បរទេស៖ ទទួលសញ្ញាបត្រអីតែមនុស្ស សូម្បីឆ្មាក៏បានទទួលសញ្ញាបត្រដែរ ដោយសារតែសមត្ថភាពដ៏អស្ចារ្យនេះ។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យ Vermont State ភាគឦសាន នៃសហរដ្ឋអាមេរិក បានប្រកាសផ្តល់សញ្ញាបត្របណ្ឌិតដល់សត្វឆ្មាមួយក្បាលឈ្មោះ Max Dow ដែលវាតែងតែដើរជុំវិញសាលា ដោយសារភាពឆ្លាតវៃក្នុងការជួយសម្អាតសាលាដូចជាជួយអ្នកអនាម័យយកសំរាមទៅដាក់ចូលក្នុងធុងសំរាមត្រឹមត្រូវ ពូកែក្នុងការចាប់កណ្តុរ ការពារសិស្សពីការវាយប្រហាររបស់សត្វអាណាថាផ្សេងទៀត និងជាទីពេញចិត្តរបស់មនុស្សគ្រប់គ្នានៅក្នុងសាលា ទើបនាយកសាលាប្រកាសផ្តល់សញ្ញាបត្របណ្ឌិតដល់សត្វមួយនេះ។
ដូច្នេះនៅថ្ងៃបញ្ចប់ការសិក្សាឆ្នាំ ២០២៤ របស់សាកលវិទ្យាល័យ Vermont State Castleton សាលានឹងរៀបចំកម្មវិធីប្រគល់សញ្ញាបត្រដល់សិស្សានុសិស្សទាំងអស់ ក្នុងនោះក៏មានវត្តមានរបស់សត្វឆ្មា Max Dow ផងដែរ។ សាស្ត្រាចារ្យ និងអ្នកគ្រប់គ្រងសាលាបាននិយាយថា សត្វឆ្មាមួយក្បាលនេះមិនត្រឹមទទួលបានសញ្ញាបត្របណ្ឌិតប៉ុណ្ណោះទេ វាក៏ទទួលបានចំណីឈ្ងុយឆ្ងាញ់ជាច្រើនពីសាលាដើម្បីផ្តល់ឱ្យវាជាប្រចាំផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Max Dow គឺជាឆ្មាវង្វេងនៅក្នុងទីក្រុង Fair Haven រដ្ឋ Vermont ប៉ុន្តែត្រូវបានគេយកមកចិញ្ចឹមដោយអ្នកស្រុក Castleton Ashley Dow ក្នុងរយៈពេល ៥ ឆ្នាំមុន។
ក្នុងអំឡុងពេលដែលឆ្មារស់នៅជាមួយ Ashley ឆ្មាតែងតែដើរលេងនៅបរិវេណសាកលវិទ្យាល័យ Vermont State ។ សិស្សតែងតែស្រឡាញ់ចូលចិត្តវា ដោយសារភាពប៉ិនប្រសប់ និងភាពរួសរាយរបស់វា ធ្វើឱ្យមនុស្សជាច្រើនមិនថាសិស្សសូម្បីនាយកសាលាក៏ស្រឡាញ់ចូលចិត្តវាដែរ។ នៅពេលដែលឆ្មាមិនបានមកបរិវេណសាលាមួយរយៈ សិស្សថែមទាំងបង្កើតកន្លែងចងចាំវាទៀតផង។ អ្នកស្រី Asley បាននិយាយថា៖ «មនុស្សវ័យក្មេងថែមទាំងអុជទៀន និងបោះពុម្ពរូបថតរបស់វាទុកមើលទៀតផង។ វាពិតជាគួរឱ្យរំភើបចិត្តណាស់ក្នុងការក្លាយជាម្ចាស់របស់ Max Dow»៕










