Home ព័ត៌មានអន្តរជាតិ ជប៉ុនទៀតហើយ! ករណីយន្តហោះបុកគ្នាបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ

ជប៉ុនទៀតហើយ! ករណីយន្តហោះបុកគ្នាបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ

116
0

បរទេស៖ ចាប់តាំងពីដើមខែមករានៃឆ្នាំ ២០២៤ មកឧស្សាហកម្មអាកាសចរណ៍ជប៉ុនបានជួបប្រទះនឹងការប៉ះទង្គិចគ្នាជាច្រើនដងនៅព្រលានយន្តហោះ ដោយឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរបំផុតនោះបានកើតឡើងនៅអាកាសយានដ្ឋាន Haneda កាលពីថ្ងៃទី ២ ខែមករា នៅពេលដែលយន្តហោះដឹកអ្នកដំណើររបស់ Japan Airlines និងយន្តហោះឆ្មាំឆ្នេរសមុទ្របានបុកគ្នា បណ្តាលឱ្យមនុស្ស ៥ នាក់ស្លា.ប់និងជាច្រើននាក់ទៀតរងរបួស។ បន្ទាប់មកកាលពីខែកុម្ភៈកន្លងទៅនេះ ក៏មានយន្តហោះដឹកអ្នកដំណើរ All Nippon Airways ពីរគ្រឿងបានបុកគ្នានៅអាកាសយានដ្ឋាន Itami នៃទីក្រុង Osaka ប្រទេសជប៉ុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTEtK_49jMD1djM_NJbx1aSBuedgRL9nCn7dk1Rxe-ctuJSiwnxo22bvMwlIbn6iTkOK_C117CmeNAY-K5YFfEHv38BYgCJH5biSfpwu90a1VHFBmcQLX5X-DX9ChaoAkmIbOO7-rz9M3WyvovbpgJ4vEo1xgC-67gLGetqWiUT_rPRqbaAQbMRztYVEQ/s1024/photo_2024-05-24_13-32-03.jpg

ទោះជាយ៉ាងណាបើយោងតាម The Straits Times កាលពីថ្ងៃទី២៣ ខែឧសភាថ្មីៗនេះ ក៏មានឧប្បត្តិហេតុមួយកើតឡើង រវាងយន្តហោះដឹកអ្នកដំណើរពីររបស់ Japan Airlines បានបុកគ្នា នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ដែលបណ្តាលឱ្យយន្តហោះទាំងពីរគ្រឿងនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹកនាថ្ងៃទី ២៣ ឧសភា នៅផ្លូវរត់លេខ ១ នៃអាកាសយានដ្ឋានអន្តរជាតិ Haneda ក្នុងទីក្រុងតូក្យូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2DRmdX8k0KKWSdvqcmE00HiwbiERAOvtcHDxc99j4Ilqj3nhUF0Y66z2967h3VLqw6klO_eJO2g-S9S8bgeNCRI4Io63VKg9zFrF_BGU7su2oRAbaek1vVBjKNIBFNPLnW_-dbdnAwEEo7TYL03XM2YnrUNSBwTuPKY_9n5gMReKkHsWmE5fZsGKiO90/s1280/photo_2024-05-24_13-30-04.jpg

យោងតាម NHK World Japan នៅពេលដែលជើងហោះហើរលេខ ៥០៣ របស់ Japan Airlines ផ្ទុកមនុស្ស ៣២៨ នាក់រៀបចេញដំណើរទៅកាន់អាកាសយានដ្ឋាន New Chitose ក្នុងទីក្រុង Hokkaido ស្រាប់តែភ្លាមនោះក៏បានបុកជាមួយយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដូចគ្នាដែលកំពុងចូលចតនៅចំណតក្បែរនោះ។ ការបុកគ្នានេះបានបណ្តាលឱ្យយន្តហោះទាំងពីររងការខូចខាត ប៉ុន្តែសំណាងល្អមិនមានមនុស្សរងរបួសឡើយ។ បន្ទាប់ពីការប៉ះទង្គិចគ្នានេះ ជើងហោះហើរ Japan Airlines ៥០៣ ត្រូវបានលុបចោល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF6_gysGRUcuI6eEgLk4Zl5TJLJqHHIgWZgoz-Ffd4oV5Gp1wtCVh5ZmNxAbHBbP3Y6sFseTqwHKCJRdji3oPR9QhM-Yf7uthaQdDQ_vxwTZZtkX121rghwG-VS_FtPWfypgAyt3SID0UqzcQoRCNUK61rTCfG3qjQX9Nn9mw296siNMwwKj32CB0xtho/s640/photo_2024-05-24_13-29-21.jpg

ខណៈយន្តហោះដែលនៅសេសសល់ទៀតមិនបានដឹកអ្នកដំណើរទេ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Japan Airlines កំពុងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស៊ើបអង្កេតករណីនេះឱ្យបានលម្អិត។ ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានសុំទោសចំពោះភាពរអាក់រអួលដែលបានកើតឡើងជាញឹកញាប់ចំពោះអតិថិជន៕