បើយោងតាមស្ថិតិរបស់ Seasia ផ្អែកលើការព្យាករណ៍កំណើន GDP របស់អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤ ដោយ IMF សរុបទិន្នន័យកាលពីឆ្នាំមុននិងការធ្វើបច្ចុប្បន្នភាពខែមករា ឆ្នាំ ២០២៤នេះបានបង្ហាញឲ្យឃើញថា កម្ពុជាបាននាំមុខការព្យាករណ៍កំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៤ ដោយកម្ពុជាឈរលើលេខរៀងទី៣ ជាមួយនឹងកំណើនសេដ្ឋកិច្ច ៦.១%។
ព្រះរាជាណាចក្រកម្ពុជាឈរនៅលេខរៀងពី៣ ក្នុងចំណោម២៥ប្រទេសនៅអាស៊ីប្រចាំឆ្នាំ២០២៤ ជាប្រទេសជាមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត។ ខណៈម៉ាកាវជាប់លេខ១នៅអាស៊ី ជាមួយនឹងកំណើន GDP ២៤.២%។ ខណៈលេខ២បានទៅលើប្រទេសឥណ្ឌា កំណើន GDP ៦.៣%។ លេខ៣ គឺកម្ពុជា កំណើន GDP ៦.១%។ បន្ទាប់មកគឺបង់ក្លាដេស ៦%, ៥.ហ្វីលីពីន ៥.៩%, ៦.វៀតណាម ៥.៨%, ៧.អូបេគីស្ថាន ៥.៥%, ៨.អាមេនៀ ៥%, ៩.នេប៉ាល់ ៥%, ១០.ឥណ្ឌូណេស៊ី៥%។ ខណៈម៉ាឡេស៊ីស្ថិតនៅលេខរៀងទី១៤ , ចិននៅលេខរៀងទី១៧ , ឡាវលេខរៀងទី១៨, ប្រុយណេ លេខរៀងទី១៩ និងថៃ នៅលេខរៀងទី២០។
ទោះជាយ៉ាងណា ចំណាត់ថ្នាក់ទាំងនេះ គឺជាការសបញ្ជាក់ពីការដឹកនាំដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៃប្រទេសនីមួយៗ ជាពិសេសគឺកម្ពុជាដែលកំពុងតែស្ថិតនៅលេខរៀងទីនៅអាស៊ីនេះ គឺប្រាកដណាស់ថាមកពីការដឹកនាំប្រទេសចំគោលដៅរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបច្ចុប្បន្ននេះ ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។
គួរបញ្ជាក់ថា សេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាត្រូវបានជំរុញដោយវិស័យចម្រុះ រួមមាន សម្លៀកបំពាក់ ស្បែកជើង និងការនាំចេញទំនិញធ្វើដំណើរ ទេសចរណ៍ កសិកម្ម និងអចលនទ្រព្យ និងសំណង់ផងដែរ៕










