Home ព័ត៌មានអន្តរជាតិ មិនគួរឱ្យជឿ តែវាជាការពិត! សារជាតិជាឪពុកម្តាយបង្កើតហើយអាចធ្វើបែបនេះទៅរួចជាមួយកូនរបស់ខ្លួន ហ៊ានបោះកូនតូចចូលក្នុងប្រឡាយសម្បូរដោយសត្វក្រពើ

មិនគួរឱ្យជឿ តែវាជាការពិត! សារជាតិជាឪពុកម្តាយបង្កើតហើយអាចធ្វើបែបនេះទៅរួចជាមួយកូនរបស់ខ្លួន ហ៊ានបោះកូនតូចចូលក្នុងប្រឡាយសម្បូរដោយសត្វក្រពើ

70
0

មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្ត សង្វេកអាណិតក្មេងមិនទាន់ដឹងក្តី ត្រូវម្តាយចិត្តអប្រិយ ហ៊ានប្រល័.យ កូនខ្លួននៅក្នុងប្រឡាយសំរាមដែលសម្បូរដោយហ្វូងសត្វក្រពើរស់នៅទៅវិញ ។ បានដឹង និងឃើញនូវទង្វើបែបនេះហើយ តើមិនមែនជាការឃោ.រឃៅ លើកូនបង្កើតរបស់ខ្លួនពេកទេឬ? បង្កើតគ្នាហើយ មិនទទួលខុសត្រូវ ហ៊ានប្រល័.យ ទាំងដែលគ្នាគ្មានកំហុស?

បើមិនស្រឡាញ់កូន មិនចិញ្ចឹមកូនទេ ម្តេចមិនយកកូនទៅរក្សាទុកនៅមជ្ឈមណ្ឌលក្មេងកំព្រា ឬក៏ទុកដាក់នៅកន្លែងសមគួរណាមួយ ដើម្បីឱ្យមហាជនរើសយកទៅចិញ្ចឹម ឬក៏ប្រើវិធីផ្សេងល្អជាងនេះក៏បានដែរ ប៉ុន្តែទង្វើបែបនេះ វាហាក់ដូចជាឃោរឃៅ សាហាវលើសសត្វតិរិច្ឆានទៅទៀត ។ https://i.dailymail.co.uk/1s/2024/05/07/14/84560877-0-image-m-19_1715087641942.jpg

ម្តាយហ៊ានបោះកូនបង្កើតខ្លួនចូលក្នុងប្រឡាយដែលមានសត្វក្រពើកំពុងតែស្រេកឃ្លានអាហារ គឺពិតជាមិននឹកស្មានថា នៅលើលោកនេះមានម្តាយបែបនេះទៅវិញ ។ រឿងរ៉ាវដែលមានការភ្ញាក់ផ្អើលខ្លាំងនៅបណ្តាញសង្គមនេះ គឺបានកើតឡើងនៅឯប្រទេសឥណ្ឌា បន្ទាប់ពីសារព័ត៌មានក្នុងស្រុករាយការណ៍កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ថា មានស្ត្រីម្នាក់បានឈ្លោះប្រកែកជាមួយប្តីរបស់ខ្លួន និងគិតថា កូននេះគឺជាបន្ទុកដ៏ធំ ដែលខ្លួនត្រូវចិញ្ចឹមថែរក្សាកូនតែម្នាក់ឯង ។

ស្ត្រីជាម្តាយបង្កើតដែលចិត្តដាច់ហ៊ានបោះកូនក្នុងប្រឡាយក្រពើនោះ មានឈ្មោះថា Savitri Kumar អាយុ២៦ឆ្នាំ រស់នៅរដ្ឋ Karnataka ប្រទេសឥណ្ឌា នាងបានឈ្លោះគ្នាតឹងសរសៃកជាមួយនិងស្វាមី ដែលមានឈ្មោះ Ravi Kumar អាយុ២៧ឆ្នាំ ។ ស្ត្រីជាម្តាយបង្កើតបានរៀបរាប់ថា ស្វាមីរបស់ខ្លួនតែងតែរករឿង និយាយដដែលៗ និងបានទទូចថា ឱ្យនាងបោះបង់ចោលកូនរបស់ខ្លួនចោលទៅ បើមិនដូច្នោះទេ គេនឹងមិននៅជាមួយនាងទៀតឡើយ ។https://c.ndtvimg.com/2024-05/7qb77qco_savitri_625x300_06_May_24.jpg?im=FeatureCrop,algorithm=dnn,width=1200,height=738

