Home ព័ត៌មានអន្តរជាតិ ប្លែកៗ រឿងដ៏គួរឱ្យហួសចិត្ត អ្នកដំណើរបានរង់ចាំនៅក្នុងយន្តហោះជាង១ម៉ោង ព្រោះតែមូលហេតុភីហ្សា

ប្លែកៗ រឿងដ៏គួរឱ្យហួសចិត្ត អ្នកដំណើរបានរង់ចាំនៅក្នុងយន្តហោះជាង១ម៉ោង ព្រោះតែមូលហេតុភីហ្សា

46
0

ប្រទេសអង់គ្លេស ៖ វាមិនចម្លែកទេ ដែលយន្តហោះមួយចំនួនប្រកាសពន្យារពេលការហោះហើរដោយសារអាកាសធាតុ និងមានបញ្ហាបច្ចេកទេស ។ ប៉ុន្តែករណីនេះខុសគេ និងធ្វើឱ្យមហាជនរិះគន់អាកាសយានិកម្នាក់យ៉ាងខ្លាំង ហើយសួរថា តើអាកាសយានិកអាចធ្វើបែបនេះបាន មែនទេ? ការហោះហើរត្រូវបានពន្យារពេលអស់ជាង១ម៉ោង ដោយសារអាកាសយានិកធ្វើបែបនេះ ។ វាធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរទាំងអស់ ហើយតើខាងក្រុមហ៊ុនអាកាសចរណ៍បានគិតពីអារម្មណ៍អ្នកដំណើរដែរឬទេ?

ហេតុការណ៍នេះបានកើតឡើងនៅប្រទេសអង់គ្លេស គឺដោយសារអាកាសយានិករូបនេះពុំព្រមចេញដំណើរតាមកាលវិភាគហោះហើរ ព្រោះរវល់ទៅតម្រង់ជួរទិញភីហ្សាឱ្យបុគ្គលិកបម្រើការក្នុងយន្តហោះ ។ អាកាសយានិកនិយាយថា មិនចង់ឱ្យបុគ្គលិកបរិភោគសានវេចត្រជាក់ ទើបខាងយន្តហោះប្រកាសពន្យារពេលធ្វើដំណើរ និងសុំឱ្យអ្នកដំណើរយោគយល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-UkIPmy20Xf8pKFXEbpMagZJzi78LcKYtnfZSgZArwdCZbrbN-jreL8RWHQGkd52naeZQEq-RFX1VlWN7c2fyNNeKbXKw_b8iTWGyvHbtxQUYv6-6cglu0OYcq2lZ7VTPTSfSWWd-lMspcu0_HhS98CUJD3d50epxwxk-g6RjiGUuk_NNyZz2u_rsXTU/s800/photo_2024-05-14_10-24-13.jpg

ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស EasyJet បានកំណត់ការហោះហើរចេញពីទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ទៅកាន់ទីក្រុង Manchester ប្រទេសអង់គ្លេស ដោយត្រូវចំណាយពេលធ្វើដំណើរជិត៣ម៉ោង ។ ប៉ុន្តែយន្តហោះនេះបានពន្យារពេលធ្វើដំណើរអស់ជាង១ម៉ោង ដោយសារក្នុងយន្តហោះគ្មានអាហារក្តៅៗឱ្យបុគ្គលិកបរិភោគ ទើបអាកាសយានិកទៅតម្រង់ជួរទិញភីហ្សាយកមកឱ្យបុគ្គលិក ។

អ្នកដំណើរទាំងអស់បានរង់ចាំរហូតដល់អាកាសយានិកត្រឡប់មកពីហាងភីហ្សាវិញ ហើយអាកាសយានិកក៏បាននិយាយប្រាប់អ្នកដំណើរតាម Intercom ថា លោកសម្រេចចិត្តពន្យារពេលហោះហើរ ព្រោះត្រូវដោះស្រាយរឿងអាហារឱ្យបុគ្គលិក ។ ហេតុនេះ លោកចុះពីយន្តហោះ និងឆ្លងកាត់កន្លែងត្រួតពិនិត្យលិខិតឆ្លងដែនដើម្បីទិញភីហ្សា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-5pl_GIDwwqxM857jrB7G_QhJ7PQBf5Y4DRfrvwlYg2V34FWttaZbboQMc50X3pplwEVwX88E4oTOxWK3nfut5r8Hz7Yp-7q4tiJlJ3bJGH13fW5Q8wc-be2CqUKGh6E0eJl2qYSDNSu0Q6NdJkFEnQv2EtJIMDEp0Etc4vEP6klbhHNbLAeQBRRyHWY/s800/photo_2024-05-14_10-24-16.jpg

អាកាសយានិកនិយាយថា ៖ «ខ្ញុំពុំអាចឱ្យបុគ្គលិកបម្រើការក្នុងយន្តហោះបរិភោគសានវេចត្រជាក់២ដុំបានទេ ហើយខ្ញុំបានសួរអ្នកដំណើរថា តើពួកគេអាចរង់ចាំបានអត់ ព្រោះខ្ញុំចង់ទិញភីហ្សាឱ្យបុគ្គលិក ដោយពុំចាំបាច់ឈរតម្រង់ជួរទិញតាមលេខរៀង ។ ប៉ុន្តែអ្នកដំណើរឆ្លើយថា អត់បានទេ ទើបខ្ញុំរត់ទៅតម្រង់ជួរទិញភីហ្សា ដែលមានអតិថិជនឈរមុខខ្ញុំចំនួន១០០នាក់ ។ ខ្ញុំសូមអរគុណ សម្រាប់ការអត់ធ្មត់របស់អ្នកដំណើរទាំងអស់» ។https://images.news18.com/ibnlive/uploads/2024/05/untitled-design-23-2024-05-b525be8a33cd9f6a3e0ce52564d795b8.png?impolicy=website&width=640&height=480

អ្នកដំណើរខឹងយ៉ាងខ្លាំងចំពោះឥរិយាបថ និងការបកស្រាយគ្មានប្រយោជន៍របស់អាកាសយានិក ក្នុងនោះអ្នកដំណើរម្នាក់និយាយថា ៖ «យន្តហោះពន្យារពេលហោះហើរធ្វើឱ្យមានភាពរញ៉េរញ៉ៃនៅអាកាសយានដ្ឋាន Lisbon ហើយបញ្ហានឹងមិនបញ្ចប់ត្រឹមនេះទេ ។ អ្នកដំណើរបានអង្គុយរង់ចាំអស់ជាង១ម៉ោង ហើយសំខាន់ យើងពុំអាចប្រើប្រាស់បន្ទប់ទឹកលើយន្តហោះបាន ហើយគ្មានភេសជ្ជៈចែកឱ្យផឹកទេ» ។

ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ EasyJet និយាយថា មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ដែលបណ្តាលឱ្យប៉ះពាល់ដល់អ្នកដំណើរទាំងអស់ ដោយសារក្រុមហ៊ុនពុំបានត្រៀមអាហារគ្រប់គ្រាន់សម្រាប់បុគ្គលិក និងអាកាសយានិក ៕