Home ព័ត៌មានអន្តរជាតិ អស្ចារ្យណាស់! ទឹកជ្រោះមួយនេះមានរូបរាងដូចកូនក្រមុំស្លៀករ៉ូបអាពាហ៍ពិពាហ៍

អស្ចារ្យណាស់! ទឹកជ្រោះមួយនេះមានរូបរាងដូចកូនក្រមុំស្លៀករ៉ូបអាពាហ៍ពិពាហ៍

61
0

ប្រទេសប៉េរូ ៖ ទឹកជ្រោះកូនក្រមុំ ឬមានឈ្មោះម្យ៉ាងទៀតថា «The Bride’s Waterfall» ដែលមានទីតាំងនៅខាងក្រៅទីក្រុង Cajamarca ស្ថិតនៅភាគខាងជើងប្រទេសប៉េរូ បានល្បីល្បាញពាសពេញពិភពលោកឡើងវិញ ក្រោយពីមានការបង្ហោះវីដេអូក្នុងបណ្តាញសង្គម ។ រីឯមូលហេតុដែលគេដាក់ឈ្មោះទឹកជ្រោះនេះថា «ទឹកជ្រោះកូនក្រមុំ» ដោយសារទឹកហូរធ្លាក់ចុះមកមានលក្ខណៈដូចគ្នានឹងស្ត្រីម្នាក់ស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5WNuL85IMJtQLTTZR2NZvvkWyxlym5I18QAnsaMTRpTacxhfvMM8Y98iF7AKrEuYF8yucn0V3MRNZ5UALUTne0WH_G8uru7qdPDQT6PU42dXo3p27XuwUD4_BlgYuyZ-FqUqt9cE9F2fMoO4w-uqzkWIv7GBK_Ey39Z7U6SzxM7haZ53O6zgOlihm9mk/s1092/photo_2024-05-29_16-51-30.jpg

ទឹកជ្រោះកូនក្រមុំ បានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរយ៉ាងច្រើន ដែលបានមកកម្សាន្តនៅទីនេះ ។ ខ្សែទឹកពណ៌ស ហូរធ្លាក់ចុះមកតាមផ្ទាំងថ្មពណ៌ខ្មៅ ដោយគ្មានគោលដៅ គឺធ្វើឱ្យគេមើលឃើញរូបរាងរបស់ស្ត្រីម្នាក់កំពុងតែឈរ និងស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ដ៏ស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1lZNQh6UiQXctsMXZmwB7jsqr3_lgw7AipKJ0HoKJCzh5jJPcT5Yw5wEKb7YP_DdxYMW8WWQsy-kjbN8t9K_hqLuShAZwnyrkH9fOWbMSCcChMVr9IJ2ErfNyA2Cs2ZbppXfKDJkEkRRaoqj6IFLJt6xSDqQ7wVwiPIoRQPxwQGWW2TNBUxUsicERdEA/s600/photo_2024-05-29_16-51-26.jpg

បើទោះជាទឹកជ្រោះកូនក្រមុំ មិនមែនជាទឹកជ្រោះមានទំហំធំក្តី បើធៀបនឹងទឹកជ្រោះជាច្រើនកន្លែងទៀតនៅទូទាំងពិភពលោក ប៉ុន្តែទឹកជ្រោះនេះមានលក្ខណៈពិសេស និងខុសប្លែកពីទឹកជ្រោះផ្សេងៗ ។ លក្ខណៈពិសេសនេះបានកើតឡើងដោយសារធម្មជាតិបង្កើតឡើងមក និងធ្វើឱ្យភ្ញៀវទេសចរលង់ស្នេហ៍យ៉ាងខ្លាំង រហូតដល់ពួកគេចង់សម្លឹងមើលហើយ សម្លឹងមើលទៀត ពុំដាក់ភ្នែក និងស្ទើរតែភ្លេចដកដង្ហើម ។

ក្រោយពីវីដេអូទឹកជ្រោះនេះបានបង្ហោះក្នុងបណ្តាញសង្គម នៅខែឧសភា ឆ្នាំ២០២៤ ធ្វើឱ្យវាទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងនាំគ្នាសរសើរពុំដាច់ពីមាត់ថា ពិតជាទីកន្លែងអស្ចារ្យខ្លាំងណាស់នៅលើពិភពលោក ដែលភ្ញៀវទេសចរប៉ងប្រាថ្នាមកកម្សាន្តនៅទីនេះបានម្តងក្នុងមួយជីវិត ។ អ្នកលេងបណ្តាញសង្គមមួយចំនួននិយាយថា ធម្មជាតិបានបង្កើតទឹកជ្រោះកូនក្រមុំរួចហើយ និងស្រស់ស្អាតខ្លាំងណាស់ ហើយចុះមានទឹកជ្រោះកូនកំលោះដែរឬទេ? បើមាន តើស្ថិតនៅប្រទេសណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc_RGurc0_j1bEgDKi3xABQmsfO-LAb8jDS12e1_C_lXx4FVHDmiOAmjnS0mkXorob0HWrXTX9J1Di-yZnFKVBZnzM8vyZAt-Fxw4xZDyWWn5tabOpN8bvqfHPwuEmg9yV0NoFToYLb8JdCL_QEmmJjKlIkCOQXPKODkbTMjFwfG1xz5a3tvVvIyizeew/s594/photo_2024-05-29_16-51-22.jpg

ភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ទឹកជ្រោះកូនក្រមុំ អាចសប្បាយរីករាយនឹងភាពស្រស់ស្អាតនៅទីនេះ តាមរយៈការដើរលេងក្នុងព្រៃនៅបរិវេណជុំវិញ ។ តំបន់នេះទទួលបានការថែទាំយ៉ាងល្អពីសំណាក់អាជ្ញាធរប៉េរូ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការស្រាវជ្រាវ ៕