កីឡាការិនី Tennis ជនជាតិចិនមានឈ្មោះថា Wang Tianyi វ័យ ២២ឆ្នាំ ថ្មីៗនេះទទួលបានល្បីល្បាញដោយសាររូបរាងដ៏ស្រស់ស្អាតរបស់នាង។ Tianyi កើតនៅខេត្ត Shandong បានចាប់អារម្មណ៍លើកីឡាតាំងពីក្មេង ហើយបានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតកីឡា Tennis (វាយកូនឃ្លីលើតុ) យុវជនថ្នាក់ជាតិក្នុងឆ្នាំ២០១៦ នៅពេលនាងមានអាយុ ១៤ ឆ្នាំ។ នាងជាផ្នែកមួយនៃក្រុមកីឡា Tennis ថ្នាក់ជាតិរបស់ប្រទេសចិន និងហ្វឹកហាត់ជាមួយ កីឡាការិនី Sun Yingsha ជាប់លេខ១ពិភពលោកបច្ចុប្បន្នក្នុងវិញ្ញាសាឯកត្តជន។.png)
Tianyi ត្រូវបានគេនិយាយថាស្រដៀងនឹងតារាសម្ដែងហុងកុង Anita Yuen នៅពេលវ័យក្មេង។ ក្នុងអំឡុងពេលប្រកួតរបស់ខ្លួន Tianyi ត្រូវបានគេដឹងថា មានភាពឡូយឆាយ មានទំនុកចិត្ត និងមានអ្នកគាំទ្រដ៏ទាក់ទាញមកពីទូទាំងប្រទេសចិន។
អត្តពលិកវ័យក្មេងរូបនេះកំពុងធ្វើការឆ្ពោះទៅរកគោលដៅរបស់នាងក្នុងការនាំមកនូវភាពរុងរឿងដល់ប្រទេសរបស់នាង ហើយក្នុងពេលជាមួយគ្នានេះ សង្ឃឹមថានឹងជំរុញយុវជនផ្សេងទៀតឱ្យស្រឡាញ់កីឡា Tennis។
ជាមួយនឹងការយកចិត្តទុកដាក់សម្រាប់រូបរាងដ៏ស្រស់ស្អាតរបស់នាងពីកែវភ្នែកទស្សនិកជន Tianyi មានទាំងទេពកោសល្យសម្រាប់ប្រទេសជាតិថែមទៀតដែលអាចធ្វើឱ្យអនាគតរបស់នាងកាត់តែល្បីល្បាញទាំងក្នុងអាជីពជាអត្តពលិក និងល្បីល្បាញដោយសារតែភាពស្រស់ស្អាតត្រូវអ្នកលេងអ៊ិនធឺណិតសរសើរ៕










