ប្រទេសថៃ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា កងទ័ពជើងទឹកថៃបានចាប់ទូកនេសាទខុ.សច្បាប់វៀតណាមជាច្រើនគ្រឿង និងចាប់ខ្លួនជនជាតិវៀតណាមជាច្រើននាក់ ដែលបានលួចចូលមកនេសាទខុ.សច្បាប់ក្នុងដែនទឹកប្រទេសថៃ ។ កងទ័ពជើងទឹកថៃបញ្ជាក់ថា នឹងមិនអនុញ្ញាតឱ្យជនបរទេសមករំលោភលើដែនទឹកថៃជាដាច់ខាត ។
កាលពីថ្ងៃទី១២ ខែឧសភា កងទ័ពជើងទឹកថៃភូមិភាគ២ បានទទួលសេចក្តីរាយការណ៍ពីប្រភពក្នុងតំបន់ថា មានក្រុមទូកនេសាទបរទេសចូលមកនេសាទខុសច្បាប់ក្នុងដែនទឹកប្រទេសថៃ នៅត្រង់បរិវេណ Bearing 132 ក្បែរកន្លែងត្រួតពិនិត្យខេត្តស៊ុងក្លា ។.jpg)
ហេតុនេះ លោក Phichit Srirungruang មេបញ្ជាការកងទ័ពជើងទឹកភូមិភាគ២ បានបញ្ជាឱ្យនាវាល្បាតសមុទ្រត្រួតពិនិត្យ ដោយសហការជាមួយមជ្ឈមណ្ឌលគាំពារផលប្រយោជន៍ជាតិដែនសមុទ្រ និងភ្នាក់ងារការពារដែនសមុទ្រប្រមូលកម្លាំង ព្រមទាំងនាវាល្បាតតាមឆ្នេរសមុទ្រចុះត្រួតពិនិត្យនៅតំបន់នោះជាបន្ទាន់ ។
អាជ្ញាធរថៃបានចាប់ទូកនេសាទវៀតណាមចំនួន៥គ្រឿង និងចាប់ខ្លួនជនជាតិវៀតណាមចំនួន២៥នាក់ នៅបរិវេណ Bearing ក្បែរកន្លែងត្រួតពិនិត្យខេត្តស៊ុងក្លា ហើយបញ្ជូនពួកគេមកកាន់មូលដ្ឋានទ័ពជើងទឹកខេត្តស៊ុងក្លា ដើម្បីត្រួតពិនិត្យបន្ថែម និងដាក់ទោសតាមផ្លូវច្បាប់ ។.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIDFuI_9NoKB9XQposhqpGw2qIMZU_hT2EvBFSk4WoLUTvhSns8eRJ3KTAe6Il0iCM5rlAyrPhcNEn6sqwu881fw8Sn-6Hm_jfW13Z_qdOTvOaUjksJW2E0X8PSDKdlbEB0fBsAJy4X9auty5pBDiBl-j9blah6sp0-SywFK2Ese23gE4Fx2R6TBPbAUs/s1280/photo_2024-05-13_11-24-35%20(3).jpg)
គួរបញ្ជាក់ថា ការចាប់ខ្លួនក្រុមអ្នកនេសាទខុសច្បាប់បរទេសក្នុងតំបន់គ្រប់គ្រងរបស់កងទ័ពជើងទឹកភូមិភាគ២ ចាប់ពីខែតុលា ឆ្នាំ២០២៣ រហូតដល់ដើមខែឧសភា ឆ្នាំ២០២៤ គឺស្មើនឹង៧លើក ក្នុងនោះមានទូកនេសាទខុសច្បាប់១២គ្រឿង និងជនបរទេសចំនួន៦១នាក់ ។
ការចាប់ទូកនេសាទខុសច្បាប់នេះ ធ្វើឡើងស្របតាមគោលនយោបាយរបស់មេបញ្ជាការកងទ័ពជើងទឹក ឆ្នាំ២០២៤ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ។ ប្រទេសថៃបានរៀបចំនាវាល្បាតតាមសមុទ្រជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រងផលប្រយោជន៍ជាតិផ្នែកសមុទ្រ ព្រមទាំងបង្ក្រាបការនេសាទខុសច្បាប់ក្នុងដែនទឹកថៃរបស់ទូកនេសាទបរទេស ។ ការសហការគ្នារបស់អាជ្ញាធរថៃ និងស្ថាប័នពាក់ព័ន្ធ បានធ្វើឱ្យថៃអាចចាប់ទូកនេសាទខុសច្បាប់វៀតណាមលើកនេះដោយជោគជ័យ ៕










