នៅពេលចូលដល់រដូវកាលភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា មនុស្សជាច្រើនតែងជួបប្រទះនឹងបញ្ហាហាលខោអាវមិនស្ងួត ដោយសារគ្មានពន្លឺថ្ងៃ។ ដូច្នេះវាចាំបាច់ណាស់ក្នុងការសម្ងួតខោអាវនៅក្នុងបន្ទប់ ប៉ុន្តែប្រសិនបើអ្នកមិនដឹងពីរបៀបសម្ងួតខោអាវក្នុងបន្ទប់ឱ្យបានត្រឹមត្រូវទេនោះ វានឹងបណ្តាលឱ្យក្រណាត់ស្ងួតយឺត រួមទាំងបង្កឱ្យមានក្លិនស្អុយ។ ហេតុនេះតើយើងត្រូវធ្វើយ៉ាងណាទើបអាចធ្វើឱ្យសម្លៀកបំពាក់យើងស្ងួតលឿន? ដើម្បីឱ្យសម្លៀកបំពាក់ស្ងួតលឿននិងមានគុណភាពអ្នកត្រូវដឹងពីបច្ចេកទេសសម្ងួតខោអាវក្នុងបន្ទប់ដូចខាងក្រោម៖
១.សម្ងួតសម្លៀកបំពាក់ខាងក្នុងជាមុន៖ សម្លៀកបំពាក់ខាងក្នុងដែលមិនងាយស្ងួតដូចជាហោប៉ៅអាវ ឬហោប៉ៅខោ ហេតុនេះមុនសម្ងួតអ្នកត្រូវបង្វែរសម្លៀកបំពាក់ខាងក្នុងចេញជាមុន រួចសម្ងួតនៅលើស្នួលនិងប្រើដង្កៀបកៀបទៅលើខោអាវ ដោយដាក់ក្រណាត់វែងនៅខាង ហើយទុកក្រណាត់ខ្លីនៅកណ្តាល នេះនឹងអនុញ្ញាតឱ្យខ្យល់កាន់តែច្រើនហូរចូលទៅក្នុងតំបន់កណ្តាល និងចែកចាយស្មើៗគ្នា។
២.សម្ងួតឆ្ងាយពីជញ្ជាំង៖ ទីតាំងសមស្របសម្រាប់សម្ងួតសម្លៀកបំពាក់នៅក្នុងបន្ទប់គឺនៅចំកណ្តាលបន្ទប់ ព្រោះប្រសិនបើអ្នកសម្ងួតវាជុំវិញជញ្ជាំង វានឹងធ្វើឱ្យខ្យល់ចេញចូលមិនស្មើគ្នា។ លើសពីនេះជាន់នៃបន្ទប់នឹងមានសំណើមច្រើន ដូច្នះគួរសម្ងួតក្នុងទីតាំងដែលមានកម្ពស់ខ្ពស់ពីឥដ្ឋ វានឹងជួយឱ្យខ្យល់ដើរបានស្រួល ហើយសម្លៀកបំពាក់នឹងស្ងួតលឿនជាងមុន។
៣.ដាក់កាសែតនៅក្រោមខ្សែសំលៀកបំពាក់៖ គ្រាន់តែរកកាសែតមួយមកដាក់នៅក្រោមខោអាវ នោះកាសែតនឹងជួយស្រូបយកសំណើម ធ្វើឱ្យក្រណាត់ស្ងួតយ៉ាងឆាប់រហ័ស នេះបណ្តាលឱ្យក្រដាសកាសែតត្រូវបានប៉ះពាល់នឹងខ្យល់ដែលនឹងជួយឱ្យវាស្រូបយកសំណើមបានលឿន។ វិធីសាស្ត្រនេះគឺមានប្រសិទ្ធភាពខ្លាំងណាស់ដែលជនជាតិជប៉ុនតែងតែអនុវត្ត៕










