Home ព័ត៌មានជាតិ មកដឹងពីមូលហេតុដែលសណ្តែកកួរឡើងថ្លៃកប់ពពក ១គីឡូក្រាមស្ទើរតែលើសតម្លៃផ្លែទុរេនទៀត!

មកដឹងពីមូលហេតុដែលសណ្តែកកួរឡើងថ្លៃកប់ពពក ១គីឡូក្រាមស្ទើរតែលើសតម្លៃផ្លែទុរេនទៀត!

139
0

រយៈពេលប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គម មហាជនខ្មែរជាច្រើនហាក់ងើយឆ្ងល់និងហួសចិត្តយ៉ាងខ្លាំងចំពោះតម្លៃបន្លែមួយមុខ គឺសណ្តែកកួរ ហាក់ឡើងថ្លៃខ្លាំងពេករហូតនៅតំបន់ខ្លះ តម្លៃលក់រាយក្នុងមួយគីឡូក្រាមចន្លោះពី ៤០,០០០ ទៅ ៤៥,០០០រៀល។ ខណៈដែលតម្លៃបោះដុំតំបន់ខ្លះ ១គីឡូក្រាមចន្លោះពី ២០,០០០ ទៅដល់ ៣៥,០០០រៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPZVrlKtCEoOsq-E-t2MlQlphoTLjNQL_4OgRMSpQrRb8tvuvKMr4WJrxyYJ5-0YfvG-Jv_77NPVKLqUifaSiZubx0DlMX9XSdGmeeThuYgx01QNWYeIrR40D9R8iQ1obS3h2bQRtDJWpCc91273voDaWLhGxAFYZ34iAKf9WfyXjLepwNJEirazavRuQ/s1140/yard-long-beans.jpg

ជាមួយគ្នានោះ លោកឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា៖
– សណ្តែកកួរឡើងថ្លៃទាំងនោះមិនមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើង ដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ ៨០% ទៅ ៩០%។ កុំថាឡើយតែដំណាំ សូម្បីតែមនុស្សនិងសត្វក៏ធ្លាក់ឈឺពិបាកទ្រាំដែរ។ តាមពិតទៅ យើងមានតែជួយត្រេកអរដល់កសិករយើងទៅវិញទេ ដែលបានថ្លៃល្អហ្នឹងហើយគ្រាន់បានទប់កុំឱ្យសូវខាតនោះ។
– បើសណ្តែកកួរនាំចូលពិតជាមានតម្លៃ ១គីឡូ ៤ម៉ឺនរៀល ហើយសណ្តែកកួរក្នុងស្រុកមិនបាន ៥០០រៀល ដូចប្អូននិយាយមែន ម៉្លេះសមមានអ្នកធ្វើសេដ្ឋីបាត់ទៅហើយ ព្រោះថាកសិករខ្មែរមិនអន់ដល់ថ្នាក់ដាំសណ្តែកកួរមិនបាននោះទេ។ ម្តេចមិនដើរប្រមូលទិញយកទៅលក់នៅផ្សារដើមគរទៅ?!
– គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយ តែក៏នៅមិនយូរដែរ តែថ្លៃល្អបែបនេះ ប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោតក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថាយើងអត់ហូបសណ្តែកកួរមិនបានឯណា។
– មិនច្បាស់ថាប្អូនយល់ច្រលំ ឬចង់បំពុលទេ តែការនិយាយរបស់ប្អូនពិតជាធ្វើឱ្យមានការយល់ច្រលំដល់សាធារណៈជន ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរដោយរំពឹងថានឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoc3cLYG97NzfbMFvZqBhkAZ7MYCY9NIqmRBthFO4vEjPYYN85nvdIbndmoLjCeFstr1c69DwgG62u2fhxjyQUEXUhQkKUlv7R9QCko5eHLlpPYYk3qZCBv5iCbPpGrdW1VNuMWljt42jPY1yLOKAV_eyBXI_yII6ruO6k0H1kPVxHff6tdRw_C-FgIdM/s1280/photo_2024-05-14_14-39-41.jpg
លោកបន្តទៀតថា «ក្រសួងកសិកម្មពិតជាមានការងារច្រើនដែលត្រូវធ្វើ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកសិករយើង នៅក្នុងកាលៈទេសៈដែលការប្រែប្រួលអាកាសធាតុកំពុងតែជៈឥទ្ធិពលយ៉ាងខ្លាំងមកលើផលដំណាំរបស់ពួកគាត់។ យើងទាំងអស់គ្នាគួរណាស់តែជួយចូលរួមរកវិធីដោះស្រាយ មិនមែនប្រឹងផ្សព្វផ្សាយឱ្យរឹតតែច្របូកប្របល់នោះទេ។ សង្ឃឹមថាប្អូនវិមាននឹងធ្វើការកែតម្រូវកំហុសមួយនេះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDbTUd4gpT8wN4tejTXsyMJgV-o8ywcqtmJVHDXnjwnFtkw6_PJNSOKVmbCDmwJ-2wqF0XSLTU0LmfJ-Nr8JSAaUOKtaTBNqigwh1xawfh7lPrQ_bbTV7FfEZaCmqS-Czrp-LbiyKGrJnVXwEkzchMdy74YasvzBUyiVabsdklK1mgC0nC0oUCA6cS-kg/s1280/photo_2024-05-14_14-38-57.jpg