ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ នៅលើពិភពលោកបន្ទាប់ពីអាមេរិក។ យោងតាមទិន្នន័យ Ceoworld Magazine បានបង្ហាញថា ប្រទេសចិនគឺជាម្ចាស់បំណុលដល់ប្រទេសដែលមានចំណូលទាប និងមធ្យមជាច្រើនចំនួនជាង ៩០ ប្រទេស ជាមួយនឹងប្រាក់កម្ចីសរុបឈានដល់ ១៨០ ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណានៅក្នុងអត្ថបទនេះនឹងប្រាប់អ្នកត្រឹមតែ ២០ ប្រទេសប៉ុណ្ណោះ ដោយសារបញ្ជីទាំង ២០ នេះជាប់ជាប្រទេសដែលជំពាក់បំណុលចិនច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៤ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ។
១.ប្រទេសប៉ាគីស្ថាន (២៦.៦ ពាន់លានដុល្លារអាមេរិក)
២.ប្រទេសអង់ហ្គោឡា (២១ ពាន់លានដុល្លារអាមេរិក)
៣.ប្រទេសស្រីលង្កា (៨.៩ ពាន់លានដុល្លារអាមេរិក)
៤.ប្រទេសអេត្យូពី (៦.៨ ពាន់លានដុល្លារអាមេរិក)
៥.ប្រទេសកេនយ៉ា (៦.៧ ពាន់លានដុល្លារអាមេរិក)
៦.ប្រទេសហ្សំប៊ី (៦.១ ពាន់លានដុល្លារអាមេរិក)
៧.ប្រទេសបង់ក្លាដែស (៦.១ ពាន់លានដុល្លារអាមេរិក)
៨.ប្រទេសឡាវ (៥.៣ ពាន់លានដុល្លារអាមេរិក)
៩.ប្រទេសអេហ្ស៊ីប (៥.២ ពាន់លានដុល្លារអាមេរិក)
១០.ប្រទេសនីហ្សេរីយ៉ា (៤.៣ ពាន់លានដុល្លារអាមេរិក)
១១.ប្រទេសអេក្វាឌ័រ (៤.១ ពាន់លានដុល្លារអាមេរិក)
១២.ប្រទេសកម្ពុជា (៤ ពាន់លានដុល្លារអាមេរិក)
១៣.ប្រទេសបេឡារុស្ស (៣.៩ ពាន់លានដុល្លារអាមេរិក)
១៤.ប្រទេសកូតឌីវ័រ (៣.៩ ពាន់លានដុល្លារអាមេរិក)
១៥.ប្រទេសកាមេរូន (៣.៨ ពាន់លានដុល្លារអាមេរិក)
១៦.ប្រទេសអាហ្វ្រិកខាងត្បូង (៣.៤ ពាន់លានដុល្លារអាមេរិក)
១៧.ប្រទេសកុងហ្គោ (៣.៤ ពាន់លានដុល្លារអាមេរិក)
១៨.ប្រទេសប្រេស៊ីល (៣.៤ ពាន់លានដុល្លារអាមេរិក)
១៩.ប្រទេសម៉ុងហ្គោលី (៣ ពាន់លានដុល្លារអាមេរិក)
២០.ប្រទេសអាហ្សង់ទីន (២.៩ ពាន់លានដុល្លារអាមេរិក)។
គួរបញ្ជាក់ដែថា សម្រាប់មូលហេតុភាគច្រើននៃបំណុលនេះត្រូវបានបែងចែកទៅឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មនិស្សារណកម្ម ការកសាងនិងអភិវឌ្ឍន៍ប្រទេស រួមទាំងការអភិវឌ្ឍផ្លូវថ្នល់ អាកាសយានដ្ឋាន ផ្លូវរថភ្លើង និងរោងចក្រថាមពលជាច្រើន ហើយកំពុងតស៊ូជាមួយបន្ទុកបំណុលផ្សេងទៀត៕










