ក្រោយពីអ្នកមួយចំនួនបាញ់មុខព្រួញសម្តៅដល់ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ទាប់ពីធ្លាយរឿងបវរកញ្ញាចរិតតួឯកប្រើសម្តីមិនសមរម្យប្រមា.ថគ្រូរបាំបុរាណ គំហកដាក់ផលិតករពេលនេះអ្នកគ្រូរបាំ ថៅ ពេជ្រអម្រិត បានចេញវីដេអូបញ្ជាក់ហើយថាបវរកញ្ញាដែលខ្លួនបង្ហោះមិនមែនជា ពេជ្រ វត្តីសារ៉ាវឌ្ឍីឡើយ។ ជាមួយគ្នានេះអ្នកគ្រូបានបញ្ជាក់ទៀតថាខ្លួនធ្លាប់បានជួប ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្តងនិងបានថតរូបជាមួយគ្នាទៀតខណៈនាងមានចរិតរុសរាយ។
មន្ទិលសង្ស័យមួយចំនួនដែលគិតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាចរិតតួឯក មេដឹកនាំមួយរូបប្រមាថគ្រូរបាំបុរាណនៅថ្ងៃទី១៥ ឧសភា កញ្ញា ថៅ ពេជ្រអម្រិត ដែលបានបង្ហោះសារឆ្លើយឆ្លងសម្តីបវរកញ្ញាប្រើពាក្យមិនសមរម្យបានចេញមកបកស្រាយនិងបញ្ជាក់ការពិតដែលមានអ្នកសង្ស័យទៅលើបវរកញ្ញាជាច្រើនទាំង ពេជ្រ វត្តី ជាប្រធានបទក្តៅ រួមទាំងសង្ស័យលើ ព្រះកាយច័ន្ទ ថែមទាំងធ្លាយដល់ ល្អហួស ទៀត។.png)
នៅក្នុងវីដេអូកញ្ញា អម្រិត បានបញ្ជាក់ថាការចេញបកស្រាយនេះមិនដើម្បីចង់ឈ្នះចាញ់តតាំងអ្វីនោះទេ តែមកដើម្បីសីលធម៌សង្គមឱ្យផ្លាស់ប្តូរឱ្យមានអត្តចរិតល្អឡើងវិញ។ កញ្ញា ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនមែនជាបវរកញ្ញាដែលខ្លួនចង់សម្តៅនោះទេ ហើយបើឱ្យបង្ហាញឈ្មោះជាបវរកញ្ញារូបណាក៏មិនអាចធ្វើទៅបានដូចគ្នាព្រោះមនុស្សម្នាក់ៗតែងតែមានកំហុស និងចង់ផ្តល់ឱកាសឱ្យបវរកញ្ញាកែប្រែអត្តចរិតរបស់ខ្លួននិងដឹងកំហុសប៉ុណ្ណោះ។
ស្ថាបនិកនៃក្រុមរបាំអប្សរា ២៥ដួង បាននិយាយថា បន្ទាប់ពីការបង្ហោះរបស់ខ្លួនរួចបវរកញ្ញានោះបានផ្លាស់ប្តូរឥរិយាបថហើយប្រែប្រួល៣៦០ដឺក្រេ ប្តូរមកជាការប្រើសម្តីល្អវិញ ហើយនេះក៏ជំរុញឱ្យតួដទៃទៀតផ្លាស់ប្តូរអត្តចរិតរបស់ខ្លួនជាមួយផលិតករឡើងវិញបានច្រើនគួរសមផងដែរ។
ត្រលប់ទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញកញ្ញា អម្រិតថាមិនដឹងថាកន្លងមកនេះនាងមានរឿងអាស្រូវជាមួយជាង Makeup រូបណា មានបញ្ហាជាមួយអ្នកណាយ៉ាងមិចនោះទេ ប៉ុន្តែនាងសូមនិយាយពេលដែលខ្លួនបានជួបបវរកញ្ញារូបនេះលើកដំបូងក្នុងទិវាវប្បធម៌កាលពីកន្លងទៅនេះដោយបាននិយាយថាទើបជួបលើកទី១មែនពិតតែមានភាពស្និទ្ធស្នាល បានថតរូបជាមួយគ្នាឱបចង្កេះគ្នាដូចស្គាល់គ្នាយូរមកហើយ។ អ្នកគ្រូរបាំរូបនេះក៏បានបន្ថែមទៀតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានភាពរុសរាយរាក់ទាក់តាមអ្វីដែលខ្លួនធ្លាប់បានជួបកន្លងមក៕










