លោក ខាំ ភូរិ ដែលជាផលិតករល្បីឈ្មោះមួយរូបបានលើកឡើងអំពីអ្នកលក់អនឡាញ ហ័ងហ័ង ដោយសង្ឃឹមថាកម្មវិធីទូរទស្សន៍តូចធំនានាមិនហៅអ្នកលក់អនឡាញរូបនេះឡើងកម្មវិធីទៅចុះ។ ក្នុងនោះផលិតករជើងចាស់រូបនេះក៏សង្ឃឹមដែរថាមិនមានម៉ាកផលិតផលល្បីៗណាមួយហៅ ហ័ងហ័ង ធ្វើជាអ្នកតំណាងផលិតផលដូចគ្នា។ ការលើកឡើងរបស់លោក ខាំ ភូរិ នេះដែរដោយសារតែកន្លងមកនេះម្ចាស់ផលិតផលមួយចំនួនបានជ្រើសអ្នកល្បីនៅតាមបណ្តាញសង្គមទិកតុកមិនខ្វល់ថាមានប្រវត្តិបែបណាយកមកផ្សាយផលិតផល។

ជឿជាក់ថាអ្នកនិយមលេងបណ្តាញសង្គមហ្វេកប៊ុកជ្រាបមកហើយថាអ្នកលក់អនឡាញ ហ័ងហ័ង ដែលត្រូវសាធារណជនដាក់នាមឱ្យថាអ្នកលក់សម្តីអាក្រក់ប្រចាំឆ្នាំ២០២៤ ត្រូវមហាជនរិះគន់ភ្លូកទឹកភ្លូកដី រហូតត្រូវខាងប៉ុស្តិ៍នគរបាលខេត្តហៅមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពមិនសមរម្យប្រើសម្តីគ្មានសុជីវធម៌ដាក់អតិថិជន។ រឿងប្តីប្រពន្ធអ្នកលក់អនឡាញពីររូបនៅខេត្តសៀមរាបនេះលោកជំទាវ ញ៉ែម មរតក រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏ចេញមុខប្រតិកម្មដូចគ្នារួមទាំងបានចេញមុខជួយដល់អ្នកទិញជាស្រ្តីម្នាក់ដែលត្រូវបាន ហ័ងហ័ង ជេរប្រមាថទាក់ទងមកលោកជំទាវ លោកជំទាវនឹងជួយជ្រោមជ្រែងតាមប្រព័ន្ធផ្លូវច្បាប់ថែមទៀត។
យ៉ាងណាមិញ បន្ទាប់ពីអ្នកលក់អនឡាញ ហ័ងហ័ង និងប្តី បានធ្វើកិច្ចសន្យាផ្តិតមេដៃ និងសូមទោសជាសាធារណៈរួចមក អ្នកលក់អនឡាញរូបនេះកំពុងរក្សាភាពស្ងៀមស្ងាត់លែងក្រអើមក្រទមដូចកាលពីរឿងកើតឡើងថ្មីៗហើយនិយាយថាជាការធ្វើទីផ្សាររបស់នាង។.png)
ស្របពេលជាមួយគ្នានេះដែរនាយប់ថ្ងៃទី២ ខែឧសភា ផលិតករល្បីឈ្មោះលោក ខាំ ភូរិ បានលើកឡើងនៅលើបណ្តាញសង្គមថា « សង្ឃឹមថាមិនមានកម្មវិធីទូរទស្សន៍តូចធំណាហៅ ហ័ង ហ័ង ឡើងកម្មវិធីទៅចុះ។ ពិសេសសង្ឃឹមថានឹងមិនមានម៉ាកយីហោល្បីៗណា យកនាងធ្វើជាទូតតំណាងផលិតផលនោះដែរ»។
ការលើកឡើងរបស់ផលិតកររូបនេះទំនងជាបានឃើញកន្លងមកនេះម្ចាស់ផលិតផលមួយចំនួនបានជ្រើសយកអ្នកដែលកំពុងល្បីលើបណ្តាញសង្គមមកផ្សាយផលិតផលឱ្យតែអ្នកណាល្បីៗយកមកហើយដោយមិនខ្វល់ថាការល្បីនោះប្រកបដោយភាពថ្លៃថ្នូរឬក៏អត់នោះទេ៕