សារព័ត៌មានឥណ្ឌាដដែលនោះបានរាយការណ៍បន្ថែមទៀតថា កូនក្មេងដែលម្តាយបោះបង់នោះ គឺជាក្មេងប្រុស អាយុ៦ឆ្នាំ មានជំងឺពិការត្រចៀក (គ ថ្លង់) មិនអាចនិយាយស្តីបានឡើយ ។ ពួកគេគិតថា វាគឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ខ្លួន និងតែងតែឈ្លោះគ្នាជាញឹកញាប់ ហើយរូបនាងជាម្តាយត្រូវប្តីបង្ខំឱ្យបោះបង់កូនពិការនេះចោលទៅក្នុងប្រឡាយសំរាមមួយហូរទៅកាន់ទន្លេកាលី ដែលមានក្រពើជាច្រើនក្បាលរស់នៅទីនោះ ។

អ្នកជិតខាងបានឃើញហេតុការណ៍នេះ ក៏បានទូរស័ព្ទប្តឹងទៅសមត្ថកិច្ច និងបញ្ជូនអ្នកជ្រមុជទឹកចុះស្វែងរកក្មេងប្រុសនៅក្នុងប្រឡាយ ប៉ុន្តែរកពុំឃើញទេ ដោយសារតែមេឃងងឹតខ្លាំងពេក ។ លុះព្រឹកថ្ងៃបន្ទាប់ គេបានរកឃើញសាកសពក្មេងមានស្នាមរបួសពេញខ្លួន ដោយសារក្រពើជាច្រើនព្រួតគ្នាខាំក្មេងប្រុសអភ័ព្វម្នាក់នោះ ។ ភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ដើម្បីដាក់ទោសជនល្មើសជាឪពុក-ម្តាយបង្កើតទៅតាមតាមច្បាប់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioA3bvHzWw5rmFve2JT7eyofR4LxOSjxm54OZOD2IXZiDzNgkp3eGOCNxXUT_0ajldjqLsNqDUNAv-uPVH2Rqd72yIlDZNzOo5p5Vz1StTIv8z3W6uUSMNe_ztvQ9RzunZFZ9rTwS9zoN2NKdnGIP3eK9sTtMGuibYd9tG6AvygRVDJNQ4z37TGvBdZ5g/s1037/crocodiles-enclosure.jpg

ជាលទ្ធផល ប្តីប្រពន្ធដែលជាឪពុក-ម្តាយបង្កើតសម្លាប់កូនខ្លួនឯង ដោយបោះឱ្យក្រពើស៊ីនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃលើកូន និងមានស្ថានទម្ងន់ទោសតាមផ្លូវច្បាប់នៅប្រទេសឥណ្ឌាផងដែរ ។

មហាជនក៏បានរិះគន់មិនសំចៃមាត់លើឪពុក-ម្តាយបង្កើតរូបនោះផងដែរ ដោយអ្នកខ្លះលើកឡើងថា បើមិនស្រឡាញ់កូននោះទេ ចាំបាច់ទៅសម្លាប់គ្នាធ្វើអី? ហេតុអ្វីមិនយកគ្នាទៅដាក់នៅមណ្ឌលកុមារកំព្រាទៅ? ខណៈមនុស្សខ្លះទៀតក៏បាននិយាយថា ស្ត្រីជាម្តាយនោះខ្លាចប្តីខ្លាំងពេក រហូតដល់ហ៊ានប្រព្រឹត្តទង្វើព្រៃផ្សៃបែបនេះមកលើកូនបង្កើតរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDMFOxEChHV-InR13jsaw1o75IwxyDsQ6XxdKxHbDo4TBfCQKllydPVCkOCfryfL2XGCuEQ7TthHTOy-xoJGU2pkIHFqcevWCNRdube7v6Kmbs4hIMsATY3InkJwFsAyKiepOyUCPyZ2Gt7JW8LN7z57QeS1WSaP4vMqR-SyOdBeibz8hofwaaCwyQl6k/s1000/photo_2024-05-08_08-31-08.jpg

ចំពោះបងប្អូនវិញ តើយល់ឃើញយ៉ាងណាដែរ នៃសាច់រឿងដ៏សោកសៅមួយនេះ គ្រាន់តែគ្នា គ ថ្លង់ សោះ ហ៊ានសម្លាប់គ្នា ដោយបោះឱ្យក្រពើស៊ីទៅវិញ?