នៅថ្ងៃទី១៦នេះ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ យោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់ នឹងធ្វេី “សមយុទ្ធនាគមាស” នៅខេត្តកំពង់ឆ្នាំង និងព្រះសីហនុ ដោយសមយុទ្ធនេះនឹងធ្វើធំជាងឆ្នាំកន្លងទៅ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
សម្រាប់សមយុទ្ធនេះ កងទ័ពជើងទឹក ធ្វើឡើងលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ភូមិសាស្ត្រខេត្តព្រះសីហនុ ចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដោយមាននាវាចូលរួមសរុប ចំនួន ១៤គ្រឿង និងឧទ្ធម្ភាគចក្រជាក់ ចំនួន២គ្រឿង ក្រោមប្រធានបទ៖”ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ”។
នេះជាលើកទីមួយហើយ ដែលកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹករំដោះប្រជាជនចិន បានសហការគ្នាធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធនាគមាសនេះឡើង ខណៈសមុយុទ្ធនាគមាស ផ្លូវគោក ធ្លាប់បានសហគារគ្នា៦ដងរួចមកហើយ។
ថ្វីបើ សមយុទ្ធនាគមាស កងទ័ពជើងទឹក នឹងបិទត្រឹមថ្ងៃនេះ ក៏ប៉ុន្តែសម្រាប់សមុយុទ្ធនាគមាស ផ្លូវគោក នៅតែបន្តរហូតដល់ដាច់ខែឧសភាពនេះ៕










