញ Shu Qi ចេញដោយអចេតនាដើម្បីឱ្យនាងអាចឈរក្បែរ CEO ដើម្បីថតរូប។ 
បន្ថែមពីលើបញ្ហានេះ វីដេអូផ្សេងទៀតបានចាប់យកតារាម៉ូដែលជនជាតិជប៉ុនខំផ្អៀងទៅរក Shu Qi ដើម្បីបង្ហាញមុខក្នុងរូបថតជាច្រើនទៀត ខណៈកំពុងអង្គុយនៅជួរមុខក្នុងកម្មវិធីបង្ហាញម៉ូត។ សកម្មភាពជាក់ស្តែងនេះត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតពិបាកទទួលយករបស់តារាម៉ូដែលរូបនេះណាស់ ខណៈអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិរិះគន់នាងយ៉ាងច្រើន។ បន្ទាប់ពីព្រឹត្តិការណ៍នេះ Bulgari បានបង្ហោះរូបថតបន្ថែមនៅលើគណនី Weibo របស់ខ្លួននៅថ្ងៃបន្ទាប់ ដោយមិនរាប់បញ្ចូល Hikari Mori ។ សកម្មភាពនេះធ្វើឱ្យពួកគេពេញចិត្តយ៉ាងខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ Bulgari បានបង្ហោះ Hikari កាលពីថ្ងៃទី ២៥ ខែឧសភា ដោយបង្ហាញម៉ូតខ្សែករបស់នាងពី collection ថ្មី ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតបានរិះគន់នាងនៅក្នុងខម្មិន។
Hikari Mori អាយុ ៣២ ឆ្នាំបានសហការជាមួយម៉ាកល្បី ៗ ដូចជា Tiffany & Co, Gucci, និង Dolce & Gabbana ។ នាងក៏បានបង្ហាញខ្លួននៅលើCover របស់ Vogue និង Grazia China៕










