Home ព័ត៌មានអន្តរជាតិ ស្ពានមិត្តភាពថ្មីថៃ និងឡាវ គ្រោងដំណើរការនៅចុងឆ្នាំ២០២៤

ស្ពានមិត្តភាពថ្មីថៃ និងឡាវ គ្រោងដំណើរការនៅចុងឆ្នាំ២០២៤

106
0

ប្រទេសថៃ ៖ ក្រសួងគមនាគមន៍ថៃឱ្យដឹងថា ស្ពានមិត្តភាពថ្មីរវាងប្រទេសថៃ និងឡាវ គ្រោងដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្រាប់ជាចំណុចឆ្លងដែនថ្មីរវាងប្រទេសទាំងពីរ ។ នៅពេលស្ពាននេះដំណើរការ វានឹងជួយលើកកម្ពស់ផ្នែកសេដ្ឋកិច្ច, ទេសចរណ៍, ពាណិជ្ជកម្មរវាងថៃ ឡាវ វៀតណាម និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIofrdPcXC4RPK37oBZjxpzp31azOx3ysbOkhMWr1ri7rxygTIrwOk6ClZXgGFBiEpk4StLy4XXSb0a9r1XbD78zs3FpoQzoEJbs2i-uoiGcsGZL0tMqIRNkovCtSxtNDcKJz_mQ2kw9og8qcuuTZdgzTN3H1tApRfjcBp-giQwIvM4gCfi2HUd1_xI-A/s1400/j1DZ8odMvsivl4IApOy5.jpg

លោកស្រី Monphon Charoensri អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ថៃលើកឡើងថា ស្ពានមិត្តភាពថៃ-ឡាវ នឹងតភ្ជាប់ពីឃុំចំនួន៣ ក្នុងស្រុកបឹងកាន ប្រទេសថៃ ជាមួយទីក្រុងប៉ាកសាន ប្រទេសឡាវ នឹងដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៤ ។ គម្រោងសាងសង់ស្ពានមិត្តភាពថៃ-ឡាវ មានប្រវែង១,៣៥គីឡូម៉ែត្រឆ្លងកាត់ទន្លេមេគង្គ គឺមានគោលដៅជំរុញប្រព័ន្ធដឹកជញ្ជូនផលិតផលរវាងប្រទេសថៃ និងឡាវ ។

លោកស្រីបន្តទៀតថា ស្ពានថ្មីនេះនឹងអាចជួយកាត់បន្ថយការចំណាយដើមទុន និងពេលវេលានៃការដឹកជញ្ជូនផលិតផលរវាងប្រទេសទាំងពីរ ។ ក្រៅពីនេះ វានឹងផ្តល់ផលប្រយោជន៍ដល់ផ្នែកភស្តុភារ និងវិស័យទេសចរណ៍ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisFGyrS6ARZR8NOTdme4xBFwvnxtf5AeKxeNLEOBT75PLHgJMrzAkN4bygHyNBP9-YhmKnt7vJ3BYft6lMGNhGC70i-kpHm2XL4MvbtQZR9ZMklf5SiOuKJWrZanLZOusVdcXZIZdkU5KOg5T5adwnHrdlt5MZJ9uqOIqkGQvXFe2RdyGz1JP7XJ6m5Uw/s800/%E0%B8%AA%E0%B8%B0%E0%B8%9E%E0%B8%B2%E0%B8%99%E0%B8%A1%E0%B8%B4%E0%B8%95%E0%B8%A3%E0%B8%A0%E0%B8%B2%E0%B8%9E%E0%B8%9A%E0%B8%B6%E0%B8%87%E0%B8%81%E0%B8%B2%E0%B8%AC-%E0%B8%9A%E0%B8%AD%E0%B8%A5%E0%B8%B4%E0%B8%84%E0%B8%B3%E0%B9%84%E0%B8%8B.jpg

ក្រសួងគមនាគមន៍ថៃរំពឹងថា នឹងមានកំណើនការវិនិយោគ និងឱកាសការងារបន្ថែមទៀត រួមទាំងការពង្រីកទីក្រុងបឹងកាន តាមរយៈការអភិវឌ្ឍ និងតភ្ជាប់ជាមួយប្រទេសវៀតណាម និងតំបន់ភាគខាងត្បូងចិន ។ ក្រោយពីស្ពាននេះសាងសង់រួចរាល់ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញកំណើនប្រកបដោយចីរភាពក្នុងខេត្តជាប់ព្រំដែនថៃ-ឡាវ ចំនួន៤ នឹងដំណើរការជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5a0D3_B1tBt80XjvFFKMhGbET8DON2VamMATMxRK8ugua8CONwfqNa3I-61RVndMuY7FuoT49HZmM0yaSh2nObwsX2Oqg1jHTSJ9fsRk79tsMzftpYGI04Op7rkkbzSRyXzd_EtAs6yD66Dwfo2aBIVKxL7MtSBzFD0Ng_3tlo0FaERsJ5E0cbO6OV48/s1400/akleMqgZWvRkiSnXTGgB.jpg

បច្ចុប្បន្ន គម្រោងសាងសង់ស្ពានថ្មីបានសម្រេចប្រមាណ៨០% ហើយប្រទេសថៃរំពឹងថា ពេលស្ពាននេះដំណើរការ វានឹងក្លាយជាចំណុចឆ្លងកាត់ព្រំដែនថ្មី ព្រមទាំងជំរុញការពង្រីកសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងវិស័យទេសចរណ៍ថៃ-ឡាវ ក៏ដូចជាការដឹកជញ្ជូនផលិតផលពីថៃទៅកាន់តំបន់ខាងត្បូងប្រទេសចិន ៕