Home ព័ត៌មានអន្តរជាតិ ការបរិភោគសាច់សត្វនឹងធ្វើឱ្យពិភពលោកឡើងកំដៅខ្លាំង ជាពិសេស សត្វមួយនេះ

ការបរិភោគសាច់សត្វនឹងធ្វើឱ្យពិភពលោកឡើងកំដៅខ្លាំង ជាពិសេស សត្វមួយនេះ

65
0

តើជ្រាបឬទេថា សាច់សត្វប្រភេទណាដែលធ្វើឱ្យពិភពលោកឡើងកំដៅខ្លាំងបំផុត ហើយសាច់សត្វប្រភេទណាដែលល្អសម្រាប់បរិស្ថាន? យើងធ្លាប់បានជ្រាបខ្លះៗហើយថា ការបរិភោគសាច់សត្វមានចំណែកធ្វើឱ្យពិភពលោកឡើងកំដៅ ពីព្រោះបច្ចុប្បន្ន មនុស្សនៅទូទាំងពិភពលោក បានបរិភោគសាច់សត្វស្មើជាង៦ម៉ឺនលានក្បាលក្នុង១ឆ្នាំ ។ ហេតុនេះ វាប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ជាពិសេស ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកសិដ្ឋាន ឬបសុសត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRW8iCUR2th5JRGIWlcN788t10VcROh3urtGpIpiyIuoT2lty7iSKYM-SPxss1gZvhX7QUOMewAs6JcvR7h9q2erYcgjwbiRFW4PEfbDLua5AOi1zTZ_2eNQ2OEk32_Ux7T5sVq3-qdM9ujshh3haZAHVmM0cMMtTxJ1xqgLFIZR3xUOpEYJyH7-f3oow/s1500/Cuts-of-Beef-3x2-1-a557f31f8b13462185b4f2c17ab5b746.png

យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិបញ្ជាក់ថា បសុសត្វដែលគេចិញ្ចឹមក្នុងកសិដ្ឋាន ដូចជា ៖ គោ, ក្របី, សេះ, ជ្រូក, មាន់, ទា ជាដើម មានចំណែកពាក់ព័ន្ធនឹងការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលមនុស្សបង្កឡើងរហូតដល់១៤,៥% ។ វាជាបរិមាណស្មើគ្នាជាមួយឧស្ម័នផ្ទះកញ្ចក់ចេញពីរថយន្ត, យន្តហោះ, កប៉ាល់ និងរថភ្លើងនៅជុំវិញពិភពលោក ។

ចំណែកការបរិភោគសាច់សត្វ ដែលធ្វើឱ្យពិភពលោកឡើងកំដៅខ្លាំងបំផុត គឺសាច់គោ ពីព្រោះគោជាសត្វស៊ីស្មៅ ហើយជាញឹកញាប់ វាតែងតែបញ្ចេញឧស្ម័នមេតានក្នុងបរិមាណច្រើន ។ សត្វគោ១ក្បាលអាចបញ្ចេញឧស្ម័នមេតានបានច្រើនរហូតដល់៥០០លីត្រជារៀងរាល់ថ្ងៃ ខណៈលើពិភពលោក បានចិញ្ចឹមគោស្មើជាង១.៥០០លានក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyCpKFUvht-iN5LNh7U_X8W-3sleUlLgIyOKkHigbNONljeimw527DXBJCN9eNdlavoUief-GI4ObQ2lUj8yHDc9ykHU8ac550V2XQUWI0qMwCnvYH6KgVIazS8wgcsFS9Ujsu_p0Yw2ACMTv1hE_m6f6hzNIOnTGZaD5FahHxgQ8qE6TXFQ1IaKr4y1w/s750/horsemeat.jpg

សូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏និយាយដែរថា កសិដ្ឋានចិញ្ចឹមគោមួយចំនួនបានបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលប៉ះពាល់ដល់ពិភពលោកខ្លាំងជាងការខួងយកប្រេងទៅទៀត ។ ឧស្ម័នមេតានដែលគោបញ្ចេញមកក្រៅ គឺជាឧស្ម័នផ្ទះកញ្ចក់គ្រោះថ្នាក់ជាងកាបូនឌីអុកស៊ីតដែលបញ្ចេញពីរោងចក្រឧស្សាហកម្មផ្សេងៗ រហូតដល់២៥ដង ។

ចំណែកសាច់សត្វល្អសម្រាប់ពិភពលោក គឺគ្រុំចំពុះទា ដែលគេបានចាត់ចំណាត់ថ្នាក់ថា ជាសាច់សត្វមិនប៉ះពាល់បរិស្ថាន ពីព្រោះការចិញ្ចឹមគ្រុំចំពុះទា ឬការយកគ្រំចំពុះទាពីសមុទ្រមកចម្អិនជាម្ហូបមិនពិបាកទេ និងបញ្ចេញកម្លាំងតិចតួច ។ លើសពីនេះ វាមានសមត្ថភាពចាប់កាបូនឌីអុកស៊ីត និងប្រមូលទុកក្នុងសំបកក្នុងអំឡុងពេលវាធំធាត់ផងដែរ ហើយបើយើងងាកមកបរិភោគគ្រុំចំពុះទាឱ្យបានច្រើន វានឹងអាចជួយដល់បរិស្ថានបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqSjrDjtGNdXXPQbMizHfOgYIbLVtsgCvE0qQ7oTZdsHvLURsF-Yss3tC4zTDoCXWI4819ESFpIusu1YVji0EAxUPyiK00IxIOOdrZ1yVUKQUE6MKL92dlrnHaxpWdQN9neCB5Z8MGJIp0wCcl6aD-0jaNzI_gqBXcbZRlE7fvB6XHX8tPwqRDqfuS0XI/s941/photo_2023-05-18_16-14-59.jpg

ទោះយ៉ាងណា គ្មានអ្នកណាអាចបរិភោគគ្រុំចំពុះទារាល់ថ្ងៃ ហើយយើងពុំចាំបាច់ធ្វើដល់ថ្នាក់នេះទេ គឺយើងអាចជ្រើសរើសបរិភោគសាច់មាន់ ដែលផលិតកាបូនឌីអុកស៊ីតក្នុងបរិមាណតិចជាងសាច់គោរ ហូតដល់៤ដង ជាពិសេស មាន់ដែលគេចិញ្ចឹមក្នុងកសិដ្ឋានបិទជិត និងមានប្រព័ន្ធសន្សំសំចៃថាមពល ។ រីឯសាច់ជ្រូក ក៏ជាជម្រើសល្អមួយដែរ ដោយសារវាផលិតកាបូនឌីអុកស៊ីត តិចជាងសាច់គោ២ដង ។

ការទិញសាច់សត្វនៅផ្សារ ឬទិញពីអាជីវករក្នុងភូមិ ក៏មានសារៈសំខាន់ដែរ មានន័យថា សាច់សត្វទាំងនេះពុំបានឆ្លងកាត់ការដឹកជញ្ជូនផ្លូវឆ្ងាយដែលចំណាយប្រេងឥន្ធនៈ ។ បើអាចធ្វើបាន យើងគួរតែកាត់បន្ថយការបរិភោគសាច់សត្វ គឺបរិភោគសាច់សត្វមិនលើសពី១០០ក្រាមក្នុង១ថ្ងៃ ហើយងាកមកបរិភោគបន្លែ ផ្លែឈើឱ្យច្រើន ព្រោះក្រៅពីអាចជួយបរិស្ថានហើយ វាបានជួយឱ្យរាងកាយមានសុខភាពល្អផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPjPcmeIOHJPmq6Ra0Wo5bo7X0mbLgreGm5BTOEiR4Ak9Q-Ocbkudzl44GJVw0B85jxUE7N6agJk4iOu5xxVsY9ZzhgtCTa_o3WXftb3TxNctoAIUEKefypl-lvo-j_svzN2C-Q4D-x78O3GLNowTV7qFgpDyDJrF-mfbPgvNPplZk8hqmibXqpIshJBA/s690/pork-butcher-shop-Hong-Kong.webp