តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសដាក់លក់សំបុត្រដល់អ្នកគាំទ្រដែលមានបំណងចង់ចូលរួមសម្ពោធវីដេអូចម្រៀង «ទេវរាជ» ក្នុងតម្លៃ៣២ ០០០រៀលសម្រាប់សំបុត្រធម្មតា និងតម្លៃ២០០ ០០០រៀលសម្រាប់សំបុត្រ VIP ដែលភ្ជាប់មកជាមួយអត្ថប្រយោជន៍ផ្សេងទៀត។ តារាចម្រៀងរូបនេះបានបញ្ជាក់ថាដំបូងនាងគ្មានបំណងចង់ដាក់លក់សំបុត្រនោះទេគឺបើកឱ្យចូលរួមឥតគិតថ្លៃ ប៉ុន្តែនាងគិតម្តងទៀតការដាក់លក់សំបុត្រនេះដើម្បីបានថវិកាជួយដល់សាលាមធ្យមវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9bRaVT4Vqnvi7eVsb48KUj3zPB8HXDYUZCTkvR3vxxaI8nrwrtbBGhCqvEiAXDtINmUC01kP-B1aDveRBAjHKbBIdeGzNULu2XZhvumXWLWUZZoj1Mh1PhaHbq9R0EaKXbuLbTj76PW6fSWlvRCuyfrHhiBuvNVxucgcZGEW9P5tgFwVx6l9b3NME_EI/s2048/image_2024-05-03_11-04-59.png
តាមរយៈវីដេអូ Live ទេព បូព្រឹក្ស បាននិយាយថា សម្រាប់អ្នកដែលមានថវិកាគួរតែជួយទិញសំបុត្រចូលរួម តែប្រសិនបើអ្នកអត់ថវិកាចាំបន្តិចព្រោះមានក្រុមហ៊ុនទាក់ទងមកខ្លួនចង់ទិញម្តង២០០ទៅ៣០០សំបុត្រដើម្បីចែកជូនហ្វេនដែលអត់ថវិកាចង់ចូលរួម។ ចំណែកឯសំលៀកបំពាក់ចង់ស្លៀកពាក់ធម្មតាក៏បាន ប៉ុន្តែបើសិនជាពាក់បែបខ្មែរគឺមើលឃើញស្អាតទាំងអស់គ្នាដោយអ្នកសំបុត្រ VIP និងសិល្បករគឺដើរលើកម្រាលព្រំ សម្រាប់អ្នកសំបុត្រធម្មតានឹងចូលច្រកមួយទៀតដែលអាចមើលទស្សនីយភាពផ្សេងៗពីសិល្បៈវប្បធម៌ខ្មែរ។

ទេព បូព្រឹក្ស ថាដំបូងឡើងគឺចង់បើកឱ្យចូលរួមគ្រប់ចំនួនទៅតាមហ្នឹងប៉ុន្តែដោយសារតែ MV មានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យមានការថតទៅយ៉ាងរលូន ទើបនាងចង់បានថវិកាខ្លះដើម្បីជួយដល់មធ្យមវិចិត្រសិល្បៈ។ តារាចម្រៀងរូបនេះ បានរំលេចទៀតថាសម្រាប់អ្នកចង់រៀននៅទីនេះគឺមិនចំណាយថវិកាទេ ហើយរៀនបានទាំងអស់គ្នា ប្រសិនជាអ្នកមកពីតាមខេត្តទៀតគឺសាលាមានកន្លែងឱ្យស្នាក់នៅថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhojT66TITHUBfext-ZbMEZncGtnaHABQqU6TxGgzzNK-p61JrdmXFJwJdu0gGAUPLL3sq8CB224pepjYXi8D80RQgj5O5vLE6qPUilC28qs1RufUVWWaQZ269jiGtNvYuoDk947y8ydzLbijLLHSUYhG0WdjJxMUZvWVN32GYn2iEhq00y4niTQAsGPZo/s1862/image_2024-05-03_11-04-58.png

ទេព បូព្រឹក្ស ថាការជួយគ្នាម្នាក់បន្តិចៗដើម្បីឱ្យសិល្បៈខ្មែរយើងរឹតតែរីកចម្រើនទៅមុខ នៅពេលមានថវិកាគ្រប់គ្រាន់ មានសម្ភារៈប្រើគ្រប់គ្រាន់ គាត់ក៏មានទឹកចិត្តហាត់រៀនខំប្រឹងកាន់តែខ្លាំង។ គូស្នេហ៍ ជី ដេវីត បានលើកឡើងទៀតថា លោកគ្រូអ្នកគ្រូដែលបង្រៀននៅទីនោះគឺគាត់មិនគិតពីថវិកាគឺធ្វើឡើងកើតចេញពីក្តីស្រលាញ់វប្បធម៌ខ្មែរពិតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmNyPlgjk0rU33J_tmAKekHWX9Atwg3vhw6qRQunSRsI9rv0h-Q8nnZLAaY6O_PHFgqLCjlz9ClTv0prgQ6haV58XQIYXudzoD0gOcWaX5WEQg8XhP3pNTkwc4k_P3oLpnRu26HUTgKIWuULTYTdFJxFZMm2a50ml9TAOF8c36l0hkKjSSKdgDo9TM71U/s2048/398713983_886162786206852_3182991834891860169_n.jpg

ម្ចាស់បទ វីរៈនារី បានលើកហេតុផលនៃការលក់សំបុត្រមានតម្លៃ៣២០០រៀលឬ៨ដុល្លារនេះថាបើសិនលក់ក្នុងតម្លៃ១ដុល្លារ ចំនួន២០០០សំបុត្រ បានថវិកាតែ២០០០ដុល្លារទេជូនដល់សាលាបើថែមថវិកាផ្ទាល់ខ្លួនទៀតក៏មិនអាចបានច្រើនដូចគ្នាដែលនាងត្រៀមដកជូនសាលាចំនួន២០០០ដុល្លារទៀតសរុបបានតែ៤០០០ដុល្លារទេ។ ទេព បូព្រឹក្ស ថាបើសិនទិញសំបុត្រក្នុងតម្លៃ៨ដុល្លារ ហើយថែមលុយនាងទៀតយ៉ាងមិចក៏អាចបាន១០០០០ដុល្លារដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0zAO1rinV4PaKpB-MQe22gEz08OTH7f2ZY0C6yI_tAvqwDOIg-O_85Kg72n7PCe-j40CY75OW419XD9KAxOwFM0geC4L7kxX1IhgqpZFheIfQd6_qlipsDf8S9FPvFy93jUrDU4FhSuSVKFSrOh_u1oRoPTQRug0mdqUKUv3UggSTRBvGJqsN5ZKSov0/s2048/429978057_948995076590289_1094727588157077144_n.jpg

គូសបញ្ជាក់ថានាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះតារាចម្រៀង ទេព បូព្រឹក្ស នឹងប្រារព្ធពិធីសម្ពោធវីដេអូចម្រៀង ទេវរាជ និង ផ្ទាំងទស្សនីយភាពវប្បធម៌ខ្នាតធំ នៅសាលមហោស្រពកោះពេជ្រ។ ទន្ទឹមនឹងនេះ តារាចម្រៀងរូបនេះបានបង្កើតចលនាមួយដល់អ្នកគាំទ្រដែលបានចូលរួម ស្នើឱ្យប្រើប្រាស់សម្លៀកបំពាក់ បែប ខ្មែរបុរាណ ប្រពៃណី ឬ បែបទំនើបសហសម័យ ឬ សម្លៀកបំពាក់និយមតាមបែបសម័យកាលដូនតាខ្មែរ ដូចជាសម័យ លង្វែក ឧត្តុង ខ្មែរសម័យកណ្តាល ក្បិន អាវប៉ាក់ហូលផាមួងជាដើម ) ឬ តាមសម័យកាលនីមួយៗតាមចំណង់ចិត្តរៀងខ្លួនក្នុងការចូលរួមពិធីសម្ពោធនេះ។ ការប្រកាន់យកសម្លៀកបំពាក់ចូលរួមបែបនេះនឹងជួយជំរុញការផ្សព្វផ្សាយរបស់ពិតនៃបុព្វបុរសបានមួយកម្រិតទៀតដោយមានការចូលរួមពីជនរួមជាតិ៕