Home ព័ត៌មានអន្តរជាតិ Pagpag ជាអាហារចម្អិនពីកាកសំណល់ជួយចិញ្ចឹមពលរដ្ឋក្រីក្រនៅហ្វីលីពីន

Pagpag ជាអាហារចម្អិនពីកាកសំណល់ជួយចិញ្ចឹមពលរដ្ឋក្រីក្រនៅហ្វីលីពីន

63
0

ប្រទេសហ្វីលីពីន ៖ បច្ចុប្បន្ន ហ្វីលីពីនមានពលរដ្ឋសរុបស្មើរហូតដល់១០០លាននាក់ ហើយប្រទេសនេះមានវប្បធម៌ចម្រុះគ្នាច្រើន ទើបបណ្តាលឱ្យមានគម្លាតគ្នាខ្លាំងរវាងអ្នកក្រ និងអ្នកមាន ។ វាបានក្លាយជាវិសមភាពសង្គម ដែលរដ្ឋាភិបាលហ្វីលីពីនពិបាកដោះស្រាយបញ្ហានេះយ៉ាងខ្លាំង ។ អ្នកមានជីវភាពធូរធាបានបរិភោគអាហារឆ្ងាញ់ៗ និងហូរហៀររហូតបោះចោលក្នុងធុងសំរាម ខណៈអ្នកក្រគ្មានប្រាក់ទិញអាហារល្អៗ និងមានលទ្ធភាពត្រឹមតែបរិភោគអាហារចម្អិនពីកាកសំណល់ ហៅថា «Pagpag» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqiHPrcn6Rl8MXhRHzSZ_PzybxjKpP3gh5PbcdVMLOfgBCjN8-mqtauqnzt16oJiG30e5DlYb3E76sEaDEaRu0S0NcFkfXVCLuiJZBNBtDT1V0W8Yiug4nK_g1DqLdmPIEm10mgT83g1BashIQi_TTuAom0PHWupGyfRwUS12-yad87QZywVw5XACXJhw/s449/6447982d6d3d4.jpeg

ពលរដ្ឋមានជីវភាពសមរម្យបានចំណាយប្រាក់ទិញអាហារយ៉ាងច្រើនមកបរិភោគ រហូតដល់ពួកគេធុញទ្រាន់នឹងអាហារទាំងនេះ ហើយពេលបរិភោគមិនអស់ ពួកគេក៏យកវាទៅចោលក្នុងធុងសំរាម ។ ប៉ុន្តែកាកសំណល់អាហារ និងបន្លែផ្សេងៗក្នុងធុងសំរាមបានក្លាយជាអាហារដ៏មានរសជាតិឆ្ងាញ់សម្រាប់អ្នកមានជីវភាពក្រីក្រ រកព្រឹកខ្វះល្ងាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpZ6OzDWZfHtX4okbTPFHloRJ-pPnYrnydVghgqrseoOpBzGmlIwntqPhsU7D693FLey6x6nji1Ea73EgXZJ9I1o68U-2gntYLV4bixEi8sZave3YfTMAAktfv-_-ecjvn71c9cdAPEd8gho3bB6qUrkESP3Y5pjd8SVw1hgXcm70daJkoEl7n5Tx5Q0Q/s900/My-Post-2021-06-14T123136.402.webp

ពលរដ្ឋមានជីវភាពលំបាកភាគច្រើនគ្មានប្រាក់សម្រាប់ទិញម្ហូបអាហារ និងបន្លែ ត្រីសាច់នៅផ្សារទេ ហើយពួកគេបានទិញម្ហូបអាហារមានតម្លៃថោកៗនៅតាមហាងលក់ម្ហូបតូចៗ ដើម្បីយកមកឱ្យកូនចៅបរិភោគ ។ អាហារមានតម្លៃថោកទាំងនេះ ភាគច្រើនជាឆ្អឹងមាន់ជាប់សាច់ខ្លះៗដែលហាងលក់ម្ហូបបានទិញពីរថយន្តដឹកសំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2iUiuLUrvc6WzCJxbnrBrEpoBql9S3eFHCQt4s-fWs3gojR5PB68z6ZNKmdIqkqxaJvlTteBhNOxBXoSPWLAVBaU_FIRUtNkVB6-RymLkrpqlgTh0YybY1HfJu5E6-ZPtI3B_FmTOEL-CqFhAQ8ikXRDtPtq1VIUtIT-A6GyS5XDJhwFvbDd9oPoHzM0/s1920/p05z168h.jpg

ជារៀងរាល់ថ្ងៃ រថយន្តដឹកសំរាមជាច្រើនគ្រឿងបានបើកទៅកាន់ហាង, ភោជនីយដ្ឋាន និងហាងសាច់មាន KFC ក្នុងទីក្រុង ដើម្បីប្រមូលសំរាម និងបែងចែកសំរាមតាមប្រភេទ រហូតដល់ព្រឹកថ្ងៃបន្ទាប់ ។ ពួកគេបានយកឆ្អឹងមាន់ជាប់សាច់ចេញពីគំនរសំរាមមកច្រកក្នុងថង់ធំៗ និងបោះចោលសាច់ជ្រូក ព្រោះសាច់ជ្រូកជាប់ខ្លាញ់ច្រើនអាចងាយឆ្លងមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeNSuOn8JGJLaRungCmxL76dlBoa2BhYe2x1s8fMRJ6gDSz81pvGFd_WzBnYCDB164UME51sirST6dnOiHL_AFiQwzHOhoSsik7rc4IDw7g6jrHbaJMeloGM9OenqsJqvmpw3LQlhdAC0JBqXCszF4rm7FggjBrCMtFS9S3jtlRdgcprArqkNRkT51vN0/s960/pagpag-3.jpg

នៅពេលបែងចែកសំរាម និងប្រមូលឆ្អឹងមាន់ច្រកថង់រួចរាល់ហើយ រថយន្តដឹកសំរាមបានយកឆ្អឹងមាន់ទាំងនេះទៅលក់ឱ្យហាងលក់ម្ហូបអាហារតូចៗក្នុងទីប្រជុំជន ។ បន្ទាប់មក ហាងលក់ម្ហូបអាហារក៏យកទឹកមកលាងសម្អាតឆ្អឹងមាន់ទាំងនេះប្រមាណ៤លើក រហូតដល់ទឹកនោះលែងខាប់ និងគ្មានជាប់កំទេចដីលើឆ្អឹងមាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipf-lko_1UriRfY6soF9-Q_Bl7Yeylp4NELEOqSSdjaSJQ44eCeXT-y6_4af6B1B3AGcT9cQ7unQbxnEIx5WNanVet3oHF7AZj8lBtnxA81pHNPfguh4j6V_rry-ciqKgkOvNYx5JUlh4sWOpGSkdzEhjLnH_31LtneI_X06JsmrDxy4nvNpC9bN_0qBk/s737/ZvlRgXjqAJybFai-800x450-noPad.jpg

នៅពេលលាងសម្អាតឆ្អឹងមាន់រួច ហាងក៏បានយកវាទៅចម្អិនជាមុខម្ហូបសាមញ្ញ និងដាក់គ្រឿងផ្សំផ្សេងៗ ។ រីឯទឹកប៉េងប៉ោះ គឺជាគ្រឿងផ្សំដ៏សំខាន់មិនអាចខ្វះបាន និងត្រូវដាក់ចូលក្នុងអាហារឱ្យច្រើនផងដែរ ព្រោះវានឹងជួយបង្កើនរសជាតិអាហារឱ្យឆ្ងាញ់ និងបំបាត់ក្លិនស្អុយពីសំរាម ។ អាហារប្រភេទនេះ ពលរដ្ឋហ្វីលីពីនហៅថា «Pagpag ឬអាហារចម្អិនពីកាកសំណល់» ដែលមានតម្លៃ៧០០រៀលក្នុង១ចាន ៕