Home ព័ត៌មានជាតិ ដឹងអត់! តើកោះណាខ្លះដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើង?

ដឹងអត់! តើកោះណាខ្លះដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើង?

148
0

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះនានារបស់ប្រទេសកម្ពុជាយើងបានចាប់ផ្តើមទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស ដោយសារតម្លៃសមរម្យ ទេសភាពធម្មជាតិស្រស់បំព្រង បូករួមជាមួយអាហារប្រណិតៗ ខ្យល់អាកាសបរិសុទ្ធ និងទីធ្លារធំទូលាយ។ ជាការពិតណាស់នៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានកោះធំៗនិងស្រស់ស្អាតជាច្រើនកន្លែង ដូច្នេះហើយតើអ្នកដឹងទេថា កោះណាខ្លះដែលមានទំហំធំបំផុតនៅក្នុងប្រទេសយើង?

១.កោះកុងក្រៅ៖ កោះនេះស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល ៤១០ ម៉ែត្រ លាតសន្ធឹងសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយរបស់កម្ពុជា ជាប់ជាមួយនឹងឈូងសមុទ្រថៃ។ តំបន់កោះកុងក្រៅមានឆ្នេរចំនួន៧ ដែលឆ្នេរនីមួយៗសុទ្ធតែមានខ្សាច់សក្បុស ល្អស្អាត និងភាពទាក់ទាញរៀងៗខ្លួន។ តំបន់កោះកុងក្រៅនេះក៏ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិជាពិសេសជីវចម្រុះ ចំណែកឯការស្នាក់នៅវិញ ភ្ញៀវទេសចរអាចបោះតង់បានយ៉ាងងាយស្រួលនៅលើទីធ្លាឆ្នេរ ដែលលាតសន្ធឹងជាច្រើនម៉ែត្រ និងអាចចាប់ក្ដាម ចាក់មឹក ឬស្ទូចត្រីនៅទីនោះដើម្បីធ្វើជាអាហារទទួលទានខ្លួនឯងផ្ទាល់តែម្តងក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiwZAiTFXIMyYqRM9atla69b2Lt4Q1GKKdUxn1nWQW9tFpwB7bsPKzlKFddbKxZr8tv2WB8mWJK97ts5Hq53K6of9Tc6N4NTZOQYOVfSATAW07tjKFfimUwoDVBZkAZrnEbnwkkLQHJ289riVBY4aBAD3KyadMCmLmdXG9zLBJ0mW52iMD1TE-tKXjiGs/s1200/photo_2024-05-30_10-06-21.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBFMnfSm_Gl8fL6RV4KQhTaFF6xWeIEdI6Hs9rZURTS47awDi61m7MszLLA0lTWXZOgtwCNVHXoHTFAv2s2G76Q2pBuDkyM2Q-82jaasFvdDLgjy6_JjYLfNsVlDsGStrFwR0IwDTrGFfS8n2XLTSMNpC8jCBRKtUvESP2TDgeTmaYfJlOu-lEFssP94s/s1280/photo_2024-05-30_10-06-22.jpg

២.កោះរ៉ុង៖ កោះរ៉ុងគឺជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃដីទំហំ ៧៨ គីឡូម៉ែត្រការ៉េ និងមានកំពស់ ១៣៣ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះនេះគឺជាគោលដៅទេសចរណ៍ដែលពេញនិយមនិងស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម ហើយត្រូវបានគេស្គាល់ថាជា “កោះឋានសួគ៌”។ វាផ្តល់នូវភាពអស្ចារ្យនៃទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3aqlg482B_P6DtCgZX6-LrMY9kg-plB8oRq3DHBtkQ5zVJdnw733RcZnCKR0hmpnP0dvM3bjRjubtPL3rdCypz13Ijw1Rkb0RaDrRenj_N6ozURbVsaRhCEautPvTrzpghC6n6KyFpYb58zhi9I0qXlLJhNHuYbZ2Wezoy5GF_h8ywkUyus_GTUfc0io/s960/inbound8853884743590825010.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiknLj2uv6Q61ZTRQkRH99mC4cIGiLl6_KRA5iVuDq2vuC63YNP0L-HdT284-i3YB-n0HZeMv8vrPtdwpvVJzP5Be51uvbmJXRRXPU6WEcstPhZ71yHIBRHW-GRJGM89osHpSs73yAfPKykClgq8axireAQMa4swKTzRqPCPr_1Hzh1o6-TPt7C64Uwo6k/s750/mnbvfcd.jpg

៣.កោះថ្មី៖ កោះថ្មីមានទីតាំងស្ថិតក្នុងឧទ្យានជាតិរាម ខេត្តព្រះសីហនុ ដែលមានផ្ទៃដី ៤០ គីឡូម៉ែត្រការ៉េ និងមានឆ្នេរ ២៧ គីឡូម៉ែត្រ។ កោះដ៏ស្រស់ស្អាតនេះ គ្របដណ្ដប់ដោយដើមឈរតូចធំរាប់ពាន់ដើម បង្កើតបានជាម្លប់ ក៏ដូចជាទិដ្ឋភាព សោភណ្ឌភាពស្រស់ស្អាតទាក់ភ្នែកទាក់អារម្មណ៍ និងមានភាពស្ងប់ស្ងាត់បំផុត សម្រាប់ភ្ញៀវទេសចរណាដែលចង់បានភាពស្ងប់សុខក្នុងផ្លូវអារម្មណ៍នោះ “កោះថ្មី” ទំនងជាគោលដៅលំហែដ៏ស័ក្តសមបំផុតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhebAkDa2-qifYpnv2xJj9dGovugDBWO6aifWF4QXB_O4gN3Stp0Hh9-FOYoqo0k9_VG_dFNKMWE_WkCgiE6bI7l3jNH7q9x81gQSKd9J2jXLfX8EG5eVYYuaCOYfI2aOF7ztGN3cqWplA2JODTkVkpauw85mnnPRcO-7xWN_XzRUE5mjSX-j0KChnAMyo/s1280/50423327_297788920927456_6202929139117195264_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieea9X7xO-NZuBx7R7WKIsacEjtJXUL1RC6Q4FWbzUZDAE6rody-FOh_rRHZNBNzYlu0f0v0CJvHEME7mIRqgQr3MHZc9zRdxAW_4_nNY-61HVg2As4w0PC7-L4mo7qlvAzdRauW403PNdyvD1xYNW1gp8GEAcQ7U_wkFto3f4QbujKuLFBQqgeelx528/s1280/photo_2024-05-30_10-07-39.jpg

៤.កោះរ៉ុងសន្លឹម៖ កោះរ៉ុងសន្លឹម ជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលកោះនេះមានចំងាយប្រហែល ៤ គីឡូម៉ែត្រពីកោះរ៉ុង។ វាមានទំហំផ្ទៃដី ៥ ពាន់ហិកតា និងមានឆ្នេរខ្សាច់លាតសន្ធឹងជាង ១ គីឡូម៉ែត្រ។ កោះរ៉ុងសន្លឹមបានជួយអភិវឌ្ឍជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងច្រើន បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជាយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigH26-vu-dx0cPkxACwaRNTrM9BBPvqIiWS2vGgipjLK_9lfRy_UtvCb1vuOdOdgCEVIgk73RNUyHgCizxMqmoj2VsMwu28SSO8oGSQF25QTsxI8UtEXSiGCtrZhmgIr4ycyDVJx9Uda9YG-84OyDH1UP9aqQZBm4pYmgOA9WqZRWZRX2_OhZc6TK-TfA/s700/photo-2023-03-03-13-42-58-2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijvMmdN0paApA7aonfCaLPPeCRP7zsbax3zp4EY8nY1K5sfGEFNOUvkDtfpaNBIgnlhLMKtw4z4ki6uGikrxWC2Jrki_RfftKDFytE5W0c2XV0oTXtjdBZTG3h9Ea6JZ2I-LdgEOf5uxZ6utIHthg4N0lLu9PBQaBRqKXMS0wEiJCi6_i9l6MaL89IhQM/s1024/photo_2024-05-30_10-09-54.jpg

៥.កោះសេះ៖ កោះសេះនេះមានទីតាំងនៅឈូងសមុទ្រថៃ ក្នុងឧទ្យានជាតិរាម ខេត្តព្រះសីហនុ។ វាមានចម្ងាយ ១.៥ គីឡូម៉ែត្រខាងត្បូងកោះថ្មី ដែលកោះនេះមានវិសាលភាពទំហំ ៥០០ ហិចតា ហើយសព្វថ្ងៃពុំទាន់ឃើញមានភ្ញៀវទេសចរណ៍ច្រើនទៅកំសាន្តនៅទីនោះនៅឡើយទេ។ ប្រសិនបើបងប្អូនមានបំណងចង់ទៅទស្សនាកន្លែងនោះ បងប្អូនអាចទៅកំពង់ផែកោះខ្យងរបស់ខេត្តព្រះសីហនុ រួចស្នើរទូកដែលមានទិសដៅទៅកោះថ្មី ដើម្បីជូនទៅកោះសេះ ព្រោះកោះថ្មីខេត្តព្រះសីហនុមានចម្ងាយជិតកោះសេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD4Qrw6_RlxDsRI0h6Z3GERIa7Y7qxy-esqDTiiZyBsTYzpzvKwE6sJBH96oNyZOcfmQmMYeGtOqR-hKkCQnOfV8BJ4Z3lqI6D_exsf1v7za4GyNl_csPFS3cCnC-I17T0XKIR6c713_ArUd8FLRswvM-glSpah7oslG-q5klKtacquGfD6qmPwVn5f_4/s1600/1b.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT505y7XLlCpUKKu4cBMFIXspvMU8ewFiaFUFEAXVV5R040mlCKeOGZFCQwX55jJxv5Ty-StBu8PdBM4mZ1gBXv29qBS_0gyxmOJ71Hi3wl77JggSK9Vvm1zg2-CXBF8uWdujQ0335qZBQNAKHP0FnWvPA-1JjZTGrC1d2w56lJQPDZH_J0Kh6ezJDLyU/s2048/DJI_0430-Resized-2400x890-1-scaled.jpg