Home ព័ត៌មានអន្តរជាតិ មហាជនផ្ទុះ.ប្រតិកម្មចំពោះទង្វើមិនគប្បីរបស់ក្មេងស្រីសិស្សសាលាឡាវ ជាមួយនឹងបុរសវ័យចំណាស់ តាមទីសាធារណៈ!

មហាជនផ្ទុះ.ប្រតិកម្មចំពោះទង្វើមិនគប្បីរបស់ក្មេងស្រីសិស្សសាលាឡាវ ជាមួយនឹងបុរសវ័យចំណាស់ តាមទីសាធារណៈ!

106
0

ថ្មីៗនេះ មហាជនហាក់សម្តែងនូវការមិនពេញចិត្តជាខ្លាំងទៅលើវីដេអូចែកចាយពីបណ្តាញសង្គមទំនងជាមានប្រភពមកពីប្រទេសឡាវ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់កុមារីសិស្សសាលាវ័យមិនទាន់គ្រប់កាល និងបុរសវ័យចំណាស់ បានប្រព្រឹត្តិនូវកាយវិ.ការមិ.នសមរម្យនៅតាមទីសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxDGeEx0_CVSE3IgPTcuUtMIvPUacRj2IgDd9Xr2s-tGtTZq1t4DDtsrU3yGhBhetDqwi7Xh2GqCkyi6mQs8I5TaI17dBF_ieqmAyrfGc7dhd2dI-NP3lsC-6WarvsP2EAKs7y0o-WJBK2xJZmzlkzk1ELLVKFe2AyQBTUo2_ax0uXwRdAGKjcJt2wOvU/s903/Screenshot%202024-05-17%20154754.png

តាមរយៈវីដេអូ គេបានសង្កេតឃើញអំពីទង្វើអសីលធម៌របស់ជនមួយក្រុមមានទាំងកុមារីនិងមនុស្សប្រុសចាស់ៗប៉ុន្មាននាក់បាននឹងកំពុងស្ថិតនៅហាងផឹកស៊ីមួយកន្លែង។ កុមារីនៅក្នុងឈុតសម្លៀកបំពាក់សិស្សសាលា (អាវសរ សំពត់បត់តាមប្រពៃណីឡាវ) ដែលមើលទៅមានអាយុប្រហែលមិនដល់១៥ឆ្នាំផង កំពុងតែឈរអោប ថើបក្នុងកាមឥណ្ហាជាមួយបុរសមា្នក់វ័យចំណាស់នឹងឪពុកខ្លួន ថែមដៃនាងកាន់កែវស្រាម្ខាងយ៉ាងសប្បាយរីករាយ។ រីឯអាកប្បកិរិយាក្មេងស្រីទាំងនោះទៀតសោត ហាក់មិនមានការខ្មាស់អៀន និងមិនមែនជាការចាប់បង្ខំរបស់មនុស្សចាស់ទៅលើខ្លួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiig9lItlb2rLO9VC3wM9qjCl8aAuMZh9MunQUbqGE3G9JCGz5f-sihajOg8tuj7RsesfieAXTaNEpA-CdndeE3vsDnJhivSy7hWNRRVKjRUNGQDsWvqcS__R_UjvGsyTn-Yo6AUAghBi4OOTbNuQYyPa2cPweD2VAfPYUX-d6Ee7rZQTnaDgEdLuu-GWo/s891/Screenshot%202024-05-17%20154807.png

ក្រឡែកទៅលើបុរសម្នាក់ដែលគៀកនឹងក្មេងស្រីម្នាក់នេះវិញ ហាក់មិនកោតក្រែង ហ៊ានប្រព្រឹត្តិទង្វើដែលប្រាស់ចាកពីក្រមសីលធម៌របស់មនុស្សធំទៅលើក្មេងស្រីមិនទាន់គ្រប់អាយុបែបនេះទៅរួចដែរ ដែលនេះគឺសបញ្ជាក់ពីកម្រិតភាពយល់ដឹងទាបរបស់បុរសចំណាស់ទាំងនោះ។ ទោះជាយ៉ាងណា តាមរយៈការលួចថតបាននៅទីតាំងតែមួយនោះ គឺមានប្រមាណ ២-៣គូរទៀតរវាងក្មេងនឹងមនុស្សចាស់សុទ្ធតែប្រព្រឹត្តិទង្វើបែបនេះទាំងអស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE-e9wJAz_hTw_hZmQ8du1De6VZz9a0btGzM5Z_OrWxjm8ytZBwycUOrO6AgXlAER2UFqsfIeOfKMCHxFi1oM26_FpjyNm85K2FHwteIQlyGhg96rQjXOx2KonqOQVBJpb4vlHV3Bd4hNQP-cf3RTGxfR82ZVGri5ZZTjpvSm4rxGPUdAzWx3O41PaDeA/s900/Screenshot%202024-05-17%20154824.png

តាមរយៈការបង្ហោះចែកចាយនៅលើបណ្តាញសង្គមនេះ មហាជនទាំងឡាវនិងខ្មែរគឺបានចូលទៅបញ្ចេញមតិព្រាតបែបខឹងសម្បារ ថាក្មេងទៅវាមិនដឹងអ្វី ប៉ុន្តែនេះ មនុស្សចាស់ហើយបែរជាមិនដឹងដូចជាក្មេងដែរ។ ជាមួយគ្នានោះ អ្នកខ្លះគឺបានលើកឡើងថា«នេះហើយគឺជាសង្គមមួយដែលគ្មានវប្បធម៌ប្រពៃណី»។ ជនជាតិឡាវខ្លះថា «នេះហើយគឺជាការពិតជាក់ស្តែងនៅក្នុងសង្គមឡាវ ព្រោះថាប្រជាជនឡាវជាច្រើនគឺគ្មានការងារធ្វើ ក្រីក្រ អតិផរណា(ទំនិញឡើងថ្លៃ ប្រាក់ឈ្មួលធ្លាក់ចុះ) និងមានការគាបសង្កត់ពីអ្នកមានអំណាចជាដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1YgFGE1q5yMQSubju97PbrJ2Qjfx3GS2XPg4zZ1hLtCa3bXhlDTFR1OZYs7fRqiY1YfhwIdJCBo7WPE2RPaPORH2RjnOevqsroSyN_N7Mv0T7nYucy16ZsqexbhYIuJ4J2zJlnCTpWo0hciPhwsD_tq_olrMHXNNVkelGDqNgP7Gq4_8GH5XeO09DLNo/s898/Screenshot%202024-05-17%20154841.png

ចំណែកជនជាតិឡាវម្នាក់ទៀតបានលើកឡើងថា «បើមើលទៅលើការបញ្ចេញមតិគឺមានការវាយប្រហារយ៉ាងខ្លាំងទៅលើក្មេងស្រីទៅវិញ? ក្មេងគឺជាក្មេង មិនស្គាល់អ្វីជាក្រមសីលធម៌ មិនដឹងខុសមិនដឹងត្រូវទេ! បើសង្គមបែបនោះ វានឹងដឹកនាំពួកគេឆ្ពោះទៅរកផ្លូវនោះ ក្មេងឈាមរាវ ចង់ចេះ ចង់ដឹងចង់សាក ឆាប់ធ្វើតាមគេយ៉ាងងាយ។ រវាងមនុស្សធំគិនិងកូនក្មេងគិតមិនដូចគ្នាទេ គឺខ្ញុំយល់ឃើញបែបនេះ ខ្ញុំមិនចាប់កំហុសទេ»៕