Home ព័ត៌មានអន្តរជាតិ អ្នកជំនាញគ្មានពាក្យបកស្រាយ! ហេតុអ្វីភូមិមួយនៅឥណ្ឌាមានកូនភ្លោះរហូតដល់ជាង២០០គូ?

អ្នកជំនាញគ្មានពាក្យបកស្រាយ! ហេតុអ្វីភូមិមួយនៅឥណ្ឌាមានកូនភ្លោះរហូតដល់ជាង២០០គូ?

41
0

ប្រទេសឥណ្ឌា ៖ វាបានធ្វើឱ្យអ្នកជំនាញជាច្រើនរូបគ្មានពាក្យបកស្រាយ ហេតុអ្វីភូមិមួយនៅប្រទេសឥណ្ឌាមានកូនភ្លោះរហូតដល់ជាង២០០គូ? គេបានសន្និដ្ឋានខុសៗគ្នាពាក់ព័ន្ធនឹងចំនួនកូនភ្លោះដ៏ច្រើនសន្ធឹកសន្ធាប់នេះ ។ រីឯមូលហេតុពិតប្រាកដនោះ គេពុំទាន់ដឹងច្បាស់ថា តើវាបណ្តាលមកពីមូលហេតុអ្វីទេ ។

ភូមិមួយឈ្មោះ Kodinhi ស្ថិតក្នុងរដ្ឋ Kerala នៅភាគខាងត្បូងប្រទេសឥណ្ឌា មានកូនភ្លោះរហូតដល់២៣០គូ ខណៈភូមិនេះមានពលរដ្ឋរស់នៅត្រឹមតែ១៥.០០០នាក់ប៉ុណ្ណោះ ។ ចំនួននេះខ្ពស់ជាងអត្រាកំណើតកូនភ្លោះជាមធ្យមនៅទូទាំងពិភពលោកជិត៤ដង ហើយវាធ្វើឱ្យផ្នែកវេជ្ជសាស្ត្រងឿងឆ្ងល់ ។ គ្រូពេទ្យម្នាក់ក្នុងភូមិ ក៏ពុំអាចបកស្រាយបានដែរ និងសន្និដ្ឋានថា អាចបណ្តាលមកពីការប្រើប្រាស់ទឹក និងការបរិភោគចំណីអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmac204Q8Akz53h6rAdZhEzcT0kdraC2zP0ITNbQCnOmWTHU7uYUJZgAzQuV2hb2vaLnEXaBq3UnFvFGQUXGAs2HOCcPZvq3zFSlHUKtCRZvm3494T-6CoJDAeoRIJhrzP6Et9rt36Rj2dcCxz3_uEIWf64Bo4aWxa6YNS8ie1DAb1ril_T6f2EPoPIDk/s955/photo_2024-05-15_14-03-10.jpg

តាមតួលេខកាលពីដើមឆ្នាំ២០០៩ របស់សមាគមកូនភ្លោះ ដែលបានចុះឈ្មោះកូនភ្លោះ និងជួយឧបត្ថម្ភគ្រួសារកូនភ្លោះក្នុងភូមិ Kodinhi បង្ហាញថា ភូមិនេះមានកូនភ្លោះចំនួន២០៤គូ ហើយចំនួននេះបានកើនឡើងជាបន្តបន្ទាប់រហូតដល់២៣០គូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD2Sc7AuPA_4lXm7W96qzV4CYnD9AABvgzZnMIgElME-IuNI7QhvxvxmqvzsGxa2O69flS5VyJNw1fhLVbeF7retiW4CIHYu0RFfOmqHSYycj1sfLWJj-hiLBUHgGcxUbnQpewgPWjRE0W04NXBTsmxmXhWmKK8kOCoRiWOlWEibIjven1_tEJm-L_GLE/s460/s91s3SyV2q572t_tErKHmydqPnnbyihMqcjqhuKWJN8.webp

លោក Krishnan Sribiju ជាអ្នកស្រាវជ្រាវនិយាយថា ៖ «វាជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលបានកើតឡើងនៅភូមិជនបទមួយនេះ ខណៈអ្នករស់នៅជនបទពុំទទួលថ្នាំ និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗ ទើបវាក្លាយជាភូមិបរិសុទ្ធ ។ បើតាមវិទ្យាសាស្ត្រ យើងគិតថា បរិស្ថានជុំវិញអាចជាមូលហេតុធ្វើឱ្យមានកូនភ្លោះកើតច្រើនបែបនេះ ហើយអាចមានអ្វីម្យ៉ាងនៅក្នុងទឹក» ។

អ្នកជំនាញរូបនេះសន្និដ្ឋានថា មូលហេតុចម្បង គឺដោយសារការប្រើប្រាស់ថ្នាំមានផ្ទៃពោះ, ទម្លាប់នៃការបរិភោគអាហារ និងរៀបការនៅពេលអាយុច្រើន ទើបធ្វើឱ្យពួកគេមានកូនភ្លោះ ។ ប៉ុន្តែនៅភូមិ Kodinhi ប្តី-ប្រពន្ធភាគច្រើនបានរៀបការក្នុងចន្លោះចាប់ពីអាយុ១៨ឆ្នាំ ដល់២០ឆ្នាំ ទើបយើងពុំអាចបកស្រាយពីមូលហេតុពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk8_Lzi2KoMgnvRtuGr7712y0SbEdB8Rd4RZPmoDdxI1UGYgHFD2j1aYlw31wM48oBFCtcCmDaHEKOpAIEHm0rmaj5dMcgjBbp6T6IkMR4f6RRgOrE9EJMOl-AsjRmY-19Vtx-Z7GUqNN-apbeKNjcA3iPMnltFq0oYf0aDHNONAAOf4K8F5_QmFscvdM/s1080/Kodinhi-Kerala.webp

លោកជំនាញបញ្ជាក់ថា កូនភ្លោះទាំងនេះគ្មានអ្វីខុសប្រក្រតីទេ ហើយមានសុខភាពល្អគ្រប់ៗគ្នា ។ ប៉ុន្តែមូលហេតុធ្វើឱ្យភូមិនេះមានកូនភ្លោះច្រើនអាចបណ្តាលមកពីការបរិភោគចំណីអាហារ និងថ្នាំ ហើយត្រូវការពេលវេលាស្រាវជ្រាវបន្ថែមទៀត ។

ចំណែកអ្នកភូមិជឿថា វាបណ្តាលមកពីការប្រើប្រាស់ទឹក ពីព្រោះភូមិ Kodinhi ព័ទ្ធជុំវិញទៅដោយទឹក ។ នៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ អ្នកភូមិពុំអាចធ្វើដំណើរទៅកាន់ភូមិផ្សេងទៀតបានទេ ដោយសារទឹកជំនន់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2q0fapsEkIHLQyHcJ5Fp4bf4FIS46ynpHfhEVEtJIYMjUdy4xqzSVb30OVf6xEOwxkxRamDcgrYZC7hmPRjPfz3nbGCM0eAZq7zgr2tysF0P_qk3Ikv5qeR5iDWAJ1dDbR98bzjcbZXujEee4frK-0ShHXCDo4N2iq__WDOGYk3EmZvGfZCq4QDjZVLc/s846/twins-pic.jpg