Home ព័ត៌មានអន្តរជាតិ នៅខ្មែរហាក់ថមថយកម្តៅក៏ពិតមែន! តែនៅឥណ្ឌាវិញ សីតុណ្ហភាពកើនឡើងខ្លាំងរហូតជិត ៥០អង្សាសេ

នៅខ្មែរហាក់ថមថយកម្តៅក៏ពិតមែន! តែនៅឥណ្ឌាវិញ សីតុណ្ហភាពកើនឡើងខ្លាំងរហូតជិត ៥០អង្សាសេ

33
0

យោងតាមប្រភពសារព័ត៌មាន AFP គឺបានរាយការណ៍កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះបានឲ្យដឹងថា អាជ្ញាធរឥណ្ឌាបានបញ្ជាឱ្យបិទសាលារៀនមុនថ្ងៃឈប់សម្រាករដូវក្តៅ បន្ទាប់ពីសីតុណ្ហភាពនៅក្នុងប្រទេសនេះបានឡើងខ្ពស់ខ្លាំងរហូតដល់៤៧,៤អង្សាសេ ជាពិសេសគឺទីក្រុងដេលីដែលបានទទួលរងនូវឥទ្ធិពល«រលកកម្តៅយ៉ាងធ្ងន់ធ្ងរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXke87EXcxB_RVXHnDR0UJ6lzA3cHnNKONTN50dZ21wfQR2ihEEvTUEFGHYXUW28sURO4afWoWXAePKCruXQjHmtZW2xABu5uQr27q7n4ngDeaWX309QSML_KjcpPY_hFaSjqg9XmxWQJsMwOPLyFpayE_I7MvjK5emGw1nwKKqIva-nrY3KUjV4EKqpo/s1200/20240428110L.jpg

ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌាបានព្រមានអំពី “លក្ខខណ្ឌរលកកំដៅធ្ងន់ធ្ងរ” នៅក្នុងសប្តាហ៍នេះ ដោយការស្ទង់សីតុណ្ហភាពកម្តៅបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺ ៤៧.៤ អង្សាសេ នៅតំបន់ជាយក្រុង Najafgarh នៃទីក្រុង Delhi ប្រទេសឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIJpQDXhkKrK_TZdftWg6CwJj2lJTy4HT9BAg_R5L87NPzYRiqP12ntpX6HNkYKquo9JPfht1Mbognsg0zXWWdQL5DW8BcQRQvee1zxiopqsVPGE7_rwKmUn5rPu6GtO6cqBhHBi8yyjvvWhTW5Mn1O1vPxVllvh8bDRXb0m_HOtA4zz4t_ACejCJpjl8/s1200/Delhi-IMD-forecast-heat-wave.webp

ជាមួយគ្នានោះ អាជ្ញាធរនៅក្នុងរដ្ឋមួយចំនួនរបស់ប្រទេសឥណ្ឌា បានប្រកាសឲ្យបិទសាលាជាបន្តបន្ទាប់ ដើម្បីការពារប្រជាពលរដ្ឋរបស់ពួកគេពីផលប៉ះពាល់ដោយសារតែរលកកម្តៅដ៏ខ្លាក្លាលើកនេះ ដែលរដ្ឋទាំងនោះគឺរួមមាន ទីក្រុងដេលី, Haryana, Madhya Pradesh, Punjab និង Rajasthan ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDw9VLnEgxp-nNhyphenhyphen76iDshyphenhyphene81JKUoLAkaV9lxINuixwMZE_qMMTjkK8tpyjgUGGxtlboLp_YNbA7YnKKGFtbiD2A30zKtnO7OxyO0I-tDr8UPK3tcWvcwq_72vI0OUi08Y_MbrneGD4pb71HVqy3K4MYvhjA3bpABO-_LARH_3swLI6YIwqMPhk8kcPc/s948/photo_2024-05-22_15-44-49.jpg

នេះមិនមែនជាការចម្លែកទេសម្រាប់ប្រទេសឥណ្ឌា ដែលសីតុណ្ហភាពកម្តៅក្នុងរដូវក្តៅតែងមានការកើនឡើងខ្ពស់ជាងប្រទេសដទៃទៀត។ ទោះជាយ៉ាងណា ការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនឆ្នាំបានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យរលកកំដៅមានរយៈពេលកាន់តែយូរ ញឹកញាប់ និងកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រទេសនានាជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj39_k4CGDLr-FxQICjEcqR3VGbSU50gkpitCmF5cBwx37XMlcwsHNMHiGu59Z5cgT3F1UgfjibQTpVvcnUCQNgvcLxLwq5-qpQl9CAcxH9tuQRGXZ3DwNbXFKInDhxsHEnvICwj5WS42v2Kk2Tktrf1078eX4agf37kqyVmlihL8mk3eVmXsQAZ8b3eMk/s1280/photo_2024-05-22_15-44-50.jpg

ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមឥណ្ឌាបានព្រមានពីផលប៉ះពាល់នៃកំដៅលើសុខភាព ជាពិសេសចំពោះទារក ចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ក៏ដូចជាបានដាក់ចេញនូវវិធានការទប់ស្កាត់ផ្សេងៗ ដូចជាហាមមិនឲ្យស្ថិតនៅក្រោមកម្តៅថ្ងៃរយៈពេលយូរម៉ោងពេក ផឹកទឹកឲ្យបានគ្រប់គ្រាន់ និងតាមដានសុខភាពជាប្រចាំជាដើម។ ខណៈដែលជំងឺដាច់សរសៃឈាមខួរក្បាលបាននឹងកំពុងរាយលុកខ្លាំងនៅក្នុងរដូវក្តៅ និងបានបណ្តាលឲ្យមនុស្សនៅទូទាំងពិភពលោកបាត់បង់ជីវិតជាបន្តបន្ទាប់ផងដែរ៕