នៅក្នុងឆ្នាំ២០២៤នេះសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញបានចាប់ដៃគូសហការជាមួយ
សមាគមសហគ្រិនវ័យក្មេងកម្ពុជានិងសមាគមសហព័ន្ធយុវជនកម្ពុជា នៅក្នុងការរៀបចំកម្មវិធី វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោមប្រធានបទ ឱកាសវិនិយោគនៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ០៨ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៧:៣០នាទីព្រឹក ដល់ម៉ោង ០៥:០០នាទីល្ងាច នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប អមក្នុងកម្មវិធី មហាសន្និបាតអាសុីប៉ាសុីហ្វិក ប្រចាំឆ្នាំ ២០២៤។.jpg)
នៅក្នុងវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម សំណាក់អ្នកចូលរួមនឹងទទួលបានចំណេះដឹងទាក់ទងទៅនឹងសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះអ្នកចូលរួម ក៏អាចនឹងទទួលបានឱកាសភ្ជាប់ទំនាក់ទំនង ជាមួយរដ្ឋមន្ត្រី នៃក្រសួងពាក់ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្ម ប្រមាណជាង ៥០០ នាក់នៅទូទាំងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ នេះជាវេទិកាដ៏ធំបំផុតប្រចាំឆ្នាំ២០២៤ដែលម្ចាស់អាជីវកម្ម និងសហគ្រិនគ្រប់រូប មិនគួរមើលរំលងឡើយ។.jpg)
ក្រៅពីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្មកម្មវិធីទាំងមូលក៏រួមមានការតាំងពិព័រណ៍ពាណិជ្ជកម្មដោយក្នុងនោះមានការតាំងពិព័រណ៍ស្តង់ប្រមាណជាជាង៤៦ស្តង់បូករួមជាមួយនឹងអ្នកចូលរួមទស្សនាប្រមាណជាង៤០០០នាក់មកពីក្នុងនិងក្រៅប្រទេស។នេះគឺជាឱកាសដ៏ល្អសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប
ក្នុងការតាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជននិងដៃគូសក្តានុពល។.png)
សម្រាប់ការជាវសំបុត្រចូលរួមសិក្ខាសាលាក្នុងកម្មវិធីមុនថ្ងៃទី២០ ខែឧសភា
២០២៤ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែមទៀត។ ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ៤០ដុល្លារ (សម្រាប់ភ្ញៀវជាតិ) និង ៥០ដុល្លារ (សម្រាប់ភ្ញៀវអន្តរជាតិ) តែប៉ុណ្ណោះ។ សូមបញ្ចាក់ផងដែររាល់ការជាវសំបុត្រនីមួយៗនឹងរួមបញ្ចូលនូវអាហារសម្រន់ ០២ពេល និងអាហារថ្ងៃត្រង់ ០១ពេល នៅ សណ្ឋាគារ សុខាអង្គរ។
ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយ:តំណលីងខាងក្រោម
https://forms.gle/6ZByjRXMBwyvCLrk6
សម្រាប់ព័ត៌មានបន្ថែម សូមឆាតចូលក្នុងផេក ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ
077 388 587 / 016 268 600
.png)











