Home ព័ត៌មានអន្តរជាតិ តម្លៃជួលអាផាតមិន នៅទីក្រុងរបស់ប្រទេសនេះថ្លៃបំផុតក្នុងតំបន់អាស៊ាន

តម្លៃជួលអាផាតមិន នៅទីក្រុងរបស់ប្រទេសនេះថ្លៃបំផុតក្នុងតំបន់អាស៊ាន

48
0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ថា Global Property Guide គឺជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារនៅតំបន់អឺរ៉ុបបានផ្តល់ទិន្នន័យថា ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម មានតម្លៃជួលលំនៅឋានថ្លៃបំផុត បើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ាន ។

ចំណែកសារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃដដែលថា តម្លៃជួលអាផាតមិន ដែលមានបន្ទប់សម្រាក១បន្ទប់ ស្ថិតក្នុងទីតាំងល្អបំផុតនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ គឺជាមធ្យមស្មើរហូតដល់៦៨៨ដុល្លារអាមេរិកក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkteP0KCnmcU9yLnud-g0TWJNzIJOzSl7wN4e_QyxzBl3_-LvSh5VmAcGZw_IhWfWerlUUoTGv0Mt0thHEzG1HLc8L8Gt4sN5kh7JeUucHVKAkH-nKAWZ4iktGpryBPChTZ1A0f0jxXfIHQhFGit8_mT10WjUL099pVPfDV8GU4fFVWA1iWzSrcKjv12A/s586/chung-cu-1636093275559561506685-1636366212.jpg

ចំណែកការទិញអាផាតមិន មានបន្ទប់សម្រាក១បន្ទប់ ស្ថិតក្នុងទីតាំងល្អបំផុតក្នុងទីក្រុងទាំងពីរខាងលើនេះ គឺមានតម្លៃស្មើនឹង២១៤.៥០០ដុល្លារអាមេរិក (ស្មើជាង២១ម៉ឺនដុល្លារអាមេរិក) ។ ដូច្នេះ វាមានតម្លៃលើសអាផាតមិន នៅទីក្រុងហ្សារកាតា ប្រទេសឥណ្ឌូណេស៊ីទ្វេដងឯណោះ ខណៈ អាផាតមិន នៅទីក្រុងហ្សារកាតា ស្មើត្រឹមតែ១១២.៥០០ដុល្លារអាមេរិក ហើយវាមានតម្លៃខ្ពស់ជាងអាផាតមិន នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា និងអាផាតមិន ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivQr3F-6coVYGiDceoWzKoYYOs1X6cv8Jif6uiCMOXBYdS0BFIHXpB8EUQze-8bObegfYQxE_57Akjbc_rJPtZJlhvk25SMohKRnCC9oN6XczGs4cq4-kpWDeSfA9FlX7hviX_wna48YSYNX3U5DX0YjKpPPPE-Vc3UB6IKTYWqTMnePQQphojNaRlds8/s808/flat-1053.jpg

លោក ង្វៀនហួយអាន់ ជាអ្នកវិភាគរបស់ Coldwell Banker Richard Ellis គឺជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោមក្រុមហ៊ុនផ្តល់ការប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ បាននិយាយថា បច្ចុប្បន្ន ទីផ្សារអាផាតមិន របស់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ស្ថិតក្នុងអំឡុងពេលមានស្ថិរភាព ក្រោយពីតម្លៃអាផាតមិន កើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8L110DYm9IJ4jF4R_7KYfNZWE7lMHcMI41GWSYfeb3WaIFSG5SDZJLVPONm3TVm_CNvB22ki0FpJHx5dOeeZWDmD6T6Pej9cVeM_gSlhkBYmjBno7fCOfpN4XDa_x1DpU4x3Gqi57QaeluBPj59DJAkQwM-6yUWcbZde4qfm2gH4FCTv5rLPvkpmZmGo/s800/photo_2024-05-20_11-21-17%20(2).jpg

ចំណែកលោក ង្វៀនដឺឌៀប អនុប្រធានក្រុមហ៊ុន Hanoi Real Estate Club និយាយថា ៖ «តម្លៃអាផាតមិន ដែលមានស្ទាយបែបប្រទេសលោកខាងលិច បានកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៤ ជាពិសេសបំផុត អាផាតមិន ស្ថិតក្នុងគម្រោងអាផាតមិន ប្រណីតទាន់សម័យ គឺមានតម្លៃខ្ពស់ខ្លាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq3UTUXrirT6h5P_93PtANDvfzGDH4xi1eAlo9TyD0-AxTQJ2iL4d3oo-i-0iZk0Ogi1uI42lyXP5lGvm8RI_WcbrsokepNXscDqxButOfR9MJuwoDRJh2vPUWHqqd_iR6BsQdcq5JJJOPnpdIwXHKW1F-F4aZt8c3j7vDxnq7_x8WQb-NMKopUvs6_PI/s1200/photo_2024-05-20_11-21-17.jpg

មន្ត្រីជំនាញរូបនេះបញ្ជាក់ថា ការខ្វះខាតការផ្គត់ផ្គង់បានធ្វើឱ្យតម្លៃអាផាតមិន កើនឡើងជាបន្តបន្ទាប់ ហើយដើម្បីគ្រប់គ្រងតម្លៃអាផាតមិន នៅប្រទេសវៀតណាម គឺយើងពុំអាចបង្ខំឱ្យវិនិយោគិនបញ្ចុះតម្លៃបានទេ ។ ដូច្នេះ វិធីតែមួយគត់ គឺរដ្ឋាភិបាលត្រូវតែលុបបំបាត់ឧបសគ្គ និងបង្កើនការវិនិយោគក្នុងគម្រោងថ្មីៗដើម្បីបង្កើនការផ្គត់ផ្គង់ បន្ទាប់មក តម្លៃអាផាតមិន នឹងធ្លាក់ចុះវិញ ៕