ជុំវិញបញ្ហាគ្រួសាររបស់ វ៉ាឌី ភាលី បេក្ខភាព The voice Cambodia រដូវកាលទី៣ បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងដែលមហាជនដឹងថាព្រោះតែប្តីរបស់នាងមានស្រី។ យ៉ាងណាតារាចម្រៀងរូបនេះបានរៀបរាប់ដើមហេតុដំបូងចាប់ផ្តើមឈ្លោះប្រកែកគ្នាដោយសារតែនាងខឹងថាប្តីរបស់ខ្លួនចាយលុយ៥ទៅ៦ពាន់ដុល្លារត្រឹមរយៈពេលជាង១អាទិត្យនៅខេត្តសៀមរាប ខណៈគ្រួសារផ្តើមមានបញ្ហាមិនចុះសម្រុងប្តីរបស់នាងបានដាក់បន្ទុកដោយសារតែនាងចូលសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaB-EKYax0SlGRoHUegsrwg4chCfJn7dBuNHF2_cJzzWuDNb2CDPVJAYkQR0rwCHqhgEE0YZ9ZR_eokI20zZlLHQn_8YJ2roc-KLy4meYFiyMEaoXPdCuz6kwc9cy60mWzBd8tKB01Xy7puEv2PEOJsvkE6DrJq6dFmuC4QVVDB98OJtedM1j2hOrEk4s/s2048/image_2024-05-13_09-13-06.png

បន្ទាប់ពី វ៉ាឌី ភាលី បង្ហោះវីដេអូបង្ហាញថាប្តីរបស់ខ្លួនលួចលាក់មានស្រីនិងទាមទារសុំការលែងលះ កាលពីយប់ថ្ងៃទី១៣ ខែឧសភា រូបនាងបាន Live បកស្រាយពីដំណើរដើមទងភាពអយុត្តិធម៌ដែលនាងទទួលរងពីប្តីរបស់ខ្លួន។ ភាលី ថាចាប់តាំងពីការជាមួយគ្នាមានកូនពីរនេះប្តីរបស់នាងជាមនុស្សល្អ មិនដែលលួចលាក់មានស្រីនោះទេអ្នកទាំងពីរតែងតែទៅណាមកជាមួយគ្នា កាលពេលនាងទៅប្រលង ឬទៅកម្មវិធីសមភ្លេងអីគឺមានប្តីនាងទៅជាមួយជានិច្ចហើយរាល់ពេលប្តីរបស់នាងមានកិច្ចការណាមួយក៏នាងទៅតាមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw9xkwxNB3rfsyU3ON9EsWOO2XnAWNztU5WVTDUFPUZAj1crNN8oDBwcdi9Ts2afSn1WdmATtQPN4Nh1TTk150dlrdeyJaFLdb7Tq24WUWEIK4htBCsjFyOhHeUt4iI3VsgAEQYnZwpYH7yWSZ22wOoDdE_X5CZS8_48EB7F3W5c2UHlVcX70bF90ZVx8/s1751/image_2024-05-13_10-34-51%20(2).png

ភាលី ថាមានពេលមួយដោយសារតែនាងរវល់ប្តីត្រូវខេត្តសៀមរាបនាងមិនបានទៅជាមួយទេ រហូតបាន៥ទៅ៦ថ្ងៃ នាងចាប់ផ្តើមដឹងថាប្លែកតែមិននឹកស្មានថាប្តីនាងមានស្រីនោះទេ ដោយទម្លាយថាប្តីរបស់នាងចូលចិត្តការសប្បាយ ជួបជុំពួកម៉ាក ជាមនុស្សដៃទូលាយ។ បន្ទាប់ពីចាប់អារម្មណ៍ថាដូចប្លែកនាងក៏ឡើងទៅសៀមរាបដោយបានឆែកមើលទូរសព្ទនិងឆែកកុងធនាគារទើបដឹងថាប្តីនាងប្រើប្រាស់លុយអស់ជិត៥ទៅ៦ពាន់ដុល្លារក្នុងរយៈពេល១អាទិត្យជាង រហូតកើតបានជារឿងទាស់ទែង។ បន្ទាប់ពីឈ្លោះគ្នារឿងចាយលុយច្រើនប្តីរបស់នាងមិនឡើងមកភ្នំពេញឡើយ។ កើតចិត្តការខឹងសម្បារ នាងក៏បានរៀបចំសម្ភារៈមួយចំនួនពីផ្ទះប្តីមករស់នៅជាមួយម្តាយរបស់ខ្លួនហើយនាងមិនដែលធ្វើដូចនេះទេចាប់តាំងពីការមកដោយសារតែលើកនេះនាងខឹងខ្លាំងពេកទើបធ្វើដូចនេះ ហើយក៏ចង់ឱ្យប្តីមកលួង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFs2HuMUFmMsQsh6jc0ouvDVnl9UDySKzMegoHItnwfDQWaKAUCMTIJoRkaPf9BxAybRsKPzjrAeEc7sAm3LTPZB9k0wGF7WmUTwdglibSuYFjfqD9_4zU9PJaAnFWxRJtPs0zs51A7gIFKf2dN53dhHJy0fwABzGTD_b8NNzoYNgNdgVtelsDiK2Ga_0/s2017/image_2024-05-13_10-34-51.png

អស់រយៈពេល១ខែដោយសារតែមិនមានការលួង នាងក៏ចាប់ផ្តើមលួងប្តីវិញដោយទូរសព្ទហៅប្តីនាងមកវិញ ព្រោះចង់សម្របសម្រួលត្រូវគ្នាវិញ នាងមិនចង់បែកបាក់គ្រួសារនោះទេ ហើយពេលនោះនាងនៅមិនគិតថាប្តីរបស់នាងមានស្រីទៅទៀត។ ក្រោយពីប្តីនាងឡើងមកភ្នំពេញ ប្តីរបស់នាងក៏ដើរដាច់យប់ទៀត និងមានការចង់លែងលះផងដែរ។ ក្រោយមកក៏មានហេតុការណ៍ចាប់បានប្តីរបស់នាងលួចមានស្រីដូចដែរវីដេអូដែលនាងបានបង្ហោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEnz_kWuCTfvDX_yWx1n1AMrUMPgpjFADl97pgkhOyWMIXYTDp1pXU5nuUD3vvGFiZz3RwEkbLPmshdW1tJSDgGTi22x9m_p8lUD7pTErqQ8u1qkTQ-89zdS8qV361t5xNNpNJdxQRwZBJszxj9S7gRZDxjam9Q7vMSn4b5QYlKEUduI1RRMhIM35ggFI/s960/image_2024-05-13_10-34-50.png

វ៉ាឌី ភាលី ថាក្រោយពីចាប់បានភ្លាមៗហើយនាងមិនបង្ហោះនោះដោយសារតែនាងគិតថាមួយឆាវរបស់ប្តីរបស់នាង ចង់ឱ្យប្តីរបស់នាងដឹងខ្លួនត្រលប់មករកគ្រួសារវិញប៉ុន្តែប្តីរបស់នាងមិនបានដឹងខ្លួននោះទេ។ ចាប់តាំងពីថ្ងៃមានរឿងមកប្តីរបស់នាងមិនដែលខលសួរសុខទុក្ខកូន មានតែភូមិឃុំសង្កាត់ខលហៅផ្តិតមេដៃលែងលះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbPFxcIXwMXiE9II8MWBLwNYlZVnXFS61aICNhjEMljzjpFRa_WXDJyEebPmswrSct3LfNg9U0CquZzq9hV5v2Jq_LPkMElsxmMMzCA0lGaeTCK4fhyz4IirMH_IFXDANWdGKo82PeM9JpN-UdeSNFtwMX0_DdiWgPtximhfQgju2s3wcg2a_pruFvlHc/s2048/image_2024-05-13_09-13-04.png

អតីតបេក្ខភាពរូបនេះថា ប្តីរបស់នាងបានណែនាំស្រីនោះទៅកាន់ញាត្តិមិត្តរបស់ខ្លួនទាំងមិនទាន់ដាច់ស្រេចពីនាង ហើយស្រីនោះក៏មានកូនដូចគ្នាមិនមែនជាស្រីនៅក្រមុំនោះទេ។ វ៉ាឌី ភាលី បានរៀបរាប់ទៀតថា ប្តីរបស់នាងបានដាក់បន្ទុកមកនាងវិញថាមានបញ្ហាគ្រួសារបន្តិចបន្ទួចអាងវេចបង្វិចចេញពីផ្ទះ និងបញ្ហាដោយសារតែនាងចូលសិល្បៈ។ ការបង្ហោះរបស់នាងចង់បង្ហាញឱ្យមហាជនដឹងថាសន្តានប្តីរបស់នាងគឺចោលកូនខ្លួនឯងទៅចិញ្ចឹមកូនគេ។ ពេលដែលនាងបង្ហោះជាសាធារណៈនេះនាងដឹងច្បាស់ថាមិនអាចត្រលប់ជានាជាមួយប្តីរបស់នាងឡើយ៕