បរទេស៖ កំពូលតារារ៉េបដ៏ល្បីល្បាញបំផុតមួយរបស់សហរដ្ឋអាមេរិកគឺ Nicki Minaj ថ្មីៗនេះស្រាប់តែត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋាន Schiphol ក្នុងទីក្រុង Amsterdam ពីបទដឹកជញ្ជូនគ្រឿង.ញៀន។
យោងតាម Yahoo News បានឱ្យដឹងថា តារារ៉េបអាយុ ៤១ ឆ្នាំរូបនេះត្រូវបានប៉ូលិសឃុំខ្លួនអស់ជាច្រើនម៉ោងនៅក្នុងបន្ទប់ឃុំឃាំង និងត្រូវបានពិន័យជាប្រាក់ចំនួន ៣៥០ អឺរ៉ូ (ប្រមាណ ៣៨០ ដុល្លារអាមេរិក) ខណៈតារារូបនេះបានកំពុងធ្វើដំណើរទៅប្រគំតន្ត្រីរបស់នាងនៅចក្រភពអង់គ្លេសកាលពីថ្ងៃទី២៥ ឧសភា ប៉ុន្តែត្រូវបានផ្អាកវិញ និងត្រូវបានលើកទៅពេលក្រោយភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU-JtROAXlhC-SOYASCslg3mtUeXwlNmq0UzD5LxUnW0QxKTJXt61ia4lzmWoYMnCdmLh6pMISjwGlne3lK3asAOWpF95cAtzWOF3olCkfc9WFlsxbj_mw7145Xm5vqyg9FaY1gnCpMOL1XSAr_oFD4YsM21nfFlcpzneXY88WvkmzxJC_QH_Spb12LqM/s1600/1418893258.webp

យោងតាមរបាយការណ៍ Nicki Minaj ត្រូវបានប៉ូលិសសង្ស័យថាមានផ្ទុកនូវសារធាតុញៀន និងកញ្ឆានៅក្នុងវ៉ាលីសរបស់នាង ស្របពេលនោះ Nicki ក៏បានចេញមុខបញ្ជាក់ថា នាងមិនមានផ្ទុកសារធាតុញៀនឡើយ។ យ៉ាងណាមិញអំឡុងពេលកើតហេតុ Nicki មានប្រតិកម្មយ៉ាងខ្លាំង ប៉ុន្តែទោះយ៉ាងណានាងក៏ត្រូវសហកាជាមួយប៉ូលិសដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ និងប្រកបដោយសន្តិវិធី។ រហូតដល់ពេលនេះ Nicki បានចេញទីឃុំឃាំងហើយ ក្រោយមេធាវីរបស់នាងធ្វើការតាមផ្លូវច្បាប់ លើសពីនេះ Nicki បង្ហើបថាមានអ្នកចង់ធ្វើបាបនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnxLjpwCOoZghHpebnfO4_z1d3UOyy1LCfwMtIrj6ou05d_GW2E5303gvrFKeVRukg7EYIlE1YHKhQdJA1ls2_CzhiZ0Rnb32ItCIBnS1EsZZqF9cbtOivNcvxzSKn-KLHWiAZryhvdy6dDS6i1jzp1LuS3EI9psHojlja7AHBbLGisnJ-nZXDj_9cOwU/s1366/1702330490099.webp

បន្ទាប់ពីចេញពីបន្ទប់ឃុំឃាំងភ្លាម តារាស្រីរូបនេះក៏បានចេញមុខសុំទោសអ្នកគាំទ្ររបស់នាងជាសារធារណៈនៅពេលនាងបានពន្យាពេលការប្រគំតន្ត្រី។ Minaj បាននិយាយថា៖ “ខ្ញុំស្រលាញ់អ្នក ហើយខ្ញុំពិតជាសុំទោសដែលរឿងនេះបានកើតឡើងធ្វើឱ្យខ្ញុំសម្រេចលុបចោលកម្មវិធីនេះភ្លាមៗ។ Minaj ក៏បានចេញមកជួបជាមួយអ្នកគាំទ្រនៅខាងក្រៅសណ្ឋាគាររបស់នាងក្នុងទីក្រុង Manchester ប្រទេសអង់គ្លេសផងដែរ ដើម្បីបង្ហាញពីទុក្ខសោករបស់នាងដែលនាងមាន និងបានសុំទោសម្ដងទៀត ព្រោះត្រូវលុបចោលកម្មវិធី Pink Friday 2 World Tour របស់នាងភ្លាមៗបែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiOSNtuoLRT6tpLoZ1mWvT1XKhzBQSWiS4ZOLgX61rSLBXjsYRovRVZ26aTpZ0yxszcL7aSjSt_25uHL3QzDYsEtnN6P5UnaAAREx1joH1Z6yAHeCj2FA1L41rF6wuUsUgPKN1zUEMh8SoObhQ6YZ-XKlU3EvUyNpePBltRgUoY3ArFfmGVqj3LZ04b_I/s680/TELEMMGLPICT000379413210_17167321326530_trans_NvBQzQNjv4BqwMJYxftKZExwjop9hyNEmQEwTyzLMKRxDe4NUIzb66I.webp