Home ព័ត៌មានអន្តរជាតិ មុខរបរថ្មីមួយកំពុងពេញនិយមខ្លាំងនៅចិន ថែមទាំងអាចធ្វើការនៅផ្ទះបានទៀត

មុខរបរថ្មីមួយកំពុងពេញនិយមខ្លាំងនៅចិន ថែមទាំងអាចធ្វើការនៅផ្ទះបានទៀត

40
0

ប្រទេសចិន ៖ នៅឆ្នាំ២០២៤ ចំនួនសត្វចិញ្ចឹមនៅតាមបណ្តាខេត្ត-ក្រុងនានារបស់ប្រទេសចិន បានកើនឡើងយ៉ាងឆាប់រហ័ស ។ យោងតាមទិន្នន័យបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ការចិញ្ចឹមសត្វឆ្កែបានកើនឡើងរហូតដល់ជាង៥១លានក្បាល ខណៈការចិញ្ចឹមឆ្មាកើនឡើងដល់ជាង៦៩លានក្បាល ទើបធ្វើឱ្យចិនក្លាយជាប្រទេសចិញ្ចឹមសត្វឆ្កែ និងឆ្មាច្រើនបំផុត ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ។

ចំនួនសត្វចិញ្ចឹមកើនឡើងខ្លាំងនៅចិន បានធ្វើឱ្យពលរដ្ឋប្រទេសនេះងាកមកប្រកបមុខរបរថែទាំសត្វឆ្កែ និងឆ្មានៅតាមផ្ទះកាន់តែច្រើនឡើង ហើយមុខរបរថ្មីនេះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកស្រឡាញ់សត្វ ដែលពួកគេគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំសត្វរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRCo9jWB8zu4fVHjXuDF09ZtCdwbVrBe8A3M9MeC8bEGBLrKNTY4M56ES5q9v2_qLKeh0OUpLjlyPFiRV_023-tonZqbzjOzdg244IUFcvLQn_JYH0LYmIbwB0VNMU4wc0MbWf_4djAEEBp8OSAOUxBk14fs9d_56OAUMyDRfD_YW4XZOsUL1xlGMpi3g/s700/photo_2024-05-21_11-19-47.jpg

អ្នកស្រី លឺយ លូ ដែលបានប្រកបមុខរបរថែទាំសត្វជាមួយស្វាមីនៅផ្ទះ រៀបរាប់ថា កាលពី៣ឆ្នាំមុន អ្នកស្រី និងស្វាមីបាននឹកឃើញមុខរបរមួយ គឺការទទួលយកសត្វមកថែទាំនៅផ្ទះ រួចហើយ គ្រួសារអ្នកស្រីក៏ចាប់ផ្តើមប្រកបមុខរបរនេះ ។ អ្នកស្រីគិតថា មុខរបរនេះនឹងរីកចម្រើនខ្លាំងទៅថ្ងៃអនាគត ទើបអ្នកស្រី និងស្វាមីបានត្រឡប់ទៅរស់នៅក្នុងទីក្រុង Yinchuan ហើយពង្រីកមុខរបរនេះឱ្យកាន់តែធំ ។

បើធៀបជាមួយអាជីវកម្មចិញ្ចឹមសត្វជាលក្ខណៈទូទៅ មុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារនេះ នឹងធ្វើឱ្យសត្វឆ្កែ និងឆ្មាមានអារម្មណ៍ថា ពួកវាកំពុងតែរស់នៅផ្ទះជាមួយម្ចាស់យ៉ាងកក់ក្តៅ និងជួយកាត់បន្ថយភាពតានតឹងរបស់សត្វ ដែលកើតឡើងដោយសារការផ្លាស់ប្តូរទីកន្លែងរស់នៅផងដែរ ។ ជាមួយគ្នានេះ សត្វចិញ្ចឹមទាំងឡាយនឹងអាចរស់នៅក្នុងបរិវេណធំទូលាយជាងមុន ហើយពុំចាំបាច់រស់នៅក្នុងទ្រុងយូរថ្ងៃទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQAWZ-evJ6sER4MIuFVu6f2rp6HRIBhmvthNy3EPkie1a1oBwyuK-tc7lcIH3Y_PtBdApjPxN2oq8GGBdYRw9jlfdxiTZkKC2THgFKbiwZPlPi4Ne0hyphenhyphensw21dhtUKE5pUMmdoAx8aELyxe9RVclIV2VDPvY6VU6SlWjtLrFsy6jTc-TLOOh9R6UOctQ7E/s700/photo_2024-05-21_11-19-51.jpg

ក្រៅពីការថែទាំសត្វហើយ អ្នកស្រី លឺយ លូ និងស្វាមី ក៏បានផ្តោតសំខាន់លើការផ្លាស់ប្តូរអារម្មណ៍របស់សត្វចិញ្ចឹមផងដែរ គឺពួកគេនឹងធ្វើឱ្យសត្វទាំងនេះមានភាពជិតស្និទ្ធ តាមរយៈការនិយាយទៅកាន់សត្វ និងប្រើអាកប្បកិរិយាទន់ភ្លន់ ។ ហេតុនេះ សត្វចិញ្ចឹមនឹងទទួលបានក្តីស្រឡាញ់ និងភាពកក់ក្តៅពីពួកគេ ។

អ្នកស្រី លឺយ លូ បន្តថា អ្នកស្រីមានអារម្មណ៍ពេញចិត្តខ្លាំងណាស់ជាមួយមុខរបរថែទាំសត្វនៅផ្ទះ ពីព្រោះក្រៅពីមុខរបរនេះកំពុងតែទទួលបានការពេញនិយមខ្លាំងនៅប្រទេសចិន ការថែទាំសត្វយ៉ាងយកចិត្តទុកដាក់បានធ្វើឱ្យអ្នកស្រី និងស្វាមីមានសេចក្តីសុខផងដែរ ដោយសារអាចធ្វើការនៅផ្ទះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhutQW_6UHcm6KB6ZMNXHUnWT3ndiyWWldmJ2aqjNJsNWjOEbMAeZa01uqL0q5sDy9ID404VlPN6F3j1fsB0Nj5fRnBxxVscxbQgI9OZMSyDzcdC_QcMbpRFK3qrjlkokbFagK5XYSupUHjgv-jrP6ZtSoP0DZSq90RoAdXFbBZfSgDQqK8otcpVAGtsoM/s700/photo_2024-05-21_11-19-43.jpg