សាលាដំបូងខេត្តសៀមរាប បាននឹងបន្តឃុំខ្លួនជនត្រូវចោទចំនួន៣នាក់បន្ថែមទៀត ក្នុងសំណុំរឿងព្រហ្មទណ្ឌ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណី “រំលោភសេពសន្ថវៈ” មានស្ថានទម្ងន់ទោស។
ក្រោយពីបានសួរចម្លើយជនត្រូវចោទ ទាំងបីនាក់រួចមក និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់ ចៅក្រម ស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទខាងលើជាបណ្ដោះអាសន្ន សៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ និងបានបញ្ជូនទៅពន្ធនាគារខេត្ត។
គួរបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ជនត្រូវចោទដែលមានការពាក់ព័ន្ធ នៅក្នុងសំណុំរឿងខាងលើ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នបានចំនួន ៨នាក់រួចហើយ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមហាប បានសង្កត់ធ្ងន់ថា៖”សាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការ សំណុំរឿងនេះឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធទាំងអស់”៕










