ដោយឃើញមានការផុស និងចែករំលែក ជាច្រើនទាក់ទងនឹងមឹកមួយចំនួន ដែលមានអុជៗពណ៌ខៀវ ពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកបកស្រាយថា៖” មឹកនេះ ជាមឹងពីងពាង Hapalochlaena lunulala ស្ថិតក្នុងអម្បូរ Octopodidae ជាប្រភេទសត្វសមុទ្រដែលពុលខ្លាំងបំផុត វារស់នៅតំបន់ថ្មប៉ប្រះទឹក និងកន្លែងមានផ្កាថ្ម នៅមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា មានរបាយរស់នៅពីប្រទេសជប៉ុនរហូតដល់ប្រទេសឥណ្ឌា”។_(16219454856).jpg)
មឹកនេះមាន ៤ ប្រភេទ គឺ H. fasciata, H. lunulata, H. maculosa និង H. nierstraszi. គេកំណត់អត្តសញ្ញាណវាបានដោយនៅលើស្បែកមានពណ៌លឿង និងមានដុំជារង្វង់ពណ៌ខៀវ និងពណ៌ខ្មៅ តែពណ៌ទាំងនេះអាចផ្លាស់ប្តូបាននៅពេលមានការគំហែងលើវា។
ពពួកសត្វមឹកនេះ វារស់នៅមានសភាពធម្មតា តែជាប្រភេទមានពិសខ្លាំង ដោយមានផ្ទុកសារធាតុពុល មានឈ្មោះ Tetrodotoxin។.jpg)
តែយ៉ាងណាមិញ បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប លោក ថឹង បូរិន បានបញ្ជាក់ថា៖”សម្រាប់មឹកប្រភេទនេះ គេមិនដែលឃើញរស់នៅក្នុងសមុទ្រខេត្តកែប ឬរស់ក្នុងសមុទ្រនៃប្រទេសកម្ពុជានោះទេ”៕










