Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ី និងចិន គ្រោងពង្រីកផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍

ឥណ្ឌូណេស៊ី និងចិន គ្រោងពង្រីកផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍

37
0

បរទេស៖ កាលពីពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ីរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ឥណ្ឌូនេស៊ី និងចិនបានកំពុងពិភាក្សាគ្នាពង្រីកផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ6CsCCTm8gV8sl7RZU2BsY7lpWKCyPAMJdFaXGtW8GGjW8rXBx5tZJsU2Tn-CmFliqeR3FCyJVzaY32uF5lGEz1mchI7sC967SIv-cR1I3uCGp68FNvrGkN6vWZGV0kbahtzrTewdRYP8RpCYLPHm2b7WA1tsu21C6_Qfqz-PtluD2_H1FcwZCf6KYWc/s1023/photo_2024-04-22_09-21-46.jpg
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូនេស៊ីលោក Luhut Binsar Pandjaitan បានឱ្យដឹងថា ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ ឥណ្ឌូនេស៊ី-ចិន លើកទី៤ ដែលប្រព្រឹត្តទៅនៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដែលមានផលប្រយោជន៍ទៅវិញទៅមក ធានាបាននូវការកើនឡើង និងសមតុល្យពាណិជ្ជកម្មកាន់តែមានតុល្យភាពរវាងភាគីទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2nrRSiwU-ImA0ZsJBUphyphenhyphenmDz2nvv8XfTH5a0s4Hll_8cGZUG2VsPrJVOJH1Yakvrk9WfNa_z2N3VBokNkQ_QHfWdqZfmFvS1rYqW9nHBIvr-uTW1BkWBBFlmKtvfdzpeov9gXumKs7PE_Wm7Q9AKM5W_75rRUdKkZ9cPOtmmNR6iXxf5wkaOrjH6tnfs/s1200/Indonesia-Jakarta-Bandung-Line-Belt-and-Road-Initiative.jpg

រដ្ឋមន្ត្រី Luhut Binsar Pandjaitan និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានផ្តោតការពិភាក្សាលើការជំរុញការពង្រីកខ្សែរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលចាត់ទុកថាជាខ្សែរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន (BRI) ដែលត្រូវបានសម្ពោធក្នុងខែតុលា ឆ្នាំ២០២៣ ជាមួយនឹងការវិនិយោគជាង ៧ ពាន់លានដុល្លារ។ យោងតាមការពិភាក្សារវាងប្រទេសឥណ្ឌូណេស៊ី និងចិន ខ្សែរថភ្លើងល្បឿនលឿនពីហ្សាកាតា ទៅបានឌុង អាចនឹងពង្រីកដល់ទីក្រុងស៊ូរ៉ាបាយ៉ា ក្នុងខេត្តជ្វាខាងកើតនៃប្រទេសឥណ្ឌូនេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXWMdBQeoIU8hKkppZ9iGfhFIF2F3Vw48XZ2aQ0Y3YA17TwlW-7NhcVBK-bwAqujN-AgWxqJ6e6VeGdxjhYJlRUp3g6L1FjX8C27xlq09nvvbk7z5ApRQqUGCc4_pCB_dOFMtFB_-tad1k-lBh2Dy-70QsMKbuP72RbyYofUajni3u14-JNo-OsfTCyKQ/s620/image.jpg

បើយោងតាមអ្នកជំនាញមួយចំនួន ចម្ងាយបច្ចុប្បន្ននៃខ្សែរថភ្លើងល្បឿនលឿនពីហ្សាកាតា ទៅបានឌុងគឺ ១៤២ គីឡូម៉ែត្រ ដែលជាចម្ងាយខ្លីអាចទាក់ទងគ្នាដើម្បីបង្កើនប្រាក់ចំណេញ ខណៈពេលដែលចម្ងាយពីហ្សាកាតាទៅស៊ូរ៉ាបាយ៉ាមានជាង ៧០០ គីឡូម៉ែត្រ ដែលវាអាចបើកឱកាសសេដ្ឋកិច្ចកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGHwuB8OV8SABUa1QX46eUN7nopsd1Txd_wgcA-UJPTbuByP5bW5sDFPuyawUswoG1-xjxii1QoirUBNenXklVMxrkUqQwg0XRnfF4Phxmj6CcymMrM37CcOxZrFYlq-w_KwC2mG17K9ZD5cTsFy0ZUT_LyEfGzWKX69THBQ7U9z8phWQrVTVAynFMFY0/s1240/1714239.jpg

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសចិនគឺជាអ្នកវិនិយោគដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងការវិនិយោគសរុបប្រហែល ៧.៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ បើយោងតាមក្រុមអ្នកសង្កេតការណ៍បាននិយាយថា សព្វថ្ងៃប្រទេសចិនក៏មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត រួមទាំងគម្រោងក្រោមគំនិតផ្តួចផ្តើម BRI បន្ទាប់ពីសហរដ្ឋអាមេរិកបានលើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការគំរូ “ពហុភាគី” ក្នុងតំបន់ថ្មីដោយរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរវាង សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៤៕