Home ព័ត៌មានជាតិ មហាជនខ្មែរហាក់លស់ព្រលឹងនឹងការបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីភ្នំពេញទៅកាន់ព្រះសីហនុ

មហាជនខ្មែរហាក់លស់ព្រលឹងនឹងការបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីភ្នំពេញទៅកាន់ព្រះសីហនុ

65
0

វីដេអូចែកចាយពីបណ្តាញសង្គម ដោយបុរសម្នាក់ហាក់មិនអស់ចិត្តនិងងើយឆ្ងល់ជាខ្លាំងចំពោះការបើកបររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៤ មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជិះទាំងបំពានគន្លងផ្លូវហាក់មិនញញើត ថែមទាំងបើកបរលឿនៗដូចព្យុះសង្ឃរា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbRF_Y1Zb3SKBwN1Y5vvL-LZDl3ggKofS8YTxFwKOdfifi9hI0ed-2iLVHAFQtCDMJaX0yWLWthCGDNdG8FicbJLsDqAa23z8L0kwtCz6Yu5q-ecyvA54B4B26yYgqsv-_EDjOC-5Zm4qTPParrdJ8RmUXt2RtNUdF4H3K7nTOkYbn35VUDwXEVHazRgs/s1437/Screenshot%202024-05-11%20095557.png

តាមរយៈវីដេអូ គេសង្កេតឃើញថា ការបើកបររបស់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ពីភ្នំពេញទៅកាន់ព្រះសីហនុ) ពិតជាគ្មានសណ្តាប់ធ្នាប់ សសេចសសាចពេញទាំងផ្លូវតែម្តង ទាំងរថយន្តធុនតូច ធុនធំ រម៉កសណ្តោង និងម៉ូតូ បន្តបើកបរជែងគ្នាទាំងគ្មានការយល់ដឹង ដោយធ្វើការរំលងចូលទៅកាន់គន្លងផ្លូវម្ខាងទៀត ហើយសម្រាប់អ្នកធ្វើដំណើរនៅទិសដៅផ្ទុយស្ទើរតែគ្មានផ្លូវជិះទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE5iHPzvDAlrLPfngnGcNJhiSQSI3rxbouo0k5_2Gdzk6NCzOqmU0QZpSEuaXix9lJzrBE4ACEg80B31IDaUiawHx7Rr6BcuzwOYq4RYakVlvQW7zoTSLAU2zTytLEh7JErt_-W5N3BHvITWEDyYZ-uwQxmwaLisHpcm73C_fCn69j5fctWAXDI2YZa6c/s1419/Screenshot%202024-05-11%20095531.png

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំពូកទី៣ មាត្រា ១០ (ការប្រើប្រាស់ទ្រូងផ្លូវ) ចែងថា៖ នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍ អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្តាលទ្រូងផ្លូវផ្នែកខាងស្តាំ ដោយបើកបរកៀកទៅខាងស្តាំ ។ នៅលើទ្រូងផ្លូវឯកទិស ដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវបើកបរកៀកទៅខាងស្តាំលើកលែងតែត្រូវការបត់ឆ្វេង ។ អ្នកបើកបរអាចប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេង បាននៅពេលជែងឬឈប់ ។ ដោយឡែកនៅក្នុងទីប្រជុំជនការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTCO-0FO2Jv6BUKOcrRLi23TIP6kC7M48TWlbD2WCIeikHHhPxnHZEIdxFzlV3EECCo9SUiEwATzUo5E854FwRRpcmEt6SKrOmVBgzIX5mAD6grIQEhpwMf8uiwIvO5k6sUM4FT_DC8thW5bxNaURo_l5PBaN3ePatdr09Vyb9wHqbge_tO8_QWoCwnSg/s1791/Screenshot%202024-05-11%20095427.png

បន្ថែមពីនេះ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជំពូកទី៣ មាត្រា ១១ បានចែងអំពីការប្រើប្រាស់គន្លងផ្លូវ ដែលមានខ្លឹមសារថា ៖នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញ ឬ ចូលទៅក្នុងគន្លងផ្លូវរបស់ខ្លួន ។ នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរហើយមានគំនួសបែងចែកទ្រូងផ្លូវ អ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងស្តាំ ។ នៅលើទ្រូងផ្លូវឯកទិសដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លង ផ្លូវខាងស្តាំបំផុត ។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_LNhQzXEr28I1NhQOwxRdA1XYe-C9KQJzZ9MkEEkfmJHb-QJRofAKCJZouvZ-aGZhVHe99cLHzOvh97h5_PpguWQm0-COCKSMl5HuTMk7NQsjUOlBxo06jv93WObmf_W09tFxO1950WHgybJ4WcPqMYFxKWdW6OYT6tkkBiRYNkX-cRCm59ghI0cTFRo/s824/photo_2024-05-11_11-40-13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgCALvfIF6JCbHpSoJYmiyg4wRy5-agaRXt4xx1akRcwUi2Jm4hn1VGdgKAGhFxu63Dw3S5IhNhfS2CAVf14QdXkxwqAcIySkQdkCkEMqfie-mRm6HHCm0tpcNx7VmMIecbeLxblAX-oEhMYr5ZYveoO-V1UKDPoPF0T-eFM-s1FCd1o4d2_lISE60VUk/s809/photo_2024-05-11_11-40-13.jpg