Home ព័ត៌មានជាតិ អ្នកឧកញ្ញ៉ាម្នាក់ទៀត ទទួលបានគោរមងារជា “លោកអ្នកឧកញ៉ា”

អ្នកឧកញ្ញ៉ាម្នាក់ទៀត ទទួលបានគោរមងារជា “លោកអ្នកឧកញ៉ា”

137
0

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា ទ្រី ភាព ជា “លោកអ្នកឧកញ៉ា” នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៤០ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidvg5aivZZ_SqRzGhmtYQOPID6vkka5QE0_ceIjpx9raoifxCZcP50pWpITIJHOlp4zRUuJjIXtEAvRwRUEzqVg_4_dLyjPOnqAeIUIeFu_jzeKs8GVRg81YoH1aUTjShYCzHeUnchs9QtyB-G0bUaZ7aNKt_c15zNEu1ChwOhe2KlUAdPJRoMEIysdkE/s1280/125340-6.jpg

នៅក្នុងថ្នាក់គោរមងារជា “ឧកញ៉ា” បានបែងចែកជា៣ថ្នាក់ដោយក្នុងនោះរួមមាន៖ឧកញ៉ា,អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។

ក្នុងចំណោម៣នេះ លោកអ្នកឧកញ៉ា គឺជាគោរមងារថ្នាក់ខ្ពស់បំផុតលើសគេ ហើយបច្ចុប្បន្នអ្នកទទួលបានងារនេះមិនមានច្រើននោះទេ។

គួរបញ្ជាក់ផងដែរថា “លោកអ្នកឧកញ៉ា” ទ្រី ភាព មានតួនាទីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈស្មើ “ទេសរដ្ឋមន្ត្រី” ហើយក៏ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៃគណបក្សប្រជាជនផងដែរ៕

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAV0iVoyOyWDpFRuSgj13_EsDgxHEdVqbafooqJSE0A8cLfFndThxTzHEfNil18HJOlmGRi08SvZwZ5HF33Ta3nvEIac02f4hLH5RBqHsbmN85WJe4gXfwQXEtaJIrigwDQRveiFVxgqPd6X-EiBYmE8jfawC1QNl7od6O_3jbiQuMAguMCP1TxTj34kw/s1024/441416659_856684646501877_4746315278916464216_n-724x1024.jpg