កំពូលតារាជួរមុខប្រចាំប្រទេសថៃ Chompoo Araya បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមមហោស្រពភាពយន្តលើកទី៧៧នៅទីក្រុងកានជាមួយសំលៀកបំពាក់ស្ទាយ៍ពេញនិយមឃើញ«ខោក្នុង» ពណ៌ខ្មៅបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ងាកមកកាន់តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាវិញកញ្ញា ស៊ីន យូប៊ីន លេងស្ទាយ៍ខុសគ្នាដាច់ស្រឡះពីតារាថៃដោយតារាស្រីរូបនេះត្រៀមបង្ហាញឈុតមួយឌិនដោយដៃ នៃទម្រង់របាំបុរាណខ្មែរនៅក្នុងមហាស្រពពិភពលោកនេះ។
សម្រាប់អ្នកតាមដានតារាក្រៅស្រុកជ្រាបមកហើយថាតារាជួរមុខអ្នកនាង Chompoo Araya តែងលេចវត្តមានញឹកញាប់សម្រាប់មហោស្រពភាពយន្តទីក្រុងកានជាមួយសំលៀកបំពាក់យ៉ាងស្រស់ស្អាតពីមួយឆ្នាំទៅមួយឆ្នាំនិងទៅតាមសម័យកាលនៃ Fashion ។ មិនខុសពីឆ្នាំរាល់ដងសម្រាប់លើកទី៧៧ នេះតារាសម្តែងជួរមុខរូបនេះក៏បង្ហាញខ្លួននៅលើទឹកដីប្រទេសបារាំងសាជាថ្មី ដោយសំលៀកបំពាក់ទី១មានពណ៌ខ្មៅ លាយស បន្តិច អមដោយគ្រឿងអលង្ការយ៉ាងស្រស់ស្អាតដូចនារីអភិជន។.png)
យ៉ាងណាមិញឆ្នាំនេះ Chompoo Araya កាន់តែលេងខ្លួនខ្លាំងជាងមុនដោយសំលៀកបំពាក់ទី២ តារាជួរមុខរូបនេះលេងស្ទាយ៍ឆ្លុះឱ្យឃើញខោក្នុងពណ៌ខ្មៅតែម្តង ជាមួយរ៉ូបវែងពណ៌ខ្មៅដោយសាច់ក្រដាត់ប៉ាក់។ មួយឈុតនេះរបស់តារាស្រីអភិជនបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋថៃ។ 
ស្ទាយ៍របស់តារាថៃហាក់មានគម្លាតខុសគ្នាពីតារាខ្មែរដាច់ស្រឡះតែម្តងដោយតារាជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ក៏នឹងមានវត្តមានជាលើកទី២នៃមហោស្រពភាពយន្តទីក្រុង Cannes លើកទី៧៧ឆ្នាំ២០២៤ ផងដែរ។ កាលពីពេលថ្មីៗនេះ យូប៊ីន បានបង្ហាញផ្នែកមួយនៃឈុតដែលត្រៀមសម្រាប់កម្រាលព្រំឆ្នាំនេះដោយមានការឌិនដោយដៃ នៃទម្រង់របាំបុរាណខ្មែរ នោះគឺការដាំ ការដុះ ស្លឹកខ្ចី ស្លឹក ចេញផ្កា ផ្លែ ផ្លែទុំ ផ្លែជ្រុះ។
តារាសម្តែងរូបនេះ តែងតែបង្ហាញអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរនៅពេលមានឱកាសចូលរួមកម្មវិធីអន្តរជាតិធំៗទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាក់ស្តែងកាលពីឆ្នាំមុន ស៊ីន យូប៊ីន បានចូលរួមមហោស្រពនេះទាំងកាន់ឈើច្រត់ ខណៈនាងបានបង្ហាញខ្លួនចំនួន៣ថ្ងៃ ហើយថ្ងៃទី២ យូប៊ីន បាននាំយកអត្តសញ្ញាណជាតិបង្ហាញពីរូបនាគរាជ និងទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលផងដែរ។
ស្ទាយ៍ខុសគ្នាដាច់ស្រឡះរវាងតារាខ្មែរនិងតារាថៃសុទ្ធតែម្នាក់មួយបែបទៅតាមរសនិយមរបស់ខ្លួន យ៉ាងណាអ្នកទាំងពីរសុទ្ធតែមានភាពទាក់ទាញរៀងៗខ្លួនទាំងស្ទាយ៍បែប Queen និងបែបហិរៗចូលរួមក្នុងកម្មវិធី៕










